ជីវិតកម្សាន្ដ
ព្រោះរឿងមួយ ទើប Jisoo សមាជិក Blackpink មិនទាន់ចេញបទចម្រៀងទោលដូចមិត្តរួមក្រុម
ស្របពេលដែលមិត្តរួមក្រុមទាំង ៣នាក់ បានចេញបទចម្រៀងទោលរៀងៗខ្លួន Jisoo បងស្រីធំក្រុម Blackpink មិនទាន់មានគម្រោងចេញបទទោលនៅឡើយ ដោយនាងកំពុងបារម្ភលើរឿងមួយ។

ថ្មីៗនេះ Jisoo បានផ្ដល់បទសម្ភាសន៍ពីសម្ពាធនៃការចេញបទចម្រៀងទោល ដោយនាងនិយាយថា នាងមិនចង់ចេញអាល់ប៊ុម Solo នោះទេ ហើយនាងចង់ប្រឡូកក្នុងវិស័យសម្តែងជាជាងការច្រៀងតែឯង។
បន្ទាប់ពីបង្ហាញខ្លួនលើក្របទស្សនាវដ្ដី Rolling Stone តារាស្រីរូបនេះនិងមិត្តរួមក្រុមបានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយនាងបង្ហើបអំពីផែនការអនាគតរបស់នាងផងដែរ។ ស្របពេលពេលដែលសមាជិកផ្សេងទៀតនៃក្រុមដូចជា Jennie, Rosé និង Lisa សុទ្ធតែចេញទោល ប៉ុន្តែ Jisoo គឺជាមនុស្សតែម្នាក់គត់ដែលមិនទាន់ចេញបទចម្រៀងផ្ទាល់ខ្លួននៅឡើយ។

ក្នុងអំឡុងពេលសម្ភាសន៍ Jisoo បាននិយាយថា នាងធ្លាប់គិតពីការចេញបទចម្រៀងទោល ប៉ុន្តែបន្ទាប់ពីគិតចុះគិតឡើងជាច្រើនលើកច្រើនសារ នាងបែរជាមានសម្ពាធខ្លាំង ព្រោះនាងមិនដឹងថាអ្នកគាំទ្រត្រូវការអ្វីពីនាង? ហើយតើតន្ត្រីប្រភេទណាដែលគួរជ្រើសរើសនោះទេ។
Jisoo បញ្ជាក់ទៀតថា ខ្លួនពិតជាគ្មានចំណង់ចំណូលចិត្តនឹងការចេញអាល់ប៊ុមទោលឡើយ។ នាងបានសារភាពថា ខ្លួនមានភាពខ្វះខាតច្រើនពេលសម្ដែងលើឆាក។ ដូច្នេះឱ្យតែគិតពីការចេញចម្រៀងទោលម្ដងៗ នាងរងសម្ពាធខ្លាំងណាស់ ព្រោះនាងខ្លាចធ្វើមិនបានល្អ។

តាមពិតទៅ ស្ទីលសម្តែង និងសំឡេងរបស់ Jisoo ក៏មានមិនអន់ជាងមិត្តរួមក្រុមដទៃទៀតដែរ។ ដូច្នេះហើយ បើទោះជានាងមិនទាន់ចេញបទទោលក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែត្រូវអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនស្រឡាញ់គាំទ្រ និងបន្តរង់ចាំអាល់ប៊ុម Solo របស់នាងជានិច្ច៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាថ៌កំបាំង ៥ យ៉ាង នៃការសម្រកទម្ងន់មិនតមអាហារ ពីតួស្រីក្នុងរឿង “Squid Game”

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?