Connect with us

ជីវិតកម្សាន្ដ

នេះជាស្ថានភាពបច្ចុប្បន្នរបស់តួទាំង ៦ ក្នុងរឿង Harry Potter ក្រោយបញ្ចាំងចប់ ២១ឆ្នាំ

បានផុស

នៅ

Harry Potter គឺជាខ្សែភាពយន្តបែប Fantasy ដែលទាក់ទងនឹងកុមារភាពរបស់មនុស្សរាប់លាននាក់ ដែលវាទទួលបានជោគជ័យខ្លាំងក្លា កាលពីជាង ២០ឆ្នាំមុន។ ភាពយន្ត​នេះ​ក៏​ជា​ភាពយន្តដែលបានត្រួសត្រាយផ្លូវឱ្យតួសម្ដែងសំខាន់ៗ បង្ហាញខ្លួនក្នុងវិស័យភាពយន្ត រហូតមានអ្នកគាំទ្រនៅជុំវិញពិភពលោក។​ ​ក្រោយ​រយៈពេល​ ២១​ឆ្នាំ ​ចាប់តាំងពី​រឿង​នេះ​ចាក់បញ្ចាំងមក តួ​សម្តែង​ខ្លះបន្តទទួលបានប្រជាប្រិយភាព ខណៈខ្លះទៀតសឹងបាត់មុខពីសិល្បៈទៅហើយ។​

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាស្ថានភាពបច្ចុប្បន្នរបស់ពួកគេ!

Daniel Radcliffe តួ ​Harry Potter

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

Daniel Radcliffe ជា​ឈ្មោះ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពេល​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​ Harry Potter។ ភ្លាមៗបន្ទាប់ពីវគ្គទី១បានចេញផ្សាយ កេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះឡើងស្រឺតៗ រហូតជាប់នៅក្នុងបញ្ជីតារាសម្តែងវ័យក្រោម ៣០ឆ្នាំ ដែលមានប្រាក់ចំណូលខ្ពស់បំផុត។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

មនុស្សជាច្រើនបានទស្សន៍ទាយថា Daniel Radcliffeនឹងក្លាយជាតារាដ៏ជោគជ័យបំផុតបន្ទាប់ពីបញ្ចប់រឿង។ ប៉ុន្តែមិនដូច្នោះទេ អាជីពរបស់លោកប្រឈមនឹងការលំបាកជាច្រើន ដោយសារតែតួអង្គធ្មប់វ័យក្មេងនៅរឿង Harry Potter ធ្វើឱ្យគ្រប់គ្នាដក់ជាប់នឹងចរិតរបសលោក បណ្ដាលឱ្យតារាប្រុសរូបនេះ ពិបាកដកខ្លួនពីរូបភាពនោះ ហើយស្វែងរករូបភាពថ្មីសម្រាប់ខ្លួនយ៉ាងពិបាក។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

មកទល់នឹងបច្ចុប្បន្ន Daniel Radcliffe បានសម្ដែងនៅក្នុងខ្សែភាពយន្តថ្មីៗជាច្រើន ប៉ុន្តែលោកមិនសូវមានប្រជាប្រិយភាពប៉ុន្មាននោះទេ។ យ៉ាងណាមិញ ចំពោះរឿងស្នេហាលោកបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរជាមួយនឹងស្នេហាដ៏ផ្អែមល្ហែមជាងមួយទសវត្សរ៍ជាមួយតារាសម្តែង Erin Darke ។

Emma Watson តួ Hermione Granger

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

បើ​ធៀប​នឹង​តួ​សម្តែង​ក្នុង​រឿង Emma Watson ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឈ្មោះ​ដែល​ទទួល​បាន​ជោគជ័យខ្លាំង​បំផុត​។ នៅពេលនាងសម្ដែងក្នុងរឿង Harry Potter នាងគឺជាតារាសម្តែងក្មេងជាងគេ។ បន្ទាប់ពី ២១ឆ្នាំកន្លងផុតទៅ ពេលនេះ Emma Watson ក្លាយជាតារាសម្ដែងអាជីព និងជោគជ័យក្នុងវិស័យម៉ូដផងដែរ។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật
Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន Emma គឺជាសកម្មភាពជនមនុស្សធម៌ និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសហប្រជាជាតិទៀតផង។ កាលពីឆ្នាំ ២០២០ កន្លងទៅ នាងក៏ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនម៉ាកល្បីៗដូចជា Gucci, Louis Vuitton, Fendi, Marc Jacobs និង Celiné​ ជាដើម។

Rupert Grint តួ Ron Weasley

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

តួអង្គ Ron Weasley បានទទួលការស្រឡាញ់យ៉ាងច្រើនពីទស្សនិកជន ចំពោះរឿងស្នេហាជាមួយ Hermione Granger ។ បច្ចុប្បន្ននេះ Rupert មានជីវិតដ៏សប្បាយរីករាយជាមួយភរិយានាង Georgia Groome និងមានកូនស្រីម្នាក់ផងដែរ។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

ដូចតារារួមសម្ដែង Daniel Radcliffe ដែរ Rubert ក៏មិនអាចយកឈ្នះលើស្រមោលតួអង្គ Ron Weasley ដែរ។ ដូច្នេះហើយ ទើបបុរស​រូប​នេះ​ជ្រើស​រើស​ធ្វើ​ជំនួញ​ជា​ជាង​បន្ត​វិថី​សម្ដែង។ លោកបើកក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលវាមានលំហូរសាច់ប្រាក់ប្រហែល ២១លានផោន។ ក្រៅ​ពី​នេះ លោក​ក៏​ជា “ស្តេច” ក្នុង​​វិនិយោគ​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ៣៦លាន​ផោន។

Tom Felton តួ Draco Malfoy

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

ក្រៅ​ពី​តួ​ឯក​ប្រុស​ក្នុង​រឿង Harry Potter លោក Draco Malfoy ក៏​ជា​ឈ្មោះ​ដែល​គេ​ពេញ​ចិត្ត​ចំពោះ​រូបរាង​ដ៏សង្ហា​។ Tom Felton ធ្លាប់ត្រូវបាននារីវ័យក្មេងជាច្រើនលួចស្រឡាញ់ដោយសារតែសម្រស់ស្រស់សង្ហា និងសម្បុររបស់លោក។ ទោះ​ជា​យ៉ាង​ណា​ពេល​ពេញ​វ័យ តារា​សម្ដែង​រូប​នេះ​មើល​ទៅ​ចាស់​ជាង​វ័យខ្លាំង។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

ក្រោយសម្ដែងក្នុងរឿង Harry Potter លោកបន្តបង្ហាញមុខក្នុងខ្សែភាពយន្តមួយចំនួន ហើយទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Tom Felton ក៏​បានប្រឡូកក្នុង​វិស័យ​តន្ត្រី ដោយតារា​សម្ដែង​ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង MV របស់ James Arthur ហើយ​ក៏​បាន​ចេញ​អាល់ប៊ុម​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ផង​ដែរ។

Robert Pattinson តួ Cedric Diggory

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

កំលុងពេល Robert Pattinson ដើរតួជាតួឯកក្នុងរឿង Harry Potter លោកទទួលបាការគាំទ្រមិនស្ទើរនោះទេ ហើយក្រោយ​សម្ដែង​ជាតួ Cedric Diggory លោកកាន់តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើនពេញ​ចិត្ត​ពេញថ្លើម។ លោកទទួលបានការសរសើរចំពោះសមត្ថភាពសម្តែងដ៏ពូកែ និងបានជាប់ជាតារាកិត្តិយស ឬ “The Future Star of Britain” នៅក្នុងកាសែត Times Online ផងដែរ។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

ក្រៅពី Emma Watson លោក Robert Pattinson គឺជាតារាប្រុសដ៏ជោគជ័យបំផុតម្នាក់។ បន្ទាប់ពី Harry Potter លោកបានដើរតួក្នុងរឿង Twilight ហើយភ្លាមៗនោះមានភាពល្បីល្បាញរហូតក្លាយជាតារាជាប់ក្នុងបញ្ជី A របស់ហូលីវូដ។ តារាប្រុសរូបនេះកាន់តែល្បីល្បាញ បន្ទាប់ពីដើរតួជា Batman ក្នុងរឿង The Batman ។

យ៉ាងណាមិញ ជីវិតស្នេហារបស់តារាប្រុសរូបនេះ មានភាពចម្រូងចម្រាសច្រើន ផ្ទុយពីអាជីពសិល្បៈដ៏ត្រចះត្រចង់របស់លោក។

Bonnie Wright តួ Ginny Weasley

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

តួ Ginny Weasley ជាតួមានរឿងរ៉ាវស្នេហាដ៏ស្រស់ស្អាតជាមួយ Harry Potter ។ ពេលនោះនាងក៏ទទួលជោគជ័យខ្លាំងដែរ។ យ៉ាងណាមិញ បន្ទាប់ពី Harry Potter ចប់ទៅ Bonnie ​មិន​បាន​ចូល​រួម​ក្នុង​គម្រោង​ភាពយន្ត​ច្រើន​នោះទេ ប៉ុន្តែ​ភាពយន្ត​ដែល​ចេញ​ផ្សាយ​របស់​នាង​សុទ្ធ​តែ​ទទួល​បានការគាំទ្រ។

Sao Harry Potter sau 21 năm: Nữ chính lên hương, nam chính chật vật

បច្ចុប្បន្នតារា​ស្រី​រូប​នេះ​ បានក្លាយជាជា​អ្នក​និពន្ធ​ និង​ជា​អ្នក​ដឹក​នាំរឿងម្នាក់។ នាងបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅហូលីវូដ ហើយថ្មីៗ​កន្លងទៅនេះ Bonnie Wright បាន​ប្រកាស​នូវ​ដំណឹង​ល្អ​មួយ ដោយ​នាង​បានរៀប​ការ​ជាមួយ​អ្នក​ថត​រឿងលោក Andrew Lococo៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ២១ ឆ្នាំកន្លងផុតទៅហើយ តើសមាជិកក្រុម F4 ចិន- តៃវ៉ាន់ បច្ចុប្បន្នចាប់អាជីពអ្វីខ្លះ?

ចុចអាន៖ ក្រោយសម្ដែងភាពយន្តរបស់ Disney តារាស្រី ៤រូបនេះ ត្រូវគេចាត់ទុកជា “ព្រះនាង” ក្នុងជីវិតពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម