Connect with us

ជីវិតកម្សាន្ដ

បងស្រីទីបីត្រកូល Kardashian ឆ្លើយតបរឿងគេថា នាងកែមុខ ១២ ដង

បានផុស

នៅ

Khloé Kardashian ជាបងស្រីទីបី ក្នុងចំណោមបងប្អូនស្រីល្បីៗ ៥ នាក់ ដែលតែងបង្ហាញមុខក្នុងកម្មវិធី “Keeping up with the Kardashians”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ល្បី​វ័យ ៣៧ឆ្នាំ Khloé បាន​បញ្ចេញ​អារម្មណ៍​ធុញថប់​ មិន​សុខចិត្ត​រឿង​ពាក្យ​ចចាមអារ៉ាម​ពី​មុខមាត់​របស់​នាង ​ក្នុង​កិច្ច​សម្ភាសន៍​នៅ​កម្មវិធី “Not Skinny But Not Fat”។

នាង​និយាយ​ទាំង​ហួសចិត្ត​ថា “កាល​ពី​មុន​ខ្ញុំ​មិន​ដែល​ខ្វល់​ ពី​ពាក្យ​សម្ដី​គេ​និយាយ​ថា ​ខ្ញុំ​ធ្លាប់​កែ​មុខ ១២ដងនោះទេ ព្រះ​អើយ! ខ្ញុំ​មិន​ដឹង​សោះ!” Khloé បន្តទៀតថា “វាមិនមែនធ្វើឲ្យ​ខ្ញុំ​ខឹង​អី​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ឆ្ងល់ ​ហេតុអ្វី​គេ​គិត​បែបនេះ” “ខ្ញុំ​ធ្លាប់កែច្រមុះតែម្ដងសោះ ខ្ញុំ​ពេញចិត្ត​វា​មែនទែន ហើយ​ចង់ឲ្យ​គ្រប់គ្នា​បាន​ដឹង​ថា ​ខ្ញុំ​ស្រលាញ់​ច្រមុះ​ខ្ញុំ​ប៉ុណ្ណា ខ្ញុំ​មិន​ខ្វល់​នឹង​​កុហក​ពី​វា​ទេ”។

អ្នក​មេម៉ាយ​កូនមួយរូបនេះ​បន្ថែម​ទៀត​ថា​ ពាក្យ​ចចាមអារ៉ាម​រឿង​កែកុន​ មិន​គួរ​ឲ្យ​ធុញ​ដូច​ពេល​គេ​ប្រៀបធៀបគាត់​ជាមួយ​នឹង Kim និង Kourtney ដែល​ជា​បងស្រី​ទេ មិន​ថា​ពីមុន ឬ​​ឥលូវ​ គេ​ប្រៀបធៀប​នាង​ឥត​ឈប់ឈរ និង​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​សោះ​ថា​ មុខមាត់​ពួកគេ​បែបនេះ​តាំង​ពី​ដើម។

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន Khloé មិនទាន់ចង់​មាន​ស្នេហានៅឡើយទេ ព្រោះនាង​កំពុង​វក់​ធ្វើ​ការងារ និង​ចំណាយ​ពេល​ជាមួយ​កូន​ជា​ទីស្រលាញ់៕

ប្រែសម្រួល៖ វារី

ចុចអាន៖មកទស្សនាទិដ្ឋភាពខ្លះៗ ក្នុងពិធីមង្គលការរបស់ Kourtney និង Travis

ចុចអាន៖តើតារាល្បីៗណាខ្លះ ទទួលបានពានច្រើនជាងគេ​ ក្នុងកម្មវិធី Billboard Music Awards ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម