Connect with us

ជីវិតកម្សាន្ដ

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ សុគន្ធ នីសា ត្រូវមហាជនហៅថា រាជិនីមនោសញ្ចេតនា

បានផុស

នៅ

តារាចម្រៀងចាស់វស្សា អ្នកនាង សុគន្ធ នីសា ដែលគ្រប់គ្នាកោតសរសើរពីសម្រស់ និងទឹកដមសំឡេងដ៏ក្រអួនក្រអៅរហូតដល់មានមហាជនដាក់រហស្សនាមឲ្យថា ជារាជិនីមនោសញ្ចេតនាប្រចាំប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង សុគន្ធ នីសា កើតថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៨៣ នៅខេត្តក្រចេះ ហើយអ្នកនាងបានចាប់ផ្ដើមជីវិតលើវិថីសិល្បៈនៅក្នុងឆ្នាំ ២០០៣។ អស់រយៈពេលជិត ២០ ឆ្នាំ អ្នកនាង សុគន្ធ នីសា បានជ្រកក្រោមផលិតកម្មដូចជា៖ រស្មីស្ទឹងសង្កែ, ស្ប៉ាក, ហង្សមាស និងថោន។ លើសពីនេះទៅទៀត អ្នកនាងក៏ជាតារាចម្រៀងស្រីមានសមត្ថភាពសម្ដែងខ្ពស់ ជាពិសេសតួបែបកម្សត់ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរពីទេពកោសល្យបូករួមជាមួយទឹកមុខដ៏ស្រទន់របស់នាង។ នៅឆ្នាំ ២០១២ អ្នកនាង សុគន្ធ នីសា ក៏បានឈ្នះពានរង្វាន់ តារាចម្រៀងមនោសញ្ចេតនា ក្នុងកម្មវិធីអាណាចក្រតារា។ទន្ទឹមនឹងនេះ សុគន្ធ នីសា ក៏បានចូលរួមសម្ដែងខ្សែភាគយន្តចំនួន ២ ដែលផ្ទុះការគាំទ្រជោគជាំនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស គឺរឿង សិសិររដូវក្នុងបេះដូង នៅឆ្នាំ ២០១៧ និងរាជិនីភូមិគ្រឹះ នៅឆ្នាំ ២០១៩។

ដោយសន្ទុះនៃការគាំទ្រមិនថមថយរបស់អ្នកនាង សុគន្ធ នីសា ក្រោយរួមរស់ជាមួយផលិតកម្មថោនអស់រយៈពេល ៣ ឆ្នាំ អ្នកនាងក៏វិលត្រឡប់មកទ្រនំដើមផលិតកម្មហង្សមាស ហើយបានក្ដោបក្ដាប់តំណែងជា​គណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១។ គួររំលឹកថា អ្នកនាង សុគន្ធ នីសា បានចាប់ដៃបុរសក្នុងក្ដីស្រមៃចូលរោងជ័យកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៧ ហើយមកដល់ពេលនេះអ្នកនាងនូវមិនទាន់មានបុត្រនៅឡើយនោះទេ៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម