ជីវិតកម្សាន្ដ
តាមពិតចំណូល-ចំណាយធំៗរបស់ Taylor Swift គឺបែបនេះសោះ
តារាចម្រៀង Taylor Swift ត្រូវបានគេចាត់ទុកជាសេដ្ឋីនីក្នុងវិស័យសិល្បៈ ខណៈទ្រព្យសម្បត្តិរបស់នាងក្នុងឆ្នាំ២០២២ មានដល់ទៅ ៤០០លានដុល្លារអាមេរិក ក្នុងវ័យ ៣៣ឆ្នាំ។

តើប្រិយមិត្តដឹងទេ Taylor មានទ្រព្យសម្បត្តិដ៏មហាសាលនេះមកពីណា? ហើយនាងចាយវាយវាលើអ្វីខ្លះ?
ចំណូលពីវិស័យសិល្បៈ

Taylor Swift បានចាប់ផ្តើមអាជីពចម្រៀងតាំងពីអាយុ ១៥ឆ្នាំ កំលុងពេលនាងចូលរួមការប្រគុំតន្ត្រីបែបជនបទមួយ។ នាពេលបច្ចុប្បន្ន នាងគឺជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពបំផុតទូទាំងពិភពលោក ដែលមានការចូលមើលរាប់លានដង សឹងគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ចំណូលដ៏សន្ធឹកសន្ធាប់របស់នាងបានមកពីការប្រគុំតន្រ្តីទេសចរណ៍ ការលក់អាល់ប៊ុម និងការផ្សាយពាណិជ្ជកម្មឱ្យម៉ាកល្បីៗមួយចំនួន។ ចំណូលទាំងនេះបានជួយឱ្យម្ចាស់បទ Lover ក្លាយជាតារាឈានមុខគេក្នុងឧស្សាហកម្មកម្សាន្ត មកជាច្រើនឆ្នាំ។

ក្រៅពីទ្រព្យសម្បត្តិដ៏មហាសាល ដែលរកបានដោយដៃឯង Taylor Swift គឺជាកូនចៅអ្នកមានទ្រព្យស្រាប់ ជាពិសេសនាងជាប់សាច់សារលោហិតជាមួយខ្សែរាជវង្សអង់គ្លេសទៀតផង។
ចំណូលពីអចលនទ្រព្យ

Taylor Swift មិនមានចំណូលចិត្តប្រមូលទិញរថយន្តប្រណីតៗ និងដេញតាមសង្គមស៊ីវិល័យដូចតារាល្បីដទៃទៀតទេ។ ផ្ទុយទៅវិញ តារាចម្រៀងរូបនេះផ្ដោតលើការវិនិយោគអចលនទ្រព្យដើម្បីរកប្រាក់ចំណេញ។ បច្ចុប្បន្ននាងមានអចលនទ្រព្យចំនួន ៨កន្លែង នៅក្នុងដៃ ដែលវាមានតម្លៃសរុបរហូតដល់ ៨៤លានដុល្លារអាមេរិក។
ចំណាយលើអ្នកដទៃ

Taylor Swift មានទម្លាប់ចំណាយចម្លែកពីគេបន្តិច ដោយនាងរីករាយនឹងការប្រើលុយសម្រាប់ជួយអ្នកដទៃ។ នាងធ្លាប់ប៉ាវសមាជិក ១២៥នាក់ ទៅធ្វើដំណើរនៅប្រទេសអូស្ត្រាលី កាលពីប៉ុន្មានឆ្នាំមុន។

Taylor ក៏ជាមហាសេដ្ឋីស្រីម្នាក់ដែលមានទឹកចិត្តល្អ ដោយនាងតែងតែបរិច្ចាគប្រាក់ដល់អង្គការសប្បុរសធម៌នានា។ នៅថ្ងៃខួបកំណើត ២៤ឆ្នាំ Taylor បានបរិច្ចាគ ១សែនដុល្លារ សម្រាប់វង់តន្រ្តីស៊ីមហ្វូនីនៅស្រុកកំណើតរបស់នាង។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះនាងធ្លាប់ឧបត្ថម្ភថវិកាជួយវិស័យអប់រំជាច្រើន និងផ្ដល់អាហារូបករណ៍ដល់សិស្សទៀតផង។
ចំណាយលើយន្តហោះឯកជន និងធានារ៉ាប់រង

ម្ចាស់បទ Me គឺជាមនុស្សមានចំណូលចិត្តក្នុងការប្រមូលទិញយន្តហោះឯកជន។ នាងមានយន្តហោះឯកជនដល់ទៅ ២គ្រឿង ដែលមានតម្លៃប្រហែល ៥៨លានដុល្លារអាមេរិក។ យន្តហោះនេះមានកៅអីសរុបចំនួន ១២ ដែលវាគ្រប់ល្មមសម្រាប់បុគ្គលិករបស់ Taylor ពេលធ្វើដំណើរទៅប្រគុំតន្ត្រីក្នុងស្រុក។

ក្រៅពីប្រើលុយជួយអ្នកដទៃ Taylor បានចំណាយប្រាក់ជាង ៣៨លានដុល្លារ ដើម្បីទិញធានារ៉ាប់រងការពារជើង។ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ និយាយថា នាងមានការព្រួយបារម្ភលើការប្រើក្បាច់រាំច្រើនពេកនៅលើឆាកនឹងធ្វើឱ្យជើងរបស់នាងមិនអាចទ្រាំទ្របាន ដូច្នេះនាងត្រូវត្រៀមខ្លួនជានិច្ច។


ទោះបីជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ Taylor Swift គឺជាមនុស្សសាមញ្ញណាស់ ព្រោះនាងគ្មានឡានទំនើបៗដើម្បីសម្ញែង ឬប្រើសម្លៀកបំពាក់ម៉ាកល្បីៗនោះទេ។ នាងតែងតែជ្រើសរើសការចំណាយដែលមានសុវត្ថិភាពក្នុងរយៈពេលយូរ ដោយបានពិចារណាយ៉ាងវែងឆ្ងាយ ហើយគិតគូដល់មនុស្សជុំវិញខ្លួនជានិច្ច។ ម្ចាស់បទ You Belong With Me ជាតារាស្រីមានវិធីចំណាយលុយយ៉ាងសមហេតុផល និងមានតម្លៃសម្រាប់គ្រប់គ្នាអាចរៀនសូត្របាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
ចុចអាន៖ នេះជាស្ថានភាពបច្ចុប្បន្នរបស់តួទាំង ៦ ក្នុងរឿង Harry Potter ក្រោយបញ្ចាំងចប់ ២១ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?