Connect with us

ជីវិតកម្សាន្ដ

កូនស្រីទាំងពីររបស់ Angelina កាន់តែធំ កាន់តែដូចគ្នា មើលសឹងច្រឡំបងប្អូនភ្លោះ

បានផុស

នៅ

Shiloh និង Vivienne កូនស្រីទាំងពីររបស់ Angelina Jolie និង Brad Pitt កាន់តែធំ កាន់តែស្រស់ស្អាត និងមានមុខមាត់ស្រដៀងគ្នាខ្លាំង សឹងច្រឡំគ្នា ស្របពេលដែលអ្នកគាំទ្រជាច្រើនមិនអាចបែងចែកបានទេថា ម្នាក់ណាជាបង ឬម្នាក់ណាជាប្អូន នៅក្នុងការបង្ហាញមុខរបស់ពួកគេទាំងពីរនាពេលថ្មីៗកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងចំណងអាពាហ៍ពិពាហ៍អស់រយៈពេល ១២ឆ្នាំ តារាហូលីវូដ Angelina Jolie និងតារាសម្ដែង Brad Pitt មានកូនសរុបចំនួន ៦នាក់ ក្នុងនោះកូនបង្កើតមាន នាក់៣ និងកូនចិញ្ចឹម ៣នាក់ ដែលកូនស្រីបង្កើតពីរនាក់គឺ Shiloh (១៦ឆ្នាំ) និង Vivienne ( ១៤ឆ្នាំ) ។

តាំងពីចាប់កំណើត រហូតពេលនេះ កូនស្រីទាំងពីរបានក្លាយជាទីចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែឪពុកម្តាយរបស់ពួកគេទាំងពីរជាមនុស្សដ៏មានប្រជាប្រិយភាព។

យោងតាមសារព័ត៌មានអាមេរិក ថ្មីៗនេះ កូនៗរបស់ Angelina Jolie បានទៅដើរទិញឥវ៉ាន់ជាមួយគ្នានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ដោយសារការរាតត្បាតកូវីដ-១៩ នៅតែរីករាលដាល ទាំង៣នាក់ម្ដាយកូនត្រូវពាក់ម៉ាស់ ដើម្បីការពារខ្លួន។ គួរឲ្យកត់សម្គាល់ ដោយសារតែរឿងនេះ អ្នកនិយមលេងអ៊ីនធឺណេតមានការភ័ន្តច្រឡំក្នុងការកំណត់អត្តសញ្ញាណថានរណាជា Shiloh និងនរណាជា Vivienne ។

តាមពិតទៅ កាលពីពួកគេនៅក្មេង ​ពួកគេហាក់មិនដូចគ្នាប៉ុន្មានឡើយ ប៉ុន្តែយូរៗទៅក្មេងស្រីជំទង់ទាំងពីរ កាន់តែធំឡើង មុខកាន់តែមានភាពស្រដៀងគ្នា។ ជាពិសេស Shiloh និង Vivienne កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ ព្រោះសម្រស់បងប្អូនស្រីទាំងពីរស្អាតឡើងទ្វេដង ឯមុខមាត់កាត់ទៅរកប៉ាម៉ាក់គ្មានខុស។

គួររំលឹកថា Shiloh និង Vivienne បានប្រឡូកក្នុងភាពយន្តហូលីវូដល្បីៗ តាំងពីនៅក្មេងៗមកម្ល៉េះ។ ខណៈ Vivienne សម្ដែងក្នុងភាពយន្ត Maleficent ជាមួយម្តាយរបស់នាង ឯ Shiloh ដែលជាបងបានសម្តែងរួមគ្នាជាមួយឪពុក ក្នុងរឿង Kung Fu Panda 3 និងរឿង The Curious Case of Benjamin Button ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិតទេ Angelina Jolie និង The Weeknd មានទំនាក់ទំនងស្នេហាលួចលាក់?

ចុចអាន៖ សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាល​ព្រំ​ក្រហម មើលសឹងមិនស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម