Connect with us

ជីវិតកម្សាន្ដ

BLACKPINK ក្លាយជាក្រុមចម្រៀងស្រីដំបូងគេ បង្ហាញមុខលើក្របទស្សនាវដ្ដី Rolling Stone

បានផុស

នៅ

ក្រុម​ចម្រៀង​នារី BLACKPINK ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រុមនេះមាន Rose, Lisa, Jennie និង Jisoo ដែលបាននាំតន្ត្រី K-Pop ទៅកាន់ពិភពលោក។

យ៉ាងណាមិញ​​ នៅក្នុងឆ្នាំនេះដែរ BLACKPINK បានបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុងពិភព K-Pop ដោយបានក្លាយជា​ក្រុម​ចម្រៀង​នារី​ដំបូង​គេ​ ដែល​បាន​ឡើង​ក្រប​ទស្សនាវដ្ដី​តន្ត្រី​ល្បី​ឈ្មោះ Rolling Stone។

នេះគឺជារូបភាពទាំង ៩សន្លឹក​របស់ក្រុម BLACKPINK សម្រាប់​ទស្សនាវដ្តី Rolling Stone ។

BLACKPINK ត្រលប់មក​វិញ​ជាមួយ​នឹង​ដំណឹង​ល្អ​ សម្រាប់​អ្នកគាំទ្រ​របស់​ពួកគេគឺ Blink។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក BLACKPINK លេច​មុខ​ជា​តារា​សម្រាប់​ទស្សនាវដ្ដី Rolling Stone។

ទស្សនាវដ្ដី​ដែល​មាន​គម្រប​សមាជិក BLACKPINK នឹង​ត្រូវ​បាន​បោះពុម្ពនៅក្នុង​ខែមិថុនា ឆ្នាំ ២០២២។

នេះ​កាន់​តែ​បង្កើន​ភាព​ល្បីល្បាញ​របស់​ពួកគេ នៅ​ក្នុងពិភពតន្ត្រីអន្តរជាតិ។

ការ​បង្ហាញ​ខ្លួន​របស់ពួកគេនៅលើ​គម្រប Rolling Stone គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ឧស្សាហកម្ម​តន្ត្រី KPop។

BLACKPINK បង្កើត​ប្រវត្តិសាស្ត្រ​ជា​ក្រុម​ចម្រៀង​នារី K-Pop ដំបូង​គេ​ ដែល​បាន​ឡើង​ក្រប​ទស្សនាវដ្ដី Rolling Stone។

​ ពួកគេ​ក៏​ជា​ក្រុម​ចម្រៀង​ស្រី​ទី​បី ដែល​បង្ហាញ​ខ្លួន​លើ​ក្រប​ទស្សនាវដ្ដី​នេះ។

វា​មាន​រយៈពេល​ប្រហែល ២ទស្សវត្សមកហើយ ចាប់តាំងពីក្រុម​ចម្រៀង​ស្រី​មួយ​បាន​ឡើង​លើ​ក្រប​ទស្សនាវដ្ដី Rolling Stone។

ពួកគេ​ជា​ក្រុម​តន្ត្រីដ៏ល្បីល្បាញ Spice Girls និង Destiny’s Child ។

គួរបញ្ចាក់ថា BLACKPINK បាន​ចេញ​ចម្រៀង​ដំបូង​ក្នុង​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ ២០១៦ ​និងបន្ត​ប្រជាប្រិយភាព​ទូទាំង​ពិភពលោកចាប់ពីពេលនោះមក។ ប្រវត្តិសាស្ត្រថ្មីដែលត្រូវបានបង្កើតឡើងបានកត់ត្រាថា BLACKPINK ជាក្រុមចម្រៀងនារីដំបូងគេ ដែលបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Rolling Stone ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី

ចុចអាន៖BTS បំបែកឯតទគ្គកម្ម ឈ្នះពានរង្វាន់ ៣ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម