ជីវិតកម្សាន្ដ
ពេលស្គាល់ប្រវត្តិច្បាស់ ទើបដឹងថា កូនស្រី Jonny Depp ជាមនុស្សមិនធម្មតា
ដោយសារទេពកោសល្យល្អពីកំណើត និងសម្រស់ស្រស់ស្អាតស្រាប់ពីធម្មជាតិ កូនស្រី Johnny Depp ទទួលជោគជ័យក្នុងវិស័យសិល្បៈយ៉ាងត្រចះត្រចង់ តាំងតែពីវ័យទើប ១៦ឆ្នាំមកម្ល៉េះ។

ក្រោយករណីបណ្ដឹងរវាង Johnny Depp និងអតីតភរិយាក្លាយជាប្រធានបទក្តៅគគុកពាសពេញអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយនានាចាប់ផ្តើមយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះជីវិតអាពាហ៍ពិពាហ៍របស់តារាប្រុសរូបនេះ។ ក្នុងនោះដែរ គេក៏បានលើកអំពីកូនស្រីរបស់ Johnny Depp មកជជែកផងដែរ។

កូនស្រីសំណព្វចិត្តរបស់តួប្រុសក្នុងរឿង “Pirates of the Caribbean” មានឈ្មោះពេញថា Lily Rose Melody Depp ឬហៅម្យ៉ាងទៀតថា Lily Rose កើតក្នុងឆ្នាំ១៩៩៩ ។ Lily Rose គឺជាចំណងដៃចុងក្រោយរវាង Johnny Depp និងកំពូលតារាម៉ូឌែល Vanessa Paradis ។ បច្ចុប្បន្ននេះ ថ្វីត្បិតទើបមានវ័យ ២៣ឆ្នាំក៏ដោយ ប៉ុន្តែ Lily Rose ទទួលជោគជ័យក្នុងអាជីពជាតារាបង្ហាញម៉ូដ និងសម្តែងយ៉ាងខ្លាំង។

តារាស្រីវ័យក្មេងរូបនេះ ទទួលបានប្រជាប្រិយរន្ទឺសុះសាយ មិនមែនដោយសារនាងមានឪពុកម្ដាយជាតារាល្បី ឬតារាហូលីវូដនោះទេ។ ផ្ទុយទៅវិញ Lily Rose ប្រឹងប្រែងខ្លាំងណាស់ ក្នុងវិស័យសិល្បៈ ពោលគឺនាងប្រើសមត្ថភាពខ្លួនឯងសុទ្ធសាធ។

Lily Rose ចាប់ផ្តើមអាជីពសម្ដែង តាំងពីអាយុ ១៥ឆ្នាំ ដោយដើរតួនៅក្នុងរឿង Tuck ។ បន្ទាប់ពីនោះមក នាងបន្តលេចមុខក្នុងរឿងផ្សេងៗទៀតដូចជា My Last Lullaby, The Dancer និង Voyagers។ល។ គួរឲ្យកត់សម្គាល់ Lily Rose ធ្លាប់បានបង្ហាញខ្លួនក្នុង MV “All around the world” របស់តារារ៉េបប្រុស Rejjie Snow ដោយមានអ្នកទស្សនាជាងមួយលានដង។

ទន្ទឹមនឹងជោគជ័យក្នុងវិស័យភាពយន្ត Lily Rose ក៏មានឥទ្ធិពលខ្លាំងក្នុងពិភពម៉ូដផងដែរ។ នាងត្រូវបានគេចាត់ទុកជាតារាមួយរូបដែលមានស្ទីលផ្ទាល់ខ្លួនគួរឱ្យចាប់អារម្មណ៍ មិនចាញ់ម៉ូឌែលល្បីៗដូចជា Hailey Baldwin និង Kendall Jenner ឡើយ។

នៅអាយុ ១៦ឆ្នាំ Lily Rose បានក្លាយជាអ្នកតំណាងនៃម៉ាកយីហោ Coco Chanel និងបានចូលរួមកម្មវិធីកម្រាលព្រំក្រហមធំៗដូចជា Met Gala និង Cannes ជាដើម។ លើសពីនេះ Lily Rose ត្រូវបានម្ចាស់ប្រេនចាត់ទុកជាតារាបង្ហាញដែលមានផ្ទៃមុខដ៏កម្រ និងត្រូវបាន Coco Chanel ចុះផ្សាយដោយភ្ជាប់ជាមួយនឹងចំណងជើងថា “Princess of Chanel”។

មិនតែប៉ុណ្ណោះកូនស្រី Johnny Depp រូបនេះ ត្រូវគេចាត់ទុកជាតារាស្រីជំនាន់ថ្មី ដែលមានអ្នកស្វែងរកជាបន្តបន្ទាប់ដើម្បីផ្សាយម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ៗ។ នាងក៏តែងតែបង្ហាញមុខលើក្របទស្សនាវដ្តីម៉ូដល្បីៗដូចជា Vogue, Elle, Glamour ហើយក្នុងឆ្នាំ២០២០ Lily Rose ត្រូវបានបោះឆ្នោតដោយ Harper’s Bazaar ជារូបតំណាងម៉ូដអន្តរជាតិមួយក្នុងចំណោម៉ូឌែល ១៥នាក់លើពិភពលោក។

អាចនិយាយបានថា អាជីពរបស់តារាម៉ូដែលវ័យ ២៣ឆ្នាំរូបនេះ មានភាពជោគជ័យខ្ពស់ ព្រោះនាងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ស្ទីលមិនចម្លងគេ និងមានទេពកោសល្យ ក៏ដូចជាសម្រស់ល្អពីកំណើត។ Lily Rose ត្រូវបានគេរំពឹងថា នឹងមានភាពល្បីល្បាញមួយកម្រិតបន្ថែមទៀតនាពេលអនាគត៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?