ជីវិតកម្សាន្ដ
អ៊ាម វន្នី ដាច់ចិត្តទម្លាយមូលហេតុរថយន្តឪពុក-ម្តាយ សុត្ថិឌី ធារីកា ជួបគ្រោះថ្នាក់នៅព្រះវិហារ
ភ្នំពេញ: បន្ទាប់ពីធីបុណ្យសពរបស់ឪពុក-ម្តាយ សុវត្ថិឌី ធារីកា ត្រូវបានរៀបចំរួចរាល់ហើយនោះពេលនេះ ស្រាប់តែតារាចម្រៀងប្រុសលោក អ៊ាម វន្នី បានទម្លាយមូលហេតុច្បាស់ៗចុងក្រោយដែលរថយន្តឪពុក-ម្តាយ សុត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ក្រឡាប់នៅទឹកដីខេត្តព្រះវិហារ។

យោងតាមការបញ្ជាក់ពីលោក អ៊ាម វន្នី បានបង្ហោះភ្ជាប់រូបភាពដោយលើកឡើងដូច្នេះថា តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។
តារាចម្រៀងលោក អ៊ាម វន្នីបន្ថែមទៀតថា ពិតជាគួរអោយសោកស្តាយខ្លាំងណាស់អញ្ចឹងបានជាលោកឆ្ងល់ថាហេតុអ្វីដានកង់ឡានរបស់គាត់បើកត្រូវគន្លងផ្លូវល្អណាស់តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ។

គិតមកទល់ពេលនេះមានរយ:ប្រមាណជាង១០ថ្ងៃហើយដែលឪពុក-ម្តាយជាទីស្រលាញ់របស់តារាចម្រៀង សុវត្ថិឌី ធារីកា បានទទួលមរណ:ភាពក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅ ស្រុកឆែប ខេត្តព្រះវិហារ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិរួមអាជីពសិល្ប:ជាច្រើនបង្ហាញការសោកស្តាយនិងរន្ធត់ចិត្តខ្លាំងអាណិតដល់ សុវត្ថិឌី ធារិកា គ្រប់ៗគ្នា៕
អត្ថបទដោយ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង