Connect with us

ជីវិតកម្សាន្ដ

យក់ ឋិតរដ្ឋា ឈឺចាប់ខ្លាំង ក្រោយរងអំពើអយុត្តិធម៌

បានផុស

នៅ

ភ្នំពេញ: តារាចម្រៀងសំនៀងមនោសញ្ចេតនា អ្នក នាង យក់ ឋិតរដ្ឋា ថ្មីៗនេះនាងបានទម្លាយនូវការឈឺចាប់ខ្លាំង និងបានប្រកាសក្តែងៗថា ខ្លួនកំពុងរងនូវភាពអយុត្តិធម៌ពីសំណាក់បុគ្គលម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានប្រកាសបង្ហាញការឈឺចាប់បែបនេះ ក្តីប៉ុន្តែនាងមិនបានបញ្ជាក់ទេថារឿងរ៉ាវនោះផ្តើមចេញពីបញ្ហាអ្វីឬជា មួយបុគ្គលណាម្នាក់ឡើយពោលគឺនាងគ្រាន់តែនិយាយដោយបើកចំហថានាងនឹងស៊ូតតាំងឱ្យដល់ទីបញ្ចប់ជាមួយបុគ្គលដែលបាននឹងកំពុងកើតមានជម្លោះជាមួយខ្លួន។

ជាក់ស្តែង អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើង កាលពីយប់ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ ដោយខ្លឹមសារបែបនេះថា “ខ្ញុំដឹងថាខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងតស៊ូអោយដល់ទីបញ្ចប់បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរូចទេ បាបកម្មមានពិត”។

អ្នកនាង យក់ ឋិតរដ្ឋា និយាយទៀតថា ​នាង​អត់​ដែល​បានធ្វើបាបអ្នកណាទេ បាបកម្ម​មាន​ពិត ​បំពាន​នាង ហេតុអី្វបំផ្លាញនាងអ៉ីចឹង ។ តាមរយ:នេះដែរ គេឃើញមានអ្នកគាំទ្របានសួរនាំនាងជុំវិញរឿងរ៉ាវដែលកំពុងកើតឡើងនេះដែរតែអ្នកនាង យក់ ឋិតរដ្ឋា បានត្រឹមឆ្លើយខ្លីវិញថា «​​អយុតិ្តធម៌​ណាស់​ ខ្ញុំ​និយាយ​អត់​ចេញ​ទេ​»។ ដោយឡែកស្វាមីរបស់នាងគឺលោក ឃុំ ប៊ុ​ណ្ណា​ណែ​ត ក៏​បានចែករំលែកសាររបស់ភរិយាដោយបានសរសេរលើកទឹកចិត្តថា ទ្រាំទៅប្រពន្ធសម្លាញ់ មាស​សុទ្ធមិនខ្លាចភ្លើង វា​ជា​លើក​ទី​១ក្នុង​ជីវិត​របស់​យើង ៕

អត្ថបទដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម