Connect with us

ជីវិតកម្សាន្ដ

អ្នក​នាង សូ ដានីតា បញ្ចេញមុខអ្នកជំពាក់លុយជិត ២០ ម៉ឺនដុល្លារ មិនព្រម​សង

បានផុស

នៅ

ដោយសារការអត់ទ្រាំលែងបាននឹងការកុហកតារាសម្តែងអ្នកនាង សូ ដានីតា បានសម្រេចទម្លាយនូវអត្តសញ្ញាណរបស់បុគ្គលម្នាក់ដែលជំពាក់បំណុលជិត ២០ម៉ឺនដុល្លារមិនព្រមសង។ មិនតែប៉ុណ្ណោះ អ្នកនាងក៏បានប្រកាសថាមានតារាសិល្ប:​ល្បីៗមិនក្រោម ១០ នាក់នោះទេ ដែលតេទូរស័ព្ទទៅសុំខ្ចីលុយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើគណនីហ្វេសប៊ុកអ្នកនាង សូ ដានីតា កាលពីយប់ម្សិលមិញនាងបានបង្ហោះរូបថតភ្ជាប់នឹងខ្លឹមសារខ្លីសំដៅលើបុគ្គលម្នាក់ឈ្មោះ ឈុន ដារ៉ា ប្រើប្រាស់​គណនី Facebook Mark atree ឲ្យ​ចូលខ្លួន​ដោះស្រាយ​បំណុល​លុយ​ជិត ២០ ម៉ឺន​ដុល្លារ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ សូ ដានីតា ក៏បានបង្ហោះដែរថា មួយរយ:នេះមានតារាល្បីមិនក្រោម១០នាក់ទេដែលតេទៅខ្លីលុយខ្លួន។

អ្នកនាង សូ ដានីតា រៀបរាប់ថា កុំខំកុំអួតអ្នកល្បីអ្នកអួតហាយសូក្នុងសិល្បៈ តារាល្បីហាយសូរកន្លងមកបច្ចប្បន្នមិនក្រោម ១០ នាក់ទេ ដែលតេមកខ្ចីចងការឆក់លុយខ្ញុំៗមិនទាន់អួតមួយមាត់ផង។ ស្ងាត់ៗប្រយត្ន័ខ្មាស់គេនិយាយចង់ហែកទេ តែលើសពេកទើបសរសេរអោយដឹងគុណខ្លះទ្រាំយូរហើយ ទុកមិនចំណេញដកចេញមិនខាត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម