Connect with us

ជីវិតកម្សាន្ដ

តារាស្រី k-pop​ ៦ រូប ល្បីថាមានសមត្ថភាព និងសម្រស់ស៊ីដាច់គេខ្លាំង

បានផុស

នៅ

វិស័យឧស្សាហកម្មតន្ត្រី k-pop កំពុងមានការរីកដុះដាលសុះសាយ ទូទាំងសកលលោក។ ក្នុងនោះមាន តារាល្បីៗខ្លះបានទាំងព្រម ជាមួយ​ទេពកោសល្យ​ និង​ការ​បង្វឹក​ហាត់​កែច្នៃ​បន្ថែមពី​ផលិតកម្ម ទើប​ពួកគេ​មាន​សមត្ថភាព​ខ្លាំង​ ទាំងការច្រៀង ក្បាច់រាំ​ដ៏រវើក​ លាយឡំ​អមនឹង​រូបរាង​តូច​ច្រឡឹង ​និង​ភាព​ស្រស់​ស្អាត​របស់​ពួកគេ​ពី​ធម្មជាតិ​ផង​ដែរ។

ទន្ទឹម​នោះ ​នាពេលថ្មីៗនេះ មា​នតារាស្រី k-pop ៦ រូប ដែលល្បីថា មានទាំងសមត្ថភាព និងសម្រស់ស៊ីដាច់គេ ក្នុង ២០២២៖

១ Lisa

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា k-pop ដ៏ឆ្នើមម្នាក់នេះ ​ជាជនជាតិថៃ ​នាង​បាន​ឈ្នះ​វគ្គ auditioned ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ។ ត្រឹមអាយុ១៤ឆ្នាំ នាងបានចូល​ហ្វឹកហាត់​ក្នុង YG Entertainment នៅឆ្នាំ២០១៦នាង​បាន​លេច​មុខ​ដំបូង​ជា​សមាជិក​ក្រុម Blackpink ដែល​នាង​មាន​ទេពកោសល្យ​ក្នុងការ​រ៉េប​ និង​ការ​បញ្ចេញ​ក្បាច់​រាំដ៏ពិសេស។ ចាប់តាំង​ពី​លេច​មុខ​ដំបូង​រហូត​ដល់​បច្ចុប្បន្ន​នេះ​ សម្រស់​របស់​នាង ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង barbie។

២  Tzuyu

តារា​ចម្រៀង k-pop​ មក​ពី​កោះ​តៃវ៉ានរូបនេះ ​ក៏ត្រូវបានរកឃើញបន្ទាប់ពីក្រុម JYP បាន​ឃើញ​វីដេអូរាំ​របស់​នាងដំបូង។ ដែលទាំងនេះគឺគ្រប់គ្រាន់​ ដើម្បីទាក់ទាញអ្នកដឹកនាំ​សម្ដែង​ ឱ្យ​ជិះ​យន្តហោះ​ទៅ​តៃវ៉ាន់​ ដើម្បី​មើល​នាង។ នៅ​ក្នុង​ឆ្នាំ២០១៥ នាងបង្ហាញខ្លួនក្នុងចម្រៀង Twice នាង​ក៏​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ច្រៀង​និង​រាំ ​បូក​ផ្សំ​សម្រស់​ពី​ធម្មជាតិ​ទើប​នាង​ទទួល​បាន​ភាព​​ល្បីល្បាញខ្លាំង។

៣ Irene

មេក្រុមចម្រៀងនារី Red Velvet រូបនេះ​​​ កើតនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ១៩៩១ បច្ចុប្បន្ននេះ​ នាង​មាន​អាយុ៣១ឆ្នាំ និងគឺជាសិល្បករកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់។ ​នៅក្នុងឆ្នាំ ២០១៤ នាង​បានបង្ហាញខ្លូន​ដំបូង​ និង​ទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ​ជាមួយ​សមត្ថភាព​ក្នុងការរ៉េប រួមផ្សំជាមួយសម្រស់ពីធម្មជាតិរបស់នាង។

៤ Rosé

សមាជិក​ក្រុម Blackpinkd ដែលមកពីប្រទេស​អូស្ត្រាលី​រូប​នេះ ​បាន​ចូល​ហ្វឹកហាត់​ក្នុង YG Entertainment នៅក្នុងឆ្នាំ ២០១២ និង​បង្ហាញខ្លួនជាលើកដំបូង​ក្នុង​ឆ្នាំ២០១៦ នាងមាន​ទេពកោសល្យ​ក្នុង​ការ​លេង​ឧបករណ៍តន្ត្រី ព្យាណូ ហ្គីតា​ និងមាន​ភាព​ប៉ិន​ប្រសប់​ប្រើប្រាស់សំលេងរបស់​នាង បូកបន្ថែមជាមួយសម្រស់​​ទើប​ឲ្យ​នាង​មានអ្នក​ស្រឡាញ់ចូលចិត្តច្រើនៗ។

៥  Kim Jisoo

គឺជាតារា k-pop ដែលគួរឱ្យស្រលាញ់​ជាងគេ នាងបានចូលវិកហាត់ក្នុង YG Entertainment នៅក្នុងឆ្នាំ២០១១ និង​បង្ហាញ​ខ្លួន​ជាលើកដំបូង​ក្នុងឆ្នាំ ២០១៦ ជា​សមាជិកក្រុម Blackpink។ តារារូបនេះ ​មាន​ទេពកោសល្យ​ក្នុង​ការ​សម្ដែង​និង​ច្រៀងយ៉ាងប៉ិនប្រសប់។ ដោយសារតែ​សមត្ថភាព​ក្នុង​ការ​សម្ដែង​ និង​ឥទិ្ធពល​នៃ​សម្រស់ ​ទើប​នាង​ក្លាយ​ជាតារាដែលត្រូវបាន​ប្រេន​ធំៗ​ទាក់ទង ដែលក្នុងនោះមាន Dior ជាដើម។

៦ Jennie

សមាជិកក្រុម Blackpink រូបនេះ បានចូល​ហ្វឹកហាត់​ក្នុង YG Entertainment អស់រយៈពេល៥ឆ្នាំ​និង១១ខែ។ក្នុង​ឆ្នាំ ២០១២ Jennie បានក្លាយ​ជា​សមាជិកដំបូងគេ ដែលត្រូវបានបង្ហាញខ្លួនជា​សាធារណៈ។ នាង​ទទួល​បានការចាប់អារម្មណ៍​តាំងពីពេលនោះ​មក រហូតដល់​ពេលនាង​បាន​លេចមុខ​ដំបូង ​ជា​សមាជិកក្រុម Blackpink និង​បាន​ជា​ឈ្មោះ​ជា​ព្រះនាង​របស់ YG ទៀតផង៕

ប្រែសម្រួល៖ នាងតូច

ចុចអាន៖BLACKPINK ក្លាយជាក្រុមចម្រៀងស្រីដំបូងគេ បង្ហាញមុខលើក្របទស្សនាវដ្ដី Rolling Stone

ចុចអាន៖តារា K-pop ១០ រូបនេះ មានជាងគេបំផុត ក្នុងវិស័យសិល្បៈកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤៩ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៩ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

Sokha Hotels

ព័ត៌មានពេញនិយម