ជីវិតកម្សាន្ដ
ម្ចាស់មកុដ MGI 2021 ដើរដួលលើឆាក សឹងផ្កាប់មុខ (មានវីដេអូ)
បវរកញ្ញា Nguyen Thuc Thuy Tien ម្ចាស់មកុដ Miss Grand International 2021 បានជំពប់ជើងដួលលើឆាក ពេលកំពុងដើរបង្ហាញម៉ូដក្នុងកម្មវិធីធំមួយ កាលពីរាត្រីម្សិលមិញនេះ។

នារាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ជាយប់បិទកម្មវិធី Vietnam International Fashion Week 2022 ដែលបានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយឱ្យមកប្រមូលផ្ដុំគ្នាកុះករ នៅជាពិសេសម៉ូដយីហោល្បីៗ ក៏ដូចជាតារាលំដាប់ជួរមុខវៀតណាមជាច្រើនរួមចូលរួមផងដែរ។

នៅក្នុងកម្មវិធីនេះ បវរកញ្ញា Thuy Tien បានបង្ហាញវត្តមានជាភ្ញៀវធំប្រចាំកម្មវិធី ដោយនាងបានដើរបង្ហាញម៉ូដឱ្យម៉ាកសម្លៀកបំពាក់ “Hoang Hai” ។ បវរកញ្ញារូបនេះ បង្ហាញខ្លួនជាមួយរ៉ូបដ៏ស្រស់ស្អាត លេចធ្លោប្រចាំកម្មវិធី អមជាមួយបុរសសង្ហាពីររូប។ យ៉ាងណាមិញ ពេលកំពុងដើរត្រឡប់ទៅក្រោយឆាកវិញ នាងបានជួបឧប្បត្តិដួលសឹងផ្កាប់មុខ ជាហេតុធ្វើឲ្យទស្សនិកជនជ្រួលច្របល់គ្រប់គ្នា។


ទស្សនិកជនជាច្រើនដែលទៅមើលផ្ទាល់បានឱ្យដឹងថា ការជំពប់ដួលរបស់ Thuy Tien ដោយសារនាងជាន់ខ្សែស្បែកជើងខ្លួនឯង ទើបនាងរអិលដួលបែបនេះ។ យ៉ាងណាមិញ បន្ទាប់ពីបានប៉ុន្មានវិនាទី បវរកញ្ញារូបនេះបានក្រោកឡើង និងសម្រួលសំពត់រ៉ូបរបស់នាង ហើយបន្តសម្តែងដោយភាពជឿជាក់។ ដោយសារការដោះស្រាយបញ្ហាដ៏ស្ងាត់បែបនេះ Thuy Tien ទទួលបានកោតសរសើរជាច្រើន។

គួរចាប់អារម្មណ៍ផងដែរ កម្មវិធី Vietnam International Fashion Week 2022 ម្សិលមិញ ក្រៅពីបវរកញ្ញា Thuy Tien ក៏មាតារាស្រី ៤រូបទៀតបានជំបប់ជើងដួលផងដែរ។ ក្នុងនោះតារាសម្ដែង Diep Bao Ngoc បានដួលពីរដង។ តារាម៉ូឌែល Trang Pham រអិល ជើងជាមួយរ៉ូបដែលមានសំរ៉ុងវែង។ អ្នករចនាម៉ូដ Linh San H’Hen Niê បានជាន់សំពត់ខ្លួនឯង និងចុងក្រោយតារាស្រី TyhD ត្រូវរ៉ូបរុំជាប់ជើង ធ្វើដួលលើឆាកផងដែរ។













សូមទស្សនាវីដេអូខាងក្រោម!
ប្រែសម្រួល៖ សន្យា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?