Connect with us

ជីវិតកម្សាន្ដ

លម្អិតខ្ទេចគ្មានសល់ អំពីបណ្តឹងអូសបន្លាយរវាង Johnny និង Amber

បានផុស

នៅ

ប៉ុន្មានសប្ដាហ៍មកនេះ បណ្ដឹងបរិហារកេរ្តិ៍រវាង Johnny Depp និងអតីតភរិយា Amber Heard បានទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ការកាត់ក្តីចុងក្រោយនេះបានប្រែទៅជាសមរភូមិដ៏ក្តៅគគុក ព្រោះភាគី​នីមួយៗ​សុទ្ធតែអះអាង​ថា ខ្លួន​ជា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ភស្តុតាងជាច្រើនរួមមាន រូបថត វីដេអូ ឃ្លីប សារសំឡេង និងសាក្សីពីភាគីទាំងសងខាង ត្រូវបានបង្ហាញនៅក្នុងតុលាការ បង្កើតជារឿងអាស្រូវអស់រយៈពេល ៦សប្តាហ៍មកហើយ ហើយថ្ងៃនេះ កម្ពុជាថ្មី នឹងសង្ខេបព្រឹត្តិការណ៍ទាំងអស់នៅខាក្រោម។

ក្តីបរិហារកេរ្តិ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ២០១៩ តារាប្រុស Johnny Depp បានដាក់ពាក្យបណ្តឹង “បរិហារកេរ្តិ៍” ប្រឆាំងនឹង Amber Heard បន្ទាប់ពីនាងចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា “ខ្ញុំបាននិយាយប្រឆាំងនឹងអំពើហឹង្សាផ្លូវភេទ – និងប្រឈមមុខនឹងកំហឹងនៃគ្រួសារ” នៅក្នុងកាសែត Washington Post កាលពីឆ្នាំ២០១៨ ។ ពេលនោះ ​Johnny បានអះអាងថា អត្ថបទរបស់ Amber បានបំផ្លាញជីវិតរបស់គាត់ ក៏ដូចជាប៉ះពាល់ដល់អាជីពសម្តែង និងប្រាក់ចំណូលផងដែរ។

ថ្វីត្បិតនៅ​ក្នុង​អត្ថបទ​មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​របស់ Johnny Depp ពិតមែន ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថាវាសំដៅដល់តារាប្រុសរូបនេះប្រាកដណាស់។ ២ឆ្នាំមុនអត្ថបទនេះចេញផ្សាយ គឺកំលុងឆ្នាំ២០១៦ Amber បានដាក់ពាក្យបណ្ដឹងទៅតុលាការរដ្ឋកាលីហ្វ័រញ៉ា ដោយចោទប្រកាន់ Johnny ថាបានបោះទូរសព្ទដាក់មុខនាង និងធ្វើបាបរាងកាយនាង ពេលពួកគេនៅមានទំនាក់ទំនងជាមួយគ្នានៅឡើយ។

ត្រឡប់មកឆ្នាំ ២០១៩ វិញ Amber ឆ្លើយតប​នឹង​បណ្តឹង​របស់ Johnny ថា វាជាការបរិហារកេរ្តិ៍ ដែលកើតឡើងតាមរយៈមេធាវីរបស់អតីតស្វាមី លោក Adam Waldman ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងកាសែត The Daily Mail នាងនិយាយថា Johnny ជាមនុស្សកុហក ហើយថា​ទង្វើ​នេះ​ធ្វើ​ឱ្យ​នាង​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​កាត់ចេញ​តួ​ក្នុង​រឿង Aquaman 2។

សាក្សី

ផ្ទុយពីការអះអាងរបស់ Amber ក្រុមមេធាវីរបស់លោក Johnny បញ្ជាក់ថា Amber ទៅវិញទេដែលបានធ្វើបាបរាងកាយ និងផ្លូវចិត្តរបស់អតីតស្វាមី។ មេធាវីរបស់លោក Johnny ​ថ្លែង​ដូច្នេះថា រាងកាយរបស់ Amber មិនដែលឃើញមានរបួសស្នាមអ្វីទេ ហើយការ​ចោទ​ប្រកាន់របស់នាង សុទ្ធសឹង​ជា​ការ​កុហកទាំងអស់។ មេធាវីក៏បានផ្តល់ភស្តុតាងជាច្រើនផងដែររួមមាន រូបថត វីដេអូឃ្លីប និងឃ្លីបសំឡេងដែល Johnny ត្រូវបានគំរាមកំហែង។

បន្ទាប់ពីនោះ ​Amber ស្រាប់តែលើកឡើងថា Johnny ជាមនុស្សប្រមឹក ប្រើថ្នាំញៀន និងចោទប្រកាន់គាត់ពីបទបៀតបៀនផ្លូវកាយ និងផ្លូវភេទរបស់នាង។ មេធាវីរបស់ Amber បានផ្តល់សក្ខីកម្មដោយមានសាក្សីជាច្រើននិយាយដូចៗគ្នាថា ពួកគេបានឃើញ Johnny ស្រវឹងស្រាពិតមែន តែទោះជាយ៉ាងណាសាក្សីរបស់ Amber សារភាពថា ពួកគេមិនដែលឃើញ Johnny វាយធ្វើបាបអតីតភរិយាឡើយ។

សក្ខីកម្ម

Johnny បានផ្តល់សក្ខីកម្មថា គាត់មិនដែលធ្វើបាប Amber ឬស្ត្រីភេទឡើយ តាមពិត Amber ទេដែលជា​មនុស្ស​ប្រើ​ហិង្សា​ក្នុង​ទំនាក់ទំនងប្ដីប្រពន្ធ ដោយនាង​តែងតែ​ខឹងសម្បារ និងជេរ​ប្រមាថ​គាត់ជារឿយៗ។ មិនតែប៉ុណ្ណោះ រឿងរ៉ាវផ្ទុះឡើងរហូតបង្កជាអំពើហិង្សាលើរាងកាយ សុទ្ធតែផ្ដើមចេញពីអតីតភរិយារបស់គាត់ទាំងអស់។ ពេលមួយ Amber ផឹកស្រវឹង ហើយបោះដបស្រាដាក់គាត់ បណ្ដាល​ឱ្យ​​រង​របួស​ម្រាម​ដៃ​ស្តាំទៀតផង។

ភ្លាមៗ​ Amber ច្រានចោលការអះអាងរបស់អតីតស្វាមី ដោយនាង​ថ្លែងថា ​ជាញឹកញាប់ Johnny តែងតែធ្វើបាបនាងនៅពេលដែលស្រវឹង ហើយពេលខ្លះគាត់ដាល់មុខនាង ធ្វើឱ្យនាងហូរឈាមមាត់។ ពេលខ្លះគាត់ទះ​តប់នាង ​សឹង​បាក់​ច្រមុះក៏មាន។ កាលទៅលេងនៅប្រទេសអូស្ត្រាលី Amber ថា អតីតស្វាមីបានរំលោភនាងយ៉ាងឃោរឃៅ និងបំពានផ្លូវភេទនាងដោយញាត់ដបស្រាចូលប្រដាប់ភេទទៀតផង។ នាងបញ្ជាក់ថា ស្នាមរបួសម្រាមដៃស្ដាំរបស់គាត់មិនមែនដោយសារនាងទេ វា​កើត​ឡើង​នៅ​ពេល​ដែលគាត់​វាយ​កម្ទេច​ទូរសព្ទខ្លួនឯងប៉ុណ្ណោះ​។

ទោះយ៉ាងណាក៏ដោយ មេធាវីរបស់ Johnny បានចោទសួរថា ប្រសិនបើ Amber ត្រូវបានរំលោភផ្លូវភេទ និងបៀតបៀនដោយ Johnny ហេតុ​អ្វី​បាន​ជា​គ្មាន​ភស្តុតាងដែល​ទៅ​ជួប​គ្រូពេទ្យ ឬ​ភស្តុតាង​រូបថត​ដែល​បង្ហាញ​ស្លាក​ស្នាម​របស់​នាង? ពេលនោះ ​Amber បានផ្តល់សក្ខីកម្មថា នាងប្រើគ្រឿងសម្អាងដើម្បីបិទបាំងស្លាកស្នាម រួមទាំងការប្រើទឹកកកដើម្បីជួយបន្ថយការហើម ហើយនាងមិនបានទៅជួបគ្រូពេទ្យ ព្រោះវាជារឿងអាម៉ាស់​ ​​មិន​ចង់​ប្រាប់​នរណា​ម្នាក់ឱ្យដឹង។

ទន្ទឹមគ្នាដែរ មេធាវីរបស់ Amber បានបង្ហាញសារមួយដែល​ Johnny ផ្ញើទៅមិត្តរបស់គាត់។ ក្នុងសារបានរៀបរាប់ពីសម្ដី ​Johnny ដែលចង់ទម្លាក់ ​Amber ចូលទៅក្នុងទឹក ហើយដុតនាងចោល។ ឆ្លើយតបនឹងភស្តុតាងនេះ Johnny សារភាពថា គាត់ស្រវឹងខ្លាំងពេក ហើយ​គ្រាន់តែសរសេរលេង​សើច​ប៉ុណ្ណោះ។

បញ្ហាផ្សេងទៀត

បន្ថែមពីលើការកាត់ក្តីលើបទចោទប្រកាន់បរិហារកេរ្តិ៍ ក្នុងអំឡុងពេលផ្តល់សក្ខីកម្មពីភាគីទាំងសងខាង បញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនបានរីករាលដាលនៅលើអ៊ីនធឺណិត រួមទាំង “លាមកនៅលើគ្រែ” ដែល Johhny បានផ្តល់សក្ខីកម្ម។ ទោះ​ជា​យ៉ាង​ណា ភាគីខាងស្រី ​អះអាង​ថា វា​ជា​លាមក​ឆ្កែ មិនមែនជាលាមករបស់នាងនោះទេ។

ក្នុងអំឡុងពេលតាមដាន មេធាវីរបស់ Amber បានផ្តល់ភស្តុតាងថា វាជាម៉ាកគ្រឿងសម្អាង Milani ដែលកូនក្ដីរបស់ខ្លួនត្រូវការយកតាមខ្លួនគ្រប់ពេល អំឡុងពេលមានទំនាក់ទំនងជាមួយ Johnny ដើម្បីបិទបាំងស្លាកស្នាមនៅលើមុខ។ ទោះយ៉ាងណា អ្នកគាំទ្របាន​បង្ហោះ​ឃ្លីប​មួយ​ក្នុង TikTok ថា ​គ្រឿង​សម្អាង​ដែល​មេធាវី Amber យក​មក​ធ្វើ​ជា​ភស្តុតាង ទើបតែចេញលក់ក្នុងឆ្នាំ២០១៧ ប៉ុន្តែពេលមានបញ្ហាហិង្សារវាង Amber និង Johnny គឺនៅចន្លោះឆ្នាំ២០១៤-២០១៦ ឯណោះទេ។ រឿងនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតចោទជាសំណួរថា តើ Amber ភ្លេចម៉ាកគ្រឿងសម្អាងដែលនាងប្រើ ឬមួយនាងនិយាយកុហក?

ស្របពេលជាមួយគ្នានេះ វេជ្ជបណ្ឌិត Shannon Curry ចិត្តវិទូផ្នែកកោសល្យវិច្ច័យ ដែលបានផ្តល់សក្ខីកម្មជាសាក្សីខាង Johnny Depp និយាយថានៅក្នុងការវាយតម្លៃឯកសាររយៈពេល ១២ម៉ោង និងការពិនិត្យទល់មុខជាមួយ Amber បានរកឃើញ Amber មានបញ្ហាបុគ្គលិកលក្ខណៈលើសព្រំដែន និងជំងឺបុគ្គលិកលក្ខណៈតំណពូជ។ ជាលទ្ធផល Amber មានសតិមិននឹងនរ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ យ៉ាងណាមិញសាមីខ្លួនច្រានចោលការរកឃើញនេះ នាងថា ខ្លួនមិនមានជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តនោះទេ។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត Dawn Hughes ដែលជាចិត្តវិទូផ្នែកកោសល្យវិច្ច័យខាង Amber បានផ្តល់សក្ខីកម្មថា នាងមានបញ្ហាប្រាកដមែន ដែលវាជាលទ្ធផលនៃការបែកបាក់ជាមួយ Johnny។

បញ្ហា​មួយ​ទៀត​ដែល​បាន​ក្លាយ​ជា​រឿង​ជជែកគ្នាច្រើននៅលើបណ្ដាញសង្គម គឺការបរិច្ចាគ ដែល Amber បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ២០១៨ ថា នាងនឹងបរិច្ចាគ ៧លានដុល្លារដែលបានមកពីការលែងលះ ចូលទៅមូលនិធិ។ ក្នុងនោះនាងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌ Amerivan Civil Liberties Union (ACLU) ចំនួន ៣.៥លានដុល្លារ និងមន្ទីរពេទ្យកុមារ Los Angeles ចំនួន ៣.៥លានដុល្លារ។ យ៉ាងណាក្ដីមេធាវីខាងអតីតស្វាមីនាងរកឃើញថាប្រាក់នោះមិនបានចូលទៅអង្គការសូម្បីបន្តិចឡើយ។

នៅមានការភ្ញាក់ផ្អើលមួយទៀត នៅក្នុងការកាត់ក្តីរបស់អតីតគូស្នេហ៍មួយគូនេះ គឺបន្ទាប់ពីការបង្ហាញខ្លួនរបស់ Kate Moss ដែលជាសាក្សីផ្តល់សក្ខីកម្មខាង Johnny។ Kate Moss ជាបងប្អូនរបស់​ Amber ប៉ុន្តែនាងបានមកធ្វើសាក្សីឱ្យ Johnny ដោយអះអាងថានាងមិនច្រានទម្លាក់ពីលើជណ្ដើរទេ បន្ទាប់ពី Amber ចោទអតីតស្វាមីថា គាត់បានរុញប្អូនស្រីទម្លាក់ពីលើជណ្ដើរ។

អាកប្បកិរិយារបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម

ពេញមួយសប្តាហ៍នៃការសាកសួរ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមនានាផ្ទុះការ​ជជែកមិនដាច់ស្រេច​ មានទាំងអ្នកគាំទ្រ Johnny និងអ្នកគាំទ្រ​ Amber។ ក្រុមអ្នកគាំទ្ររបស់ ​Johnny Depp បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីនិយាយ និងតាមដានយ៉ាងដិតដល់នូវការកាត់ក្តីនេះ និងបានដាក់ hashtag ដ៏ពេញនិយមដូចជា #JusticeforJohnnyDepp នៅលើ TikTok និង Twitter ​ជាដើម។ ចំណែក Amber ក៏មាន hashtag ដែលបង្កើតឡើងដោយអ្នកគាំទ្ររបស់នាងផងដែរ។ ប៉ុន្តែចំនួនអ្នកប្រើប្រាស់តិចជាង hashtag របស់ Johnny ។

ការគាំទ្រ Johnny បានកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយពួកជាច្រើន​ជឿជាក់លើភស្តុតាងរបស់តារាប្រុសរូបនេះ។ ​ដោយឡែកខាង​ Amber វិញពុំ​មាន​ភស្តុតាង​ច្បាស់លាស់​នោះ​ទេ។ ដូច្នេះអ្នកគាំទ្រ ចាប់ផ្ដើមលែងជឿសម្ដីរបស់នាង។

តើសាលក្រមចុងក្រោយនឹងទៅជាយ៉ាងណា? តើ Johnny Depp ឬ Amber Heard នឹងឈ្នះករណីនេះ? ពួកយើងមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ

ចុចអាន៖ ពេលស្គាល់ប្រវត្តិច្បាស់ ទើបដឹងថា កូនស្រី Jonny Depp ជាមនុស្សមិនធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម