ជីវិតកម្សាន្ដ
គ្រងមកុដជិត១ឆ្នាំហើយ Thuy Tien ទើបទម្លាយរឿងអាស្រូវ ហែកក្រដាសបំណុល
បន្ទាប់ពីគ្រងមកុដ Miss Grand International 2021 ភ្លាមៗ បវរកញ្ញា Thuy Tien ស្រាប់តែផ្ទុះរឿងអាស្រូវ រឿងជំពាក់បំណុលគេមិនសង និងបានហែកលិខិតកិច្ចសន្យាចោល ហើយទើបតែថ្មីៗនេះទេ នាងចេញមុខមកទម្លាយរឿងរ៉ាវពេលនោះទាំងអស់។

អាចនិយាយបានថា ពាក្យចចាមអារ៉ាមជុំវិញការហែកក្រដាសបំណុលរបស់ Thuy Tien លែងជារឿងចម្លែកសម្រាប់ទស្សនិកជនទៀតហើយ ព្រោះរឿងនេះបានកើតឡើងតាំងពីនាងគ្រងមកុដថ្មីៗ ខណៈកាលណោះឃ្លីបហែកក្រដាសបំណុលបានបន្តចែកចាយយ៉ាងរហ័សពាសពេញបណ្ដាញសង្គម ធ្វើឱ្យនាងប៉ះពាល់កេរ្ត៍ឈ្មោះយ៉ាងខ្លាំង។

ស្រាប់តែនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បវរកញ្ញា Nguyen Thuc Thuy Tien ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលនាងចែករំលែកអតីតកាលរបស់ខ្លួនទៅកាន់អ្នកគាំទ្រ។ ហើយនេះក៏ជាលើកទី១ដែរ ដែលបវរកញ្ញារូបនេះហ៊ាននិយាយចំៗពីរឿងចម្រូងចម្រាស កាលនាងទើបបានគ្រងមកុដ Miss Grand International ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតនៅសកលវិទ្យាល័យមួយនៅទីក្រុងហូជីមិញ Thuy Tien បានចែករំលែកដោយត្រង់ថា “មានឃ្លីបមួយដែល Tien គិតថា គ្រប់គ្នាបានឃើញវាច្រើនដងមកហើយ។ ជាឃ្លីបដែលកើតឡើងកាលពី ៣ឆ្នាំមុន មុនពេល Tien ចូលប្រកួត MGI។ Tien ចង់បញ្ជាក់ថា ក្នុងឃ្លីបនោះ Tien បានហែកក្រដាសបំណុលពិតមែន។ ប៉ុន្តែវាជារឿងតាំងពីយូរហើយ។ Tien ដឹងថា ខ្លួនចិត្តក្ដៅ និងឆេវឆាវបន្តិច។ Tien ពិតជាសោកស្ដាយនូវទង្វើរបស់ខ្លួនឯងណាស់។ វាពិតជារឿងអាម៉ាសពិតមែន ដែលវីដេអូឃ្លីបបានបែកធ្លាយ។ យ៉ាងណាពេលនេះ Tien បានរៀនច្រើនណាស់ បន្ទាប់ពីរឿងនោះបានកើតឡើង”។


បន្ទាប់ពីនិយាយសារភាព បវរកញ្ញាវៀតណាមរូបនេះ បានបន្ថែមថា យើងជាមនុស្ស គ្មានអ្នកណាល្អឥតខ្ចោះនោះទេ។ ទោះបីទេពអប្សរក៏មិនល្អឥតខ្ចោះដែរ។ ដូច្នេះសង្ឃឹមថាគ្រប់គ្នានឹងអត់ទោសឱ្យនាងផង។



យ៉ាងណាមិញ ក្រោយរងការរិះគន់យ៉ាងចាស់ដៃចំពោះអាកប្បកិរិយាមិនសមរម្យរបស់នាងនាពេលកន្លងមក Thuy Tien មានទស្សនៈកាន់តែស៊ីជម្រៅ និងបានសម្ដែងការសោកស្ដាយចំពោះទង្វើក្នុងឃ្លីប ហើយរឿងនេះជួយឱ្យនាងកាន់តែមានភាពចាស់ទុំ និងខិតខំពង្រឹងមុខមាត់របស់ខ្លួននាពេលអនាគត។ ចំណែកអ្នកស្ដាប់ជាច្រើន ក៏មិនប្រកាន់ខឹង ថែមទាំងសាទរ ដែលនាងហ៊ានទទួលកំហុស និងសុំទោសជាសាធារណៈបែបនេះ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់មកុដ MGI 2021 ដើរដួលលើឆាក សឹងផ្កាប់មុខ (មានវីដេអូ)

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច