ជីវិតកម្សាន្ដ
តារា ថៃ ១០ គូ ធ្លាប់រៀបការយ៉ាងអធិកអធម តែបែរប្រកាសលែងលះគ្នាគ្មានអាល័យ
ពេលស្នេហាកើតឡើងគឺសប្បាយចិត្ត កាន់តែរីករាយក្នុងការចាប់ដៃគ្នាចូលរោងការ។ ជាពិសេសតារាថៃ ដែលបានឈានដល់ជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នា។ ប៉ុន្តែក្រោយរៀបការរួច ក្នុងនោះមានគូស្នេហ៍១០គូ បានប្រកាសបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ រហូតធ្វើឲ្យមហាជនខកចិត្តជាខ្លាំង។
១ Nontaporn និងវេជ្ជបណ្ឌិត Nopparat
គូស្នេហ៍ដែលមាននាមជាវេជ្ជបណ្ឌិតវះកាត់កែសម្ផស្សនេះ បានឆ្លងកាត់ជីវិតរួមរស់ជាមួយជាង៩ឆ្នាំ។ ប៉ុន្តែក្រោយរៀបការបានតែ៣ខែ តារាស្រីរូបនេះ បានសារភាពថា អាកប្បកិរិយា និងរបៀបរស់នៅមិនត្រូវគ្នាឡើយ ។
២ Tao Somchai និង Nat Myria
គូស្នេហ៍នេះបានឆ្លងកាត់ពេលវេលាលំបាកជាមួយគ្នាយ៉ាងច្រើន រហូតឈានចូលដល់ទ្វារចូលរោងការដ៏អធិកអធមបំផុត។ ប៉ុន្តែក្រោយរៀបការជិត៣ឆ្នាំ គូស្នេហ៍មួយគូនេះបានប្រកាសលែងលះគ្នា ក្រោមហេតុផលរស់មិនចុះសម្រុង។
៣ Supakit Tangtatsawat និងAnorma Sarunsikarin
បន្ទាប់ពីសម្រេចចិត្តចូលរោងការបានត្រឹមតែ២ឆ្នាំ ក៏ប្រកាសលែងលះគ្នាដូចតារាផ្សេង។ ទន្ទឹមនោះក៏មានព័ត៌មានថាមកពីជនទី៣ ប៉ុន្តែខាងស្រីចេញមកបកស្រាយពីមូលហេតុនោះ គឺដោយសារតែមានគំនិតខុសគ្នា។ លើសពីនេះ អារម្មណ៍របស់អ្នកទាំងពីរ បានប្រែក្លាយទៅជាបងប្អូននឹងគ្នាទៅហើយ។
៤ Janie Tienphosuwan និង Ae Chonsawat
មហាជនជាច្រើននៅតែចងចាំថ្ងៃដែលតារាស្រី Janie ធ្វើសន្និសីទសារព័ត៌មានភ្ញាក់ផ្អើល និងបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ជាមួយអ្នកនយោបាយដ៏ល្បីគឺលោក Ae Chonsawat។ ប៉ុន្តែក្រោយរៀបការបានត្រឹមតែ ១១ខែ គូស្នេហ៍មួយគូនេះក៏ចុះសំបុត្រលែងលះតែម្ដង។ បច្ចុប្បន្ននេះ Janie ក៏បានសាងសុភមង្គលថ្មីជាមួយបុរសដែលក្មេងជាងនាងទៅហើយ។
៥ Ornjira Lamwila និងវរសេនីយ៍ទោ Songphan
ក្រោយរៀបការបាន២ឆ្នាំ តារាសម្ដែង Ornjira បានសារភាពថា នាងបានលែងលះជាមួយលោកវរសេនីយ៍ទោ Songphan ជាកូនប្រុសរបស់អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយ។ នាងបញ្ជាក់ថា មូលហេតុគឺដោយសារអាកប្បកិរិយា និងរបៀបរស់នៅមិនត្រូវគ្នា ។
៦ Paradorn Srichaphan និង Natalie Glebova
វាបានបំបែកបេះដូងយុវជនជុំវិញពិភពលោក បន្ទាប់ពីកីឡាករវាយកូនបាល់ដ៏ល្បីល្បាញ Paradorn និងបវរកញ្ញាចក្រវាលកាណាដា Natalie បានរៀបការ។ ប៉ុន្តែក្រោយរៀបការបានតែ៣ឆ្នាំ លោកក៏សម្រេចចិត្តលែងលះទាំងទឹកភ្នែក ដោយ Natalie ចេញមុខសារភាពថា គ្មានពេលឲ្យគ្នា និងមានរបៀបរស់នៅផ្សេងៗគ្នា។
៧ Chaiamorn និង Irada Siriwut
គូស្នេហ៍វ័យក្មេងនេះ បានសម្រេចចិត្តរៀបការនឹងគ្នា ក្រោយ Irada មានផ្ទៃពោះ៥ខែ។ ប៉ុន្តែក្រោយរៀបការបាន២ឆ្នាំ តារាស្រី Irada បើកចំហថា Chaiamorn មិនស្មោះត្រង់នឹងខ្លួនឡើយ។
៨ Tangmo និង Tono Phakin
គូស្នេហ៍នេះបានស្បថសន្យាស្រលាញ់គ្នាដល់ចាស់ និងបន្ទាប់ពីចូលរោងការ ២ឆ្នាំ Tono បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយ Tangmo ទៅហើយ។ កាលណោះ Tangmo បានលេបថ្នាំងងុយដេកយ៉ាងច្រើន រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
៩ Peter Corp Dyrendal និង Ploy Ployphan
ក្រោយរៀបការមិនបានប៉ុន្មានផង ពួកគេទាំងពីរក៏បានលែងលះផ្លូវការ។ បន្ទាប់ពីសម្រាលកូនទីពីរ តារាប្រុសរូបនេះ សុខចិត្តចំណាយប្រាក់ចិញ្ចឹមកូនប្រុសទាំងពីរ ក្រោយបញ្ចប់ជីវិតស្នេហាជាង៣ឆ្នាំមកហើយ។
១០ Pluem Surat Leekpai និង Tubtim Mallika
មនុស្សជាច្រើននៅតែចងចាំនូវឃ្លីប សុំស្នេហ៍ របស់គូស្នេហ៍វ័យក្មេង Pluem កូនប្រុសរបស់ អតីតនាយករដ្ឋមន្ត្រី និង Tubtim Mallika ប៉ុន្តែក្រោយរៀបការបានតែ៣ឆ្នាំ គូស្នេហ៍មួយគូនេះ បានបញ្ចប់អាពាហ៍ពិពាហ៍ជាមួយនឹងពាក្យចចាមអារ៉ាមដែលផ្ទុះឡើងក្នុងព័ត៌មាន។ តែយ៉ាងណា ខាងបុរសក៏ចេញមុខបកស្រាយថា ក្រោយរៀបការរួច គេទើបយល់ថា ស្នេហានេះគឺស្រឡាញ់គ្នាដូចមិត្តភ័ក្ដិប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងអត្ថន័យឈុតដែល Pancake ស្លៀកថ្ងៃពិសេស ពិតជាមានប្រវត្តិមិនធម្មតាឡើយ
ចុចអាន៖ឈុតពណ៌ក្រហមរបស់ Chompoo ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ