Connect with us

ជីវិតកម្សាន្ដ

ជំនួប​​ក្រុម​​តារា​​ចម្រៀង​ BTS និង​​លោក​ ចូ​ បៃដិន ​បិទ​​ទ្វារ​​ចំពោះ​​អ្នក​​កាសែត

បានផុស

នៅ

ជំនួប​រវាង​ក្រុម​តារា​ចម្រៀង​​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បី​ល្បាញ BTS ជា​មួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ត្រូវ​បាន​បិទ​ទ្វារ​ចំពោះ​អ្នក​សារ​ព័ត៌មាន ប៉ុន្តែ​សេតវិមាន​បាន​និយាយ​ថា គោល​បំណង​តែ​មួយ​គត់​គឺ​ដើម្បី​ពិភាក្សា​​អំពី​សារ​សំខាន់​នៃ​ភាព​ចម្រុះ និង​ការ​ដាក់បញ្ចូល​ទម្រង់​របស់​ក្រុម​តារា​ចម្រៀង BTS​ ជា​​ទូត​សុច្ឆន្ទៈ​យុវវ័យ​​។

ក្រុម​តារា​ចម្រៀង​បុរស​កូរ៉េខាង​ត្បូង BTS ដែល​ជា​ក្រុម​រៃអង្គាស​ប្រាក់​សម្រាប់​បុព្វហេតុ​យុត្តិធម៌​សង្គម​អាមេរិក​បាន​ជួបប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​៣១ ខែ​ឧសភា ដើម្បី​ពិភាក្សា​អំពី​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​ដែល​មាន​គោល​ដៅ​លើ​ជន​ជាតិ​អាស៊ី​រស់​នៅ​អាមេរិក។

ក្រុម​តារា​ចម្រៀង​បុរស​កូរ៉េខាង​ត្បូង BTS ពេល​ធ្វើ​សន្និសីទ​នៅ​អាមេរិក​មុន​ជួប​លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​តារា​ចម្រៀង​នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ខ្លី​ដល់​សារព័ត៌មាន​មុន​ពេល​ជួប​លោក​ប្រធានាធិបតី និង​បានអំពាវនាវ​ឲ្យ​បញ្ឈប់​ឧក្រិដ្ឋកម្ម​រើស​អើង ស្ពប់​ខ្ពើម​​ប្រឆាំង​លើ​ជន​​ជាតិ​អាស៊ីរស់​នៅ​អាមេរិក។

សមាជិក​ក្រុម​ម្នាក់​បាន​និយាយ​តាម​រយៈ​អ្នក​បក​ប្រែ​ថា ៖«យើង​ត្រូវ​បានបំផ្លិច​បំផ្លាញ​ដោយសារ​​ការ​កើន​ឡើង​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​​ក្នុង​ពេលថ្មី​ៗ​នេះ ក្នុង​នោះ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​ចំពោះជនជាតិ​​អាមេរិក​ដើម​កំណើត​អាស៊ី។ ដើម្បី​បញ្ឈប់​បញ្ហា​នេះ និង​គាំទ្រ​ដល់​បុព្វហេតុ យើង​​ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នេះ​ដើម្បី​​​ផ្សព្វផ្សាយ​ទៀត»។

ជំនួប​ជា​មួយ​ប្រធានាធិបតី​បាន​កើត​មាន​ឡើង​ ស្រប​ពេល«ខែ​នៃ​អ្នក​កោះ​ហាវ៉ៃ/ប៉ាស៊ីហ្វិក​ដើម​កំណើត​អាស៊ី-​អាមេរិក»ក្នុង​ខែ​ឧសភា​នេះបាន​​ចូល​​មក​ដល់​ បន្ទាប់​ពី​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​​ក្នុង​សហគមន៍​បាន​កើន​ឡើង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន។

ការ​វាយ​ប្រហារ​លើ​ប្រជាជន​ដែល​មាន​ដើម​កំណើត​អាស៊ី​​បាន​កើត​មាន​ឡើង ដោយសារ​អ្នក​នយោបាយ និង​អ្នកវិភាគ​​មួយ​ចំនួន​បាន​ជំរុញឲ្យ​ពលរដ្ឋ​អាមេរិក​ស្តី​បន្ទោស​លើ​ប្រទេស​ចិន​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩។

ខណៈ​ជំនួប​ជា​មួយ​លោក​ប្រធានាធិបតី​ត្រូវ​បាន​បិទ​ទ្វារ​សម្រាប់​អ្នក​កាសែត​ សេតវិមាន​បាន​និយាយ​ថា ៖«គោល​បំណង​តែ​មួយ​គត់​គឺ​ដើម្បី​ពិភាក្សា​​អំពី​សារ​សំខាន់​នៃ​ភាព​ចម្រុះ និង​ការ​ដាក់បញ្ចូល​ទម្រង់​របស់​ក្រុម​តារា​ចម្រៀង BTS​ ជា​ទូត​សុច្ឆន្ទៈ​យុវវ័យ​​ដើម្បី​ផ្សព្វផ្សាយ​សារ​នៃ​សេចក្តី​សង្ឃឹម និង​ភាព​វិជ្ជមាន​​ទូទាំង​ពិភព​លោក»។

ក្រុម​តារា​ចម្រៀង​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ចំពោះ​បទ​ចម្រៀង និងក្បាច់​រាំ ហើយ​​​យុទ្ធនាការ​សង្គម​របស់​ពួក​គេ​ក៏​ទទួល​បាន​​ជោគជ័យ​ដែល​មាន​គោល​ដៅ​ផ្តល់​អំណាច​ដល់​យុវវ័យ​ចាប់​តាំង​ពី​​ពួក​គេ​លេច​មុខ​ដំបូង​ក្នុង​ឆ្នាំ​២០១៣។ មូលដ្ឋាន​អ្នក​គាំទ្រ​របស់​ពួក​គេ​បាន​ពង្រីក​ចូល​ទៅ​ក្នុង​ស្រទាប់​មនុស្ស​ធំ​ និង​ចំណាស់ ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម។

កាល​ពី​ខែមិថុនា ឆ្នាំ​២០២០ អ្នក​គាំទ្រ​របស់ BTS ​រៃ​អង្គាស​ប្រាក់​បាន​ប្រមាណ​​១​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​យុទ្ធនាការ #MatchAMillion សម្រាប់​បុព្វហេតុ​យុត្តិធម៌​សង្គម​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥៣ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម