Connect with us

ជីវិតកម្សាន្ដ

អាថ៌កំបាំងថែរាងរបស់មិត្តស្រី Ronaldo ទោះមានកូន២ហើយ នៅតែទាក់ទាញ

បានផុស

នៅ

មិត្តស្រីរបស់ Ronaldo នាង ​Georgina Rodriguez តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជន រាល់ពេលដែលនាងបង្ហាញខ្លួនជាសាធារណៈ ដោយសាររាងកាយដ៏ស្រឡូនស្អាត មិនថានាងសម្រាលកូនទី២ហើយក៏ដោយ ក៏នៅតែទាក់ទាញខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ រូបភាពរបស់ Georgina នៅឯមហោស្រពភាពយន្តទីក្រុង Cannes បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ដោយមានការសរសើរជាច្រើនចំពោះរូបរាងដ៏ស្រស់ស្អាតរបស់នាង។ ថ្វីត្បិតតែនាងទើបតែសម្រាលបានកូនទី២ កាលពីមួយខែមុនក៏ដោយ ក៏នាងនៅតែធ្វើឱ្យអ្នកគាំទ្រទាក់ភ្នែកជាមួយនឹងរូបរាងដ៏សិចស៊ី ដូចកាលនាងនៅក្មេងអ៊ីចឹង។

តាមពិតរូបរាងដ៏ស្រស់ស្អាតរបស់ Georgina មិនមែនកើតឡើងដោយឯកឯង ឬការកែកុនណាមួយឡើយ ប៉ុន្តែដោយសារតារាស្រីរូបនេះមានទម្លាប់ល្អមួយចំនួន ដែលនាងតែងតែអនុវត្តជាប្រចាំ។

ជាញឹកញាប់ Georgina តែងចូលកន្លែងហាត់ប្រាណ មិនដែលខាន។ ការ​ហាត់ប្រាណ​មិនមែនជា​និន្នាការ​ចម្លែក​ទៀតទេ ​​សម្រាប់​អ្នក​ដែល​ចង់​​សម្រក​ទម្ងន់ ក៏ដូចជាចង់​រក្សា​រាង​ឲ្យ​សមសួន​។ ដូចគ្នានេះ Georgina តែងតែអនុវត្តលំហាត់ជាប្រចាំដើម្បីជួយបង្កើនទំហំដើមទ្រូង និងត្រគាករបស់នាង។ គេបានដឹងផងដែរថា នាងមានទម្លាប់រាំជាទៀងទាត់ ដោយនាងរមែងទៅហាត់របាំបាឡេ។ លើសពីនេះ Georgina តែងតែហាត់ហែលទឹក ហាត់យូហ្គា ឬជិះកង់ជាមួយមិត្តប្រុស។

ក្រៅ​ពី​នេះ របប​អាហារ​របស់ Georgina ក៏​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។ មេចុងភៅរបស់គ្រួសាររបស់ Ronaldo បានឱ្យដឹងថា Georgina និងមិត្តប្រុស ចូលចិត្តញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ជាពិសេសសាច់មាន់ដែលចម្អិនដោយគ្មានប្រេង និងអំបិល។ ចំណែកអាហារពេលព្រឹក នាងតែងតែផឹកទឹកម្នាស់ ឬទឹកក្រូច។

បច្ចុប្បន្ន Georgina មានវ័យ ២៩ឆ្នាំ និងមានកូន២នាក់ទៅហើយ ប៉ុន្តែគ្រប់គ្នាមិនអាចប្រកែកបានទេថា នាងតែងតែទាក់ទាញ ទទួលបានការចាប់អារម្មណ៍គ្រប់ពេលពេលបង្ហាញខ្លួនម្ដងៗ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មិត្តស្រី Ronaldo ធ្វើរឿងមួយពេលចូលរួមកម្មវិធី Cannes ថ្ងៃមុន មហាជនចំហមាត់ធ្លុង

ចុចអាន៖ លម្អិតខ្ទេចគ្មានសល់ អំពីបណ្តឹងអូសបន្លាយរវាង Johnny និង Amber

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម