ជីវិតកម្សាន្ដ
ប្រវត្តិតារាបូលីវូដ Alia Batt តួឯកស្រីរឿង Gangubai
ជាច្រើនសប្ដាហ៍មកនេះ ខ្សែភាពយន្តឥណ្ឌារឿង “Gangubai Kathiwadi” កំពុងផ្ទុះការគាំទ្រនៅជុំវិញពិភពលោក។ រឿង “Gangubai Kathiwadi” ជាខ្សែភាពយន្តផ្អែកតាមរឿងពិតរបស់អ្នកស្រី Gangubai Kathiawadi ជាស្ត្រីរកស៊ីផ្លូវភេទ ដែលតស៊ូមតិដើម្បីសិទ្ធិស្ត្រី និងជំរុញសេវាកម្មផ្លូវភេទ ប្រកបអាជីពដោយស្របច្បាប់នៅក្នុងប្រទេសឥណ្ឌា អំឡុងឆ្នាំ១៩៤៧-១៩៦៤។

ផលិតកម្ម Sanjay Leela Bhansali បានចេញផ្សាយខ្សែភាពយន្តរឿង “Gangubai Kathiwadi” កាលពីខែកុម្ភៈ ឆ្នាំ២០២២ សម្តែងដោយតារាស្រីឆ្នើមរបស់បូលីវូដ Alia Bhatt ខណៈតួឯកស្រីរូបនេះក៏ទទួលបានប្រជាប្រិយខ្លាំងក្លា និងផ្ទុះការចាប់យ៉ាងខ្លាំងផងដែរ។
ខាងក្រោមជាប្រវត្តិខ្លះៗនៃតួឯកស្រីរូបនេះ!
ជីវប្រវត្តិ Alia Bhatt

Alia Batt ជាតារាសម្ដែងបូលីវូដមានដើមកំណើតឥណ្ឌា កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ១៩៩៣។ នាងជាកូនកាត់កាស្មៀរ-អាល្លឺម៉ង់ និងកាន់សញ្ជាតិអង់គ្លេស។ តារាស្រីរូបនេះជាកូនស្រីរបស់អ្នកដឹកនាំរឿង Mahesh Batt និងតារាសម្តែងអង់គ្លេស-អាល្លឺម៉ង់ Soni Razdan។
Alia Batt មានបងស្រីបង្កើតម្នាក់ និងបងប្អូនម្ដាយទីទៃ២នាក់ទៀត។ នាងទទួលការអប់រំនៅសាលា Jamnabai Narsee ប៉ុន្តែនាងរៀនមិនបានចប់ចុងចប់ដើមទេ ដោយបានឈប់រៀនត្រឹមថ្នាក់ទី ១២ ដើម្បីចាប់អាជីពសម្តែង។ តាមពិតនាងចូលប្រឡូកក្នុងវិស័យសម្ដែង និងពិភពភាពយន្តតាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ។

ខ្សែភាពយន្តដំបូងបំផុតរបស់ Alia Batt គឺរឿង “Sangharsh” ចេញផ្សាយក្នុងឆ្នាំ១៩៩៩ ហើយនាងបានដើរតួឯកដំបូងនៅក្នុងរឿង “Student of the Year” ក្នុងឆ្នាំ២០១៤ ។ ក្រៅពីអាជីពជាតារាសម្ដែងនាងក៏ចេះច្រៀងបានពិរោះផងដែរ។ នាងធ្លាប់ច្រៀងតាំងពីអាយុ ៥ឆ្នាំ នៅផលិតកម្មរបស់ឪពុក និងធ្លាប់ចេញចម្រៀងទោលបាន ៧បទ។
ត្រឹមវ័យ ២៩ឆ្នាំ Alia Batt ធ្លាប់ឈ្នះពានរង្វាន់ធំៗដល់ទៅ៤ និងធ្លាប់កាន់ពាន Filmfare Critics Award ជាតារាសម្តែងឆ្នើមទៀតផង។ នាងត្រូវបានគេចាត់ទុកតារាបូលីវូដដែលមានប្រាក់ចំណូលខ្ពស់បំផុត ក្នុងចំណោមមិត្តរួមជំនាន់ និងក្នុងនាមជាតារាស្រីវ័យក្មេងស្រករក្រោយ។ ប្រភពពី India Times បានឱ្យដឹងថា តម្លៃនៃការសម្ដែងរបស់នាងយ៉ាងហោច ២០០លានរូពី (ជិត ១៤ម៉ឺនដុល្លារ) ក្នុងមួយរឿង។

Alia Batt ក៏ជាប់ឈ្មោះជាតារាស្រីដែលជោគជ័យបំផុត ក្នុងបញ្ជីមនុស្សអាយុក្រោម ៣០ឆ្នាំរបស់ Forbes Asia កំលុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ។ តាមការឱ្យដឹងពីទស្សនាវដ្ដី Forbes នាងទទួលប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងប្រទេស ប្រមាណ ២៧០លានរូពី (ជាង ១៨,៥០០ដុល្លារអាមេរិក) ។
ការងារផ្សេងទៀត
កាលពីឆ្នាំ២០១៣ Alia Batt ធ្លាប់ចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយជាមួយតារាឥណ្ឌាល្បីៗជាច្រើនរូប ដើម្បីរៃអង្គាសថវិកាជួយជនរងគ្រោះដោយទឹកជំនន់។ ក្នុងឆ្នាំដដែលនោះ តារាបូលីវូដរូបនេះ បានចូលរួមក្នុងយុទ្ធនាការមួយហៅកាត់ថា PETA ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វដែលគ្មានជម្រក។

មកដល់ឆ្នាំ២០១៧ នាងបានចាប់ផ្តើមគំនិតផ្តួចផ្តើមអេកូឡូស៊ីដែលមានឈ្មោះថា CoExist ដើម្បីបង្កើនការយល់ដឹងអំពីសុខុមាលភាពរបស់សត្វតាមដងផ្លូវ។ នៅឆ្នាំបន្ទាប់ នាងបានសហការជាមួយ Facebook Live ក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា Find Your Green ជាយុទ្ធនាការដើម្បីការពារបរិស្ថាន។
ក្រៅពីការងារសង្គម ក្នុងអំឡុងឆ្នាំ២០១៤ Alia Batt បានរចនាម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួន ដោយដាក់លក់វានៅលើគេហទំព័រម៉ូដអនឡាញ Jabong.com ហើយនៅឆ្នាំ ២០១៨ នាងបានបើកសម្ពោធកាបូបផ្ទាល់ខ្លួនដែលមានឈ្មោះថា VIP Industries។ Duff & Phelps បានប្រមាណថា តម្លៃម៉ាកយីហោផ្ទាល់ខ្លួនរបស់នាងមានដល់ទៅ ៣៦.៥លានដុល្លារ ក្នុងឆ្នាំ ២០១៩ ធ្វើឱ្យនាងក្លាយជាតារាល្បីលំដាប់ ៨ របស់ឥណ្ឌា។ ហើយនៅឆ្នាំ ២០២២ នាងបានឡើងជាតារាកំពូលទី៤ ជាមួយនឹងតម្លៃម៉ាកយីហោ ៦៨.១ លានដុល្លារ។
ជីវិតឯកជន

បច្ចុប្បន្ន Alia Batt រៀបការរួចហើយ ដោយពិធីអាពាហ៍អាពាហ៍របស់នាង បានប្រារព្ធឡើងនៅទីក្រុងមុមបៃ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។ ស្វាមីរបស់នាង គឺតារាសម្ដែង Ranbir Kapoor មានវ័យ ៣៩ឆ្នាំ ពោលគឺស្វាមីមានអាយុបងនាង ១០ឆ្នាំ។ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងរឿង “Black” នៅពេលដែល Alia មានអាយុ ១១ឆ្នាំ ហើយ Ranbier មានអាយុ ២១ឆ្នាំ។ ពួកគេបានជួបគ្នាម្តងទៀតក្នុងរឿង “Brahmastra” ហើយបានចាប់ផ្តើមទាក់ទងគ្នាជាង ៥ឆ្នាំ ទើបពួកគេសម្រេចចាប់ដៃគ្នាចូលរោងការនៅឆ្នាំនេះ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឈុតផឹកតែពីចានទម្រពែងរបស់តួ Gangubai បង្ហាញពីវប្បធម៌ដ៏ជូរចត់មួយរបស់ឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ