Connect with us

ជីវិតកម្សាន្ដ

ពីអ្នកចម្រៀងតាមហាងតូចតាច តន់ ច័ន្ទសីម៉ា ក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra

បានផុស

នៅ

ពីអ្នកចម្រៀងតាមហាងធម្មតា តារាចម្រៀងវ័យក្មេងសំឡេងពីរោះ តន់ ច័ន្ទសីម៉ា តាមចាប់ក្ដីស្រមៃរហូតក្លាយខ្លួនជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្រាំមានឈ្មោះល្បីល្បាយដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីកំពុងឡើងកូដ តន់ ច័ន្ទសីម៉ា បានឆ្លងកាត់រឿងរ៉ាវជូរចត់ និងលំបាកជាច្រើន ដែលទស្សនិកជនមួយចំនួនប្រហែលជាមិនធ្លាប់ដឹងពីមុនមក។ តន់ ច័ន្ទ​សី​ម៉ា មានស្រុកកំណើត​នៅខេត្តតាកែវ​ ដែលលោក​ឪពុក​ជា​មន្ត្រីរាជការ និងម្ដាយ​ជា​ស្ត្រី​មេផ្ទះ នាង​ជា​កូន​ទី​ ៣ ក្នុងចំណោម ៤​ នាក់ ស្រីទាំងអស់ ហើយនាងក៏ជាក្មេង​ស្រីមាន​ដុងសិល្បៈ​​តាំងពី​កំណើត។ ផ្ដើមចេញពីការស្រលាញ់វិស័យសិល្បៈផ្នែកចម្រៀង សីម៉ាបានខិតខំប្រឹងប្រែងដាក់ពាក្យប្រលងចម្រៀងក្នុងកម្មវិធីតូចធំជាច្រើន ដើម្បីឈាងចាប់ក្ដីស្រមៃក្លាយជាតារា។ ក្រៅពីការសិក្សា សីម៉ា ក៏បានទៅច្រៀងតាមភោជនីដ្ឋានផ្សេងៗដើម្បីជួយផ្គត់ផ្គង់គ្រួសារ។

នៅឆ្នាំ ២០១៦ សីម៉ា ក៏បានបោះជំហានឈានចូលប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ តែនាងមិនទទួលបានជោគជ័យនោះទេ។ ដោយសារសេចក្ដីស្រលាញ់ និងភាពមិនបោះបង់ តន់ ច័ន្ទសីម៉ា បានបន្តដំណើរជីវិតរបស់ខ្លួន រហូតដល់អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra ចាប់អារម្មណ៍នូវទេពកោសល្យ និងសមត្ថភាពលោកក៏បានផ្ដល់ឱកាសឲ្យនាងធ្វើជាតារាចម្រៀងប្រចាំផលិតកម្មនៅឆ្នាំ ២០១៩។ ភ័ព្វសំណាងក៏មកដល់ តន់ ច័ន្ទសីម៉ា ក៏បានចេញបទចម្រៀង ២ បទ នៅក្នុងផលិតកម្ម Galaxy Navatra គឺ យល់ច្រឡំគេស្រលាញ់យើង និងបទ គេនោះជាស្រីកាប់ដាវ ដែលផ្ទុះការគាំទ្រស្ទើមិនគួរឲ្យជឿដែលបានធ្វើឲ្យនាងក្លាយជាតារាស្រីមានប្រជាប្រិយភាព ប្រៀបដូចជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra។

សូមជម្រាបថា កញ្ញា តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីកម្ពុជាដំបូង ដែលវីដេអូចម្រៀងមានអ្នកចូលទស្សនាលើស ១០០ លានដង ជាមួយបទAre u okay៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៥ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម