ជីវិតកម្សាន្ដ
ថមមី ក្តៅស្លឹកត្រចៀកក្រោយឮគេហៅថាអាត្រង៉ោល
តារាសម្តែងប្រុសដែលជាស្វាមីអ្នកនាង សួស វីសា គឺលោក ថមមី បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តហើយថែមទាំងថ្លែងសារពន្លះយ៉ាងចាស់ដៃលើបុគ្គលមួយចំនួនដែលហៅខ្លួនដោយពាក្យសម្តីអសុរោះថា អាត្រង៉ោល។

តាមរយះខ្លឹមសារខ្លីដែលត្រូវបានតារាសម្តែងកូនមួយលោក ថមមី លើកឡើងនោះ បញ្ជាក់ថាខ្លួន ពិតជាមិនសប្បាយចិត្តទេពេលឮគេហៅថា អាត្រង៉ោល ។ លោកបញ្ជាក់ថា ស្អប់បំផុតអ្នកណាហៅខ្ញុំអាត្រង៉ោល បើហៅមីង៉ោលមិនសូវជាខឹង។ តាមរយះខ្លឹមសារនេះត្រូវបានអ្នកគាំទ្រមួយចំនួនយល់ថា នេះគ្រាន់តែពាក្យសម្តីលេងសើចរបស់លោក ថមមី តែប៉ុណ្ណោះ។

គេនៅចាំបានថា តារាប្រុសលោក ថមមី កាលពីថ្មីៗកន្លងទៅនេះបានសម្រេចកោសក់ដើម្បីជាការលាបំណន់និងសុំសេចក្តីសុខចម្រើនសម្រាប់ក្រុមគ្រួសារ។ កាលនោះលោកបានបង្ហោះរូបភាពដោយភ្ជាប់សំណេរមកថា កោសក់លាងគ្រោះចង្រៃចេញអោយអស់ កោលាបំណន់ កោសក់សុំសេចក្តីសុខកើតចូលមក លាងបាបកម្មចេញអោយអស់ សុំអោយគ្រោះភ័យចង្រៃផ្សេងៗកុំកើតមានដល់ក្រុមគ្រួសារ កោសក់កុំអោយជំងឺឈឺស្កាត់ផ្សេងៗកើតមកដល់លើក្រុមគ្រួសារ កោសក់សាងសទ្ធាទានសីល៌សុំផលបុណ្យខំសាងតាមថែរក្សា។

ជាមួយគ្នានេះដែរ តារាសម្តែងលោក ថមមី ក៏ទទួលបានការគាំទ្រនិងសរសើរដែលលោកសុខចិត្តកោសក់ដើម្បីសុំសេចក្តីសុខដក់ក្រុមគ្រួសារផងដែរ។ ខណះមានមិត្តភក្តិខ្លះបាននិយាយលេងសើចបែបចំអន់ថា អន្ទិតឬលោកបងត្រង៉ោលផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ