ជីវិតកម្សាន្ដ
បាត់មុខមួយរយៈតាមពិត សាយ រតនៈ បានឈប់ពី CTNជិត ១ ឆ្នាំហើយ
ថ្មីៗនេះមហាជន និងអ្នកគាំទ្រលើបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីលេចឮដំណឹងថា កំពុងមានតារាកំប្លែងក៏ដូចជាពិធីករព័ត៌មានកីឡាមួយចំនួន បានប្រកាសត្រៀមខ្លួនលាឈប់ពីស្ថានីយទូរទស្សន៍CTNក្រោមហេតុផលស្រដៀងៗគ្នា។
ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនកើតជាមន្ទិលស្ទើរគ្រប់គ្នាពីបំណងនៃការចង់ចាកចេញរបស់បុគ្គលិកនៃស្ថានីយទូរទស្សន៍មួយនេះ។ ខណៈមានការបង្ហើបដែរថា ការសម្រេចចិត្តរបស់ពួកគេកើតចេញពីការមិនពេញចិត្តសម្រាប់អ្នកទើបចូលគ្រប់គ្រងថ្មី។ ស្របពេលជាមួយគ្នានេះដែរ ស្រាប់តែពិធីកររូបសង្ហាលោក សាយ រតនៈ ក៏បានចេញមុខបញ្ជាក់ក្រោយមានការសួរនាំក្រោយលោកបាត់វត្តមានពីCTNមួយរយៈនេះផងដែរ។
ស្រាយចម្ងល់មហាជនក៏ដូចអ្នកគាំទ្រលោក សាយ រតនៈ បានចេញមកបញ្ជាក់កាលពីរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ អំពីមូលហេតុដែលលោកបាត់មុខពីប៉ុស្តិ៍ទូរទស្សន៍នេះថា «មានបងប្អូនមិត្តភក្តិ និងទស្សនិកជនមួយចំនួនសួរថា ហេតុអ្វីមួយរយៈនេះ មិនសូវឃើញខ្ញុំឡើងធ្វើពិធីករនៅCTN? ការពិតខ្ញុំ និង CTN បានបញ្ចប់កិច្ចសន្យាការងារតាំងពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ មកម្ល៉េះ។ សូមអរគុណ សម្រាប់រយៈពេលជាង ១០ ឆ្នាំជាមួយអ្នកCTN »។
ថ្វីត្បិតតែពិធីករលោក សាយ រតន: បានបញ្ជាក់ពីការបញ្ចប់កុងត្រា(កិច្ចសន្យា)ជាមួយកន្លែងចាស់ដែលធ្លាប់ផ្តល់ការងាររាប់ឆ្នាំCTNក៏ពិតមែន ប៉ុន្តែលោកមិនទាន់បង្ហើបប្រាប់ទេថា បច្ចុប្បន្នខ្លួនកំពុងមានវត្តមាននៅទូរទស្សន៍មួយ ឬបំពេញការងារផ្ទាល់ខ្លួនអ្វីឡើយ ខណ:អ្នកគាំទ្របានសម្តែងការសោកស្តាយចំពោះសមត្ថភាពលោកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព