ជីវិតកម្សាន្ដ
បាត់មុខឈឹងពីសិល្ប: ចង់ដឹងទេ ពេលនេះ លីលានជា កំពុងធ្វើអ្វី?
បន្ទាប់ពីលេចមុខជាតួអធិរាជក្នុងខ្សែភាពយន្ត “Mulan” កាលពីឆ្នាំ២០១៩ លោក Jet Li បានត់មុខពីសិល្បៈសូន្យឈឹង ទើបតែថ្មីៗនេះប្រភពទម្លាយថា តាមពិតអតីតតួ លីលានជា កំពុងសោយសុខជាមួយគ្រួសារ និងប្រណិប័តព្រះពុទ្ធសាសនាយ៉ាងស្ងប់ស្ងាត់។

លោក Jet Li ឬ លីលានជា ជាតារាក្បាច់គុនដ៏ល្បីក្នុងពិភពកម្សាន្តរបស់ប្រទេសចិន និងជាតារាក្នុងដួងចិត្តរបស់ទស្សនិកជនអាស៊ី រួមទាំងកម្ពុជាផងដែរ។ តារាប្រុសរូបនេះប្រឡូកក្នុងវិស័យភាពយន្តតាំងពីឆ្នាំ១៩៨២ មកម្ល៉េះ ពោលមកទល់នឹងនេះមានរយៈពេល ៣០ឆ្នាំហើយ។ យ៉ាងណាមិញ បច្ចុប្បន្ន លីលានជា បានចូលនិវត្តន៍ ហើយរស់នៅយ៉ាងឯកជន សឹងគ្មានអ្នកដឹងពីសុខទុក្ខឡើយ។

មិនថារស់នៅលាក់ខ្លួនយ៉ាងណា គេនៅតែតាមប្រមាញ់ព័ត៌មានរបស់លោកបានមួយចំនួន។ ប្រភពពី Bestie បានឱ្យដឹងថា សព្វថ្ងៃតារាក្បាច់គុន Jet Li សម្រេចចិត្តឃ្លាតចេញពីវិស័យសិល្បៈ និងពិភពកម្សាន្តហើយ ហើយលោកកំពុងរស់នៅយ៉ាងសុខសាន្តជាមួយគ្រួសារ គ្មានការជាប់ពាក់ព័ន្ធអាជីពសម្ដែងទៀតនោះទេ។ ៣ឆ្នាំចុងក្រោយនេះ លោកចំណាយពេលច្រើនជាមួយព្រះធម៌ ដោយគេសង្កេតឃើញលោកតែងតែទៅធ្វើសមាធិជារឿយៗ។

ក្រៅពីដាក់ខ្លួនជាមួយព្រះពុទ្ធសាសនា តារាសម្ដែងដ៏ល្បីរូបនេះ ក៏បានចំណាយទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ក្នុងសកម្មភាពសប្បុរសធម៌ផងដែរ។ លោកបានបង្កើតមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនមួយ ហើយជានិច្ចកាលលោកតែងបរិច្ចាគថវិកាដើម្បីផ្ដល់អាហារជូនសិស្ស ជួយជនក្រីក្រ អ្នកខ្វះខាត ឬរងគ្រោះដោយគ្រោះធម្មជាតិ។
ចំពោះហិរញ្ញវត្ថុវិញ ក្រោយលាលែងពីសិល្បៈ គេដឹងថា បច្ចុប្បន្ន Jet Li សល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ៣០០លានដុល្លារអាមេរិក៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនល្បីល្បាញ និងមានប្រាក់វាល់លានដូចសព្វថ្ងៃ អតីតតួ ចាន់ចាវ ឆ្លងកាត់ជីវិតជូរចត់ណាស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ