ជីវិតកម្សាន្ដ
សមត្ថភាពមិនធម្មតា! តារាស្រី ៣ ដួង មានឱកាសសម្ដែងក្នុងភាពយន្តរបស់ថៃ
ទន្ទឹមនឹងវិស័យកុនខ្មែរកំពុងរីកចម្រើន តារាសម្ដែងប្រុសស្រីជាច្រើនកំពុងពង្រឹកខ្លួនមិនថា សម្រស់ សមត្ថភាព និងទេពកោសល្យ តែជាភ័ព្វសំណាងតារាស្រី ៣ ដួងនេះ ត្រូវបានផលិករថៃចាប់អារម្មណ៍ នឹងផ្ដល់ឱកាសឲ្យចូលរួមសម្ដែងក្នុងភាពយន្តថៃ។
១. កញ្ញា ថន លក្ខិណា
ផ្ទុះការចាប់អារម្មណ៍នៅតាមបណ្ដាញសង្គមក្រោយលេចមុខ ពិធីការី និងតារាសម្ដែង កញ្ញា ថន លក្ខិណា ចូលរួមសម្ដែងនៅក្នុងរឿង The Return ជាមួយតារាប្រុសថៃ Om Akapan ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០១៤។ លើសពីសមត្ថភាពសម្ដែង ទស្សនិកជនក៏បានកោតសរសើរទៅលើការប្រើប្រាស់ភាសាថៃរបស់កញ្ញា ថន លក្ខិណា ផងដែរ។



២. កញ្ញា ស៊ីន យូប៊ីន
ដោយសារសមត្ថភាពសម្ដែង បូករួមជាមួយទេពកោស្យក្នុងការនិយាយភាសាថៃបានយ៉ាងល្អ កញ្ញា ស៊ីន យូប៊ីន ត្រូវបានផលិករថៃចាប់អារម្មណ៍ នឹងបានផ្ដល់ឱកាសចូលរួមសម្ដែងនៅក្នុងរឿង The Protector ឬ កំពូលអង្គរក្សមុខខ្មូត កាលពីឆ្នាំ ២០២០។ លើសពីនោះទៅទៀត កញ្ញាក៏បានលេចមុខជាញឹកញយ នៅក្នុងប៉ុស្ត៍ទូរទស្សន៍ថៃផងដែរ។



៣. កញ្ញា យឹម ស្រីពេជ្រ
កាលពីពេលថ្មីៗ រូបថតក្រុងពាលីរឿងភាគថៃ ត្រូវបានចែកចាយពេញបណ្ដាញសង្គមដោយគេបានឃើញ កញ្ញា យឹម ស្រីពេជ្រ លេចមុខជាតួអង្គស្រីនៅពេលនោះ ធ្វើឲ្យមហាជនជាច្រើនមានភ្ងាក់ផ្អើលជាខ្លាំង។ លើសពីនោះរឿងថ្មីនោះ ក៏មានការចូលរួមសម្ដែងពីតារាប្រុសថៃជួរមុខលោក Toey Pongsakorn ជាតារាសម្ដែងប្រុសប្រចាំស្ថានីយទូរទស្សន៍លេខ ៣ ថៃផងដែរ៕



អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ