ជីវិតកម្សាន្ដ
លោកតា សង់ស៊ីស ឡើងច្រៀងទាំងភ្លេចភ្លាំង ក្នុងថ្ងៃមង្គលការចៅស្រី
តារាកំប្លែងជើងចាស់ល្បីឈ្មោះ លោកតា សង់ស៊ីស ថ្វីត្បិតបច្ចុប្បន្នគាត់វ័យជរា និងកំពុងមានជំងឺប្រចាំកាយផងនោះ តែលោកតាហាក់នៅនឹករលឹកដល់អាជីពសិល្បៈ ខណៈដែលថ្មីៗនេះគេបាន ឃើញគាត់ឡើងច្រៀងលើឆាកតន្ត្រីនាកម្មវិធីមង្គលការចៅស្រី ធ្វើមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលហើយអាណិតគ្រប់គ្នា។
ជាមួយគ្នានៃការបង្ហាញវត្តមានច្រៀងរបស់លោក តាសង់ស៊ីស ដែលធ្វើឱ្យអ្នកទស្សនា និងមហាជនស្រណោះបំផុតនោះគឺ ត្រង់ថាសមត្ថភាពរបស់សិល្បករជើងចាស់ ដែលពោរពេញដោយទេពកោសល្យរូបនេះ បានបាត់បង់ទៅតាមវ័យដោយការភ្លេចភ្លាំងស្ទើរតែទាំងស្រុងទៅហើយ។តាមរយៈសកម្មភាពឡើងច្រៀងជាមួយកូនស្រី គឺអ្នកនាងកាឆយ នាអំឡុងថ្ងៃមង្គលការរបស់ចៅនេះដែរ លោកតា សង់ស៊ីស គឺបានបង្ហាញនូវទឹកមុខស្រស់ស្រាយ និងរីករាយជាមួយកាយវិការ រាំផងច្រៀងផង។
ក្នុងពេលដែលឡើងច្រៀងនេះដែរ គេឃើញតារាជើងចាស់លោកតា សង់ស៊ីស ត្រូវបានអ្នកនាងកា ឆយ ច្រៀងបណ្ដើរហើយខ្សឹបប្រាប់ទំនុកច្រៀងបណ្ដើរ ព្រោះលោកតាហាក់មិនមានការចងចាំល្អដូចពីមុនទៀតឡើយ បើទោះបីជាបទចម្រៀងមួយនេះ គឺជាចម្រៀងដែលលោកធ្លាប់ច្រៀងបាន យ៉ាងពីរោះកាលពីមុនក្ដី។ លោកតាសង់ស៊ីស កន្លងមកធ្លាប់ត្រូវបានគេបញ្ជាក់ថា លោកមានជំងឺប្រចាំ និងភ្លេងភ្លាំងស្មារតីច្រើន។
តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស គឺជាតារាកំប្លែងមួយរូប ដែលមានឈ្មោះបោះសំឡេង យ៉ាងខ្លាំង កាលដែលលោកតានៅមានកម្លាំងសម្តែងលើវិថីសិល្បៈ។ ប៉ុន្តែក្រោយមកលោកតា សង់ស៊ី ក៏បានធ្លាក់ខ្លួនឈឺធ្ងន់រហូតបាត់បង់សមត្ថភាពលើវិស័យសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកតា សង់ស៊ី ក៏ជាសិល្បករខ្មែរម្នាក់ ដែលបានធ្វើឱ្យប្រជាជនរាប់លាននាក់ មានស្នាមញញឹមតាមរយៈទេពកោសល្យកំប្លែងរបស់គាត់នាពេលកន្លងមក៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត