ជីវិតកម្សាន្ដ
ដោយសាររឿងទាំងនេះ ទើបគ្មានតារាស្រករក្រោយវ៉ា Angelina Jolie បាន
នៅក្នុងវ័យ ៤៧ឆ្នាំ តារាសម្ដែង Angelina Jolie នៅតែមមាញឹកក្នុងវិស័យសិល្បៈ ព្រមទាំងសកម្មក្នុងគម្រោងសប្បុរសធម៌ជាច្រើន ដែលទង្វើនេះធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរចំពោះទឹកចិត្តរបស់អ្នកស្រីយ៉ាងខ្លាំង។

កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅនេះ តារាហូលីវូដ Angelina Jolie បានឈានចូលវ័យ ៤៧ឆ្នាំជាផ្លូវការ បន្ទាប់ពីអ្នកស្រីបានប្រឡូកក្នុងវិស័យភាពយន្តអស់រយៈពេលជាង ២០ឆ្នាំ អ្នកស្រីនៅតែរក្សាប្រជាប្រិយភាព មិនថមថយ។ អ្វីដែលធ្វើឱ្យមហាជនកត់សម្គាល់ក្នុងឆ្នាំនេះ ទោះបីវ័យក្បែរ ៥០ឆ្នាំពិតមែន ប៉ុន្តែ Angelina Jolie នៅដណ្ដើមបានបេះដូងអ្នកគាំទ្ររាប់លាននាក់ ដោយសារសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ និងការលះបង់ចំពោះការងារសប្បុរសធម៌នានា នៅទូទាំងពិភពលោក។

ចំពោះអាជីពសិល្បៈ តារាស្រីរូបនេះពិបាកឱ្យតារាស្រករក្រោយវ៉ាអ្នកស្រីខ្លាំងណាស់។ អ្នកស្រីត្រូវបានទស្សនាវដ្ដី Vogue ចាត់ទុកជាទេពអប្សរក្នុងពិភពម៉ូដ ទាំងរូបសម្រស់ និងសមត្ថភាព។ មិនថាអ្នកស្រីតុបតែងខ្លួនបែបណា សុទ្ធតែត្រូវបានមហាជនសរសើរ ទាំងរូបរាង ទាំងការស្លៀកពាក់យ៉ាងសមសួន និងជាស្ត្រីដ៏គួរឲ្យគោរព។

ក្នុងវ័យ៤៧ឆ្នាំ តួឯកស្រី Maleficent ក៏ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ផងដែរ ព្រោះអាជីពជាអ្នកសិល្បៈរបស់អ្នកស្រីនៅតែត្រូវប៉ាន់ ខណៈភាពយន្តហូលីវូដចុងក្រោយនេះ អ្នកស្រីបានដើរតួឯកជាទេពធីតា Tena ក្នុងខ្សែភាពយន្ត “Eternals”។
មិនតែប៉ុណ្ណោះ Angelina Jolie ភាពលេចធ្លោខ្លាំងក្នុងសង្គម ដោយសារតែអ្នកស្រីជាសកម្មជនដ៏សកម្មម្នាក់ លើគម្រោងសប្បុរសធម៌ជាច្រើន នៅជុំវិញពិភពលោក។ ទឹកចិត្តដ៏ល្អរបស់ Angelina Jolie បានប៉ះពាល់ដល់ចិត្តអ្នកគាំទ្រមិនតិចនោះទេ។

ក្នុងនោះគេដឹងថា Angelina Jolie ជាសកម្មជន “Women For Bees” ដែលសហការជាមួយ GUERLAIN។ វាជាកម្មវិធីស្ត្រីជួយស្ត្រីតាមរយៈការចិញ្ចឹមឃ្មុំ។
តារាហូលីវូដរូបនេះ ក៏ល្បីល្បាញជាសកម្មជនសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកផងដែរ។ អ្នកស្រីតែងតែចូលរួមកិច្ចប្រជុំសំខាន់ៗជាមួយអ្នកនយោបាយ ដើម្បីពិភាក្សាអំពីសិទ្ធិស្ត្រី និងកុមារដែលត្រូវការការការពារនៅក្នុងសង្គម។


បន្ថែមពីលើនោះ អ្នកស្រីជាសកម្មភាពសប្បុរសធម៌របស់អង្គការ UN ថែមទៀតផង។ ជារឿយៗអ្នកស្រីតែងចុះសួរសុខទុក្ខជនភៀសខ្លួនជនដែលរងគ្រោះដោយការវាយប្រហារនានា។ ជាក់ស្ដែង កាលពីថ្ងៃទី៣០ ខែមេសា តារាស្រីហូលីវូដរូបនេះបានទៅសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង កៀវ ប្រទេសអ៊ុយក្រែន ធ្វើឲ្យមហាជនកាន់តែកោតសរសើរថែមទៀត។
មិនត្រឹមតែស្រស់ស្អាត និងមានទេពកោសល្យ Angelina Jolie បានខិតខំប្រឹងប្រែងក្នុងសកម្មភាពសប្បុរសធម៌ ដោយផ្ដល់ការការលើកទឹកចិត្តដល់ជនរងគ្រោះជាច្រើនលាននាក់។ ទង្វើទាំងនេះ ធ្វើឱ្យអ្នកស្រីក្លាយជាបុគ្គលដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយភាពវិជ្ជមានរបស់ខ្លួនទៅកាន់ទស្សនិកជនរាប់លាននាក់ នៅជុំវិញពិភពលោក៕










ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៣ មេរៀនបំផុសគំនិតដ៏មានតម្លៃពីតារាសប្បុរស Angelina Jolie
ចុចអាន៖ សកម្មភាពទាំងនេះហើយដែលបញ្ជាក់ច្បាស់ៗថា Angelina Jolie មានបេះដូងស្រោបដោយមាស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ