Connect with us

ជីវិតកម្សាន្ដ

តាមពិត​តារា​ស្រី គង់ ម៉ូ​នី​កា មាន​ជំងឺ​ប្រចាំ​កាយ​២នេះ​ មុនពេល​ស្លាប់

បានផុស

នៅ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃនេះ​មហាជន​និង​អ្នកគាំទ្រ​មាន​ការភ្ញាក់ផ្អើល​ហើយ​សម្តែង​នូវ​ការ​សោកស្តាយ​គ្រប់​គ្នា ​ក្រោយ​ទទួលដំណឹង​ថា​ តារា​សម្តែង​សិច​ស៊ីក្នុង​បទ​«​ជូន​អូន​ឡើង​ផ្លូវ​ហាយ​វេ​»​កញ្ញា គង់ ម៉ូ​នី​កា បាន​ទទួល​មរណភាព​ទាំង​វ័យក្មេង​ដោយសារ​ជំងឺ​គាំង​បេះដូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​គឺ​លោក សា​វិ​ន ហ្វី​លី​ព បាន​បង្ហោះ​រៀបរាប់ថា «​តារា​សម្ដែង គង់ ម៉ូ​នី​កា បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​មុន​នេះ​បន្តិច​។ កញ្ញា​ជា​តួឯក​ស្រី​ក្នុង MV ដ៏​ល្បី​គឺ​បទ «​ជូន​អូន​ទ្បើង​ផ្លូវ​ហាយ​វេ​» របស់​ផលិតកម្ម​G alaxy Navatra សូម​ប្អូនស្រី​បាន​ទៅ​ដល់ទី​ស្ងប់​សុខ RIP…»​។

ដោយឡែក​បើតាម​ការបញ្ជាក់​ពី​មិត្តភក្តិ​ជិតដិត​ជា មួយ​កញ្ញា គង់ ម៉ូ​នី​កា បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Leak New​បាន​រៀបរាប់​ឲ្យ​ដឹង​ដូច្នេះ​ថា ​«​ក្នុងនាម​ខ្ញុំ​ជា​មិត្ត​របស់ Kong Monika ចង់​ប្រាប់ថា​monika នាង​ផុត​ទៅ​ដោយ​ជំងឺ​ប្រចាំកាយ​បេះដូង​និង​ក្រពះ​។ ​សូម​ចិត្ត​មនុស្ស​គិត​អវិជ្ជា​មាន​មួយចំនួន​តូច​ឱ្យតែ​ឮថា​ស្លាប់​ដោយសារ​ជំងឺ បេះដូង​គឺ​តាំង​ថ្នាំ​លេង​គ្រឿងញៀន​នោះ​…​នាង​ស្លាប់​ទៅហើយ​កុំ​បង្កើត​រឿង​ឱ្យឈ្មោះ​អាក្រក់​ដល់​នាង​អី ឱ្យ​គ្នា​ទៅ​ដោយ​ស្រស់ស្អាត​ឈ្មោះ​ល្អ​ផង​ចុះ​!

ចំណែក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Reno King​ក៏បាន​បង្ហោះ​សារ​ដែរ​ថា​«​សូម​ប្អូន​គេង​ចុះ​គេង លក់​ឱ្យបាន​ស្កប់ស្កល់​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​មេរោគ​ក្នុង​ក្រពះ​ដោយ​ពិសា​ថ្នាំ​មិនបាន​ញ៉ាំ​អាហារ​គ្រប់គ្រាន់​ត្រឹម​តែមួយ​វិនាទី​ចុក​ឆ្អល់​ទាល់តែ​ផុត​ដង្ហើ​ម​»​។

បន្ទាប់​ពី​ទទួល​ដំណឹង​នៃ​មរណទុក្ខ​ដ៏​សោកសៅ​និង​ក្រៀមក្រំ​នេះ​ភ្លាមៗ​នោះ គេ​ឃើញ​មាន​មហាជន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ព្រមទាំង​អ្នក​សិល្បៈ​រួម​អាជីព​បង្ហាញ​ការ​ស្លុតចិត្ត​ជាខ្លាំង​និង​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​តារា​ស្រី​រូបនេះ​ក្នុងនោះ​ក៏មាន​ការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នាង​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម