ជីវិតកម្សាន្ដ
ប្អូនតារា គង់ ម៉ូនីកា ច្រានចោលពាក្យចចាមអារ៉ាមថាបងរបស់ខ្លួនស្លាប់ព្រោះការវះកាត់ដើមទ្រូង
បន្ទាប់ពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការស្លាប់របស់កញ្ញា គង់ ម៉ូនីកា តួឯកសម្ដែងបទ «ជូនដំណើរអូនទ្បើងផ្លូវ High way» បុរសម្នាក់អះអាងថា ជាប្អូនជិតស្និទ្ធជាមួយ គង់ ម៉ូនីកា ចេញមុខច្រានចោលនូវព័ត៌មានមិនពិតនេះ។

ការចេញមុខប្រតិកម្មធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា ហេង ឡុង ប្រធានសមគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារកាលពីយប់មិញដោយដាក់ការសង្ស័យថា មរណភាពរបស់តារាស្រី គង់ ម៉ូនីកា មានពាក់ព័ន្ធការវះកាត់ដើមទ្រូងមិនប្រក្រតី ហើយលោកថា នឹងសិក្សាករណីនេះ។

យ៉ាងណាមិញបើតាមការបង្ហោះរបស់ឧកញ៉ាហេង ឡុង គឺលោកមិនទាន់ដាក់ការចោទប្រកាន់ណាមួយទៅលើរឿងនេះឲ្យប្រាកដនៅឡើយទេពោលគឺគ្រាន់តែជាព័ត៌មានដែលមិនទាន់ផ្លូវការប៉ុណ្ណោះ។ បើងាកមកចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុកឈ្មោះ Long Ty ដែលអះអាងថាប្អូនកញ្ញា គង់ ម៉ូនីកា បានបញ្ជាក់តាមរយៈការចូលខមមិនតបទៅកាន់លោក ហេង ឡុង ដោយភ្ជាប់នឹងសំបុត្រចេញពីពេទ្យមកថាគាត់ឈឺមេរោគក្រពះ។

លោកថា “ក្នុងនាមខ្ញុំជាប្អូនដែរនៅជិតស្និទ្ធបំផុតរបស់ Kong Monika ចង់ប្រាប់ថា Bong monika គាត់ផុតទៅដោយជំងឺប្រចាំកាយបេះដូងនឹងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូច អោយតែឮថាស្លាប់ដោយសារជំងឺបេះដូងគឺគាំ ងថ្នាំលេងគ្រឿងញៀននោះ។ គាត់ស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់គាត់អី្វឱ្យគាត់ទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ”។

ដំណឹងមរណភាពរបស់តារាសម្តែងបទ «ជូនដំណើរអូនទ្បើងផ្លូវ High Way» កញ្ញា គង់ ម៉ូនីកា ទាំងវ័យក្មេងបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលហើយសម្តែងនូវការសោកស្តាយស្ទើគ្រប់គ្នាក្រោយទទួលដំណឹងដ៏ក្រៀមក្រំនិងសោកសៅនេះ។ កញ្ញា គង់ ម៉ូនីកា បានទទួលមរណភាពនៅរសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ ខណៈ បច្ចុប្បន្នសពនាងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលអស់លោក៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ