ជីវិតកម្សាន្ដ
ខ្សែភាពយន្ត “Top Gun” កំពុងវ័នកនឹងបណ្ដឹង
ទើបតែបញ្ចាំងបាន ១០ថ្ងៃ ខ្សែភាពយន្តហូលីវូដ “Top Gun: Maverick” ត្រូវសមាជិកគ្រួសាររបស់អ្នកនិពន្ធប្ដឹងទាមទារសំណង ពីបទរំលោភលើសិទ្ធិអ្នកនិពន្ធ។

ក្រុមគ្រួសាររបស់អ្នកនិពន្ធជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ដើមនៃរឿង “Top Gun” ឆ្នាំ១៩៨៣ កំពុងប្តឹងស្ទូឌីយោភាពយន្ត Paramount Pictures ពីបទរំលោភកម្មសិទ្ធិបញ្ញា ជុំវិញការចេញផ្សាយវគ្គថ្មីនៃរឿង “Top Gun” នាឆ្នាំ២០២២នេះ។ ពួកគេអះអាងថា ស្ទូឌីយោគ្មានសិទ្ធិលើការផលិតវគ្គថ្មីនៃរឿង “Top Gun” ឆ្នាំ១៩៨៣ របស់អ្នកនិពន្ធ Ehud Yonay នោះទេ។

កាលពីថ្ងៃចន្ទ ទី៦ ខែមិថុនា ម្សិលមិញនេះ បណ្តឹងបានទៅដល់តុលាការសហព័ន្ធ Los Angeles ដោយមានភរិយា និងកូនប្រុសរបស់អ្នកនិពន្ធ Ehud Yonay ជាអ្នកចោទប្រកាន់ស្តូឌីយោ Paramount អំពីការំលោភសិទ្ធិផលិត ខណៈកុងត្រាពីមុនត្រូវបានបញ្ចប់ទៅហើយ។ ពេលនេះពួកគេប្ដឹងទាមទារសំណងខូចខាត និងទាមទារប្រាក់មួយចំនួនដែលពីស្ទូឌីយោចំណេញពីខ្សែភាពយន្ត “Top Gun: Maverick” ស្របពេលដែលបច្ចុប្បន្នភាពយន្តនេះរកចំណូលបាន ៥៤៨លានដុល្លារអាមេរិក នៅទូទាំងពិភពលោក ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃដំបូងនៃការចេញផ្សាយប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងពាក្យបណ្ដឹង ស្ទូឌីយោ Paramount Pictures បានប្ដេជ្ញានឹងតស៊ូជាមួយដើមបណ្ដឹងវិញរហូតដល់ទីបញ្ចប់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ ម្ចាស់បទ ‘All I Want For Christmas Is You’ ថ្មីប្រឈមបណ្តឹង ២០ លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ