Connect with us

ជីវិតកម្សាន្ដ

Angelina Jolie ត្រូវអតីតស្វាមីហែកកេរ្តិ៍កប់ៗមាត់

បានផុស

នៅ

តារាសម្តែង Brad Pitt បានរិះគន់ជាសាធារណៈ ចំពោះអតីតភរិយា Angelina Jolie ក្រោយពេលតារាស្រីរូបនេះបានលក់ភាគហ៊ុន នៅក្នុងហាងស្រាដែលអ្នកទាំងពីរធ្លាប់សាងរួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីទើបសាងគ្រួសារដំបូង Angelina Jolie និង Brad Pitt ត្រូវប្រព័ន្ធផ្សព្វផ្សាយនានាស្ងើចសរសើរចំពោះពិធីមង្គលការដ៏ទាក់ទាញបំផុតនៅលើលោក ហើយក្នុងនោះមហាជនរាប់លាននាក់សុទ្ធតែចាត់ទុកគ្រួសារនេះ ជាគ្រួសារគំរូនៅក្នុងវិស័យហូលីវូដផងដែរ។

គួរឱ្យស្តាយ អាពាហ៍ពិពាហ៍ពួកគេបានដើរដល់ផ្លូវបំបែក កាលពីឆ្នាំ២០១៦ បន្ទាប់ពីបាននៅរួមរស់ជាមួយគ្នាអស់រយៈពេល ១២ឆ្នាំ។ ក្រោយពេលលែងលះ Angelina Jolie និង Brad Pitt ហាក់បង្កបញ្ហាចម្រូងចម្រាសជាមួយគ្នាមិនឈប់មិនឈរ អស់រយៈពេល ៦ឆ្នាំ គិតមកទល់ឆ្នាំ២០២២នេះ។

ថ្មីៗនេះដែរ ទស្សនាវដ្ដី People របស់អាមេរិក បានឱ្យដឹងថា តារាសម្តែង Brad Pitt បានរិះគន់ និងចោទប្រកាន់ Angelina Jolie ជាសាធារណៈ បន្ទាប់ពីនាងបានលក់ភាគហ៊ុនទាំងអស់នៅក្នុងហាងស្រាទំពាំងបាយជូរ នៅឯប្រទេសបារាំង ដែលវា​ជា​ក្រុមហ៊ុន​ដែល​អ្នក​ទាំង​ពីរ​ខិតខំ​សាង​សង់​ពេល​នៅ​ជាមួយ​គ្នា។ លោកថែមទាំងធ្លោយមាត់ថា Angelina រៀបការជាមួយលោក គឺដោយសារតែប្រាក់ទៀតផង។

ចំពោះ Brad Pitt នេះ​ជា​ទង្វើ​ដែល​ធ្វើ​ឲ្យលោក​ខូច​កេរ្តិ៍​ឈ្មោះ​ខ្លាំងណាស់ ខណៈ Angelina ស្ម័គ្រចិត្តលក់ភាគហ៊ុនដោយគ្មានការអនុញ្ញាត និងទទួលបានការយល់ព្រមពីអតីតស្វាមី ហើយវាបានធ្វើឱ្យអាជីវកម្ម និងផលិតកម្មស្រារបស់តារាហូលីវូដរូបនេះ រងផលប៉ះពាល់យ៉ាងខ្លាំង។

អតីតស្វាមីរូបនេះបន្តថា រោងចក្រស្រាទំពាំងបាយជូរនេះគឺជាសមិទ្ធិផលដែលលោកខិតខំសាងតែម្នាក់ឯងប៉ុណ្ណោះ ហើយ Angelina Jolie មិន​បាន​រួមចំណែក​អ្វី​ដល់​ជោគជ័យ​នៃ​រោងចក្រ​នេះ​ទេ។

ភាគីរបស់ Brad Pitt និយាយថា Angelina មានចេតនាបំពានលក្ខខណ្ឌជាច្រើននៅក្នុងកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយ Brad ដោយសារនាងបានលក់ភាគហ៊ុនទាំងអស់របស់នាងទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងវិស័យផលិតស្រារបស់មហាសេដ្ឋី Yuri Shefler ។

គួរកត់សម្គាល់ផងដែរ ​ក្នុងការចុះហត្ថលេខារវាង Brad Pitt និង Angelina Jolie អ្នកទាំងពីរនាក់បានសន្យាថា ប្រសិនបើពួកគេចង់លក់ភាគហ៊ុននៅក្នុងរោងចក្រ ពួកគេត្រូវសុំការអនុញ្ញាត និងមានការយល់ព្រមពីភាគីម្ខាងទៀត។ ទោះយ៉ាងណា ក្រោយពេលមាន​ការ​ចោទ​ប្រកាន់​របស់ Brad ភាគី​របស់ Angelina នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​នៅ​ឡើយ​ទេ។

កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ Angelina Jolie បានសុំឱ្យតុលាការអនុញ្ញាតឲ្យនាងមានសិទ្ធិលក់ភាគហ៊ុន ទោះបីភាគីទាំងពីរមិនទាន់បែងចែកទ្រព្យសម្បត្តិក៏ដោយ។ យ៉ាងណាមិញ ទង្វើរបស់ Angelina ធ្វើឱ្យ Brad អាចខាតបង់ប្រាក់ចំណេញមួយចំនួនធំ ទើបអតីតស្វាមីរូបនេះ ព្យាយាមចោទប្រកាន់អតីតភរិយាឱ្យខានតែបាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដោយសាររឿងទាំងនេះ ទើបគ្មានតារាស្រករក្រោយវ៉ា Angelina Jolie បាន

ចុចអាន៖ Kylie លេងមួយក្បាច់ ប្រហោងពោះធ្លុងគ្រប់គ្នា ស្លៀកប៊ីគីនីដូចស្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម