ជីវិតកម្សាន្ដ
ទោះបីថ្លោះជើង តែបេក្ខភាព MUC 1 បង្ហាញខ្លួនលើឆាកប្រកួតទាំងកាន់ឈើច្រត់
អ្នកគាំទ្របានដឹងហើយថាមុនពេលប្រកួត ១ ថ្ងៃ បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាស្លាកលេខ ១ គឺកញ្ញា សាមឿន គង្គារាសី បានជួបគ្រោះថ្នាក់ដោយភ្លាត់ស្នៀតដួលគ្រិចជើងអំឡុងពេលហាត់សម ត្រៀមខ្លួនឡើងប្រកួត។

បន្ទាប់ពីឃើញរឿងបែបនេះភ្លាមៗនោះ គឺមានមហាជន និងអ្នកគាំទ្របានសម្តែងការព្រួយបារម្ភ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅរាត្រីថ្ងៃទី ០៨ ខែមិថុនានេះ ដោយមានការបង្ហាញខ្លួនគ្រប់បេក្ខ ភាពចូលរួមប្រកួតទាំង ២០ រូប នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័នទៀតផង។

យ៉ាងណាមិញកញ្ញា សាមឿន គង្គារាសី កាលពីយប់មិញនាងមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបេក្ខភាពរូបនេះបានតាំងចិត្តខ្ពស់ក្នុងការចូលរួមកម្មវិធីទាំងសភាពជើងកំពុងឈឺមិនទាន់ជាសះស្បើយឡើយ។ វត្តមានរបស់បេក្ខភាព សាមឿន គង្គារាសី នៅលើឆាកប្រឡងខាងលើនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រសរសើរ និងអាណិតហើយថែមទាំងលើកទឹកចិត្តនាងទៀតផង៕



អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ