ជីវិតកម្សាន្ដ
តួស្រី MV បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» ទម្លាយរឿងមានកូន
តារាសម្តែងសិចស៊ី ព្រីម លីហ្សា ដែលគ្រប់គ្នាស្គាល់តាមរយ:បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» កន្លងមកតែងបង្ហាញមុខជាមួយរូបភាពសិចស៊ី បើទោះបីបានបាត់មុខមួយរយ:ពីសិល្ប:អស់មួយសន្ទុះក៏ដោយនោះ។ ប៉ុន្តែរឿងដែលប្លែកជាងពេលមុនៗ ស្រាប់តែតារាសិចស៊ី ព្រីម លីហ្សា ចេញមកម្តងនេះបានធ្វើឲ្យអ្នកគាំទ្រព្រមទាំងមិត្តភក្តិរួមអាជីពសិល្ប:ភ្ញាក់ផ្អើល ក្រោយទម្លាយមូលហេតុនៃការបាត់មុខមួយរយ:ពីសិល្ប: ក៏ព្រោះតែត្រូវបំពេញតួនាទីធ្វើជាមនុស្សដ៏ល្អសម្រាប់ក្មេងប្រុសម្នាក់ដ៏គួឲ្យស្រលាញ់ដែលគេយល់ថាជាកូនរបស់ ព្រីម លីហ្សា តែម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IMG_20220609_103743.jpg)
តួស្រីក្នុងMVបទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» ព្រីម លីហ្សា បានបង្ហោះរូបភាពកាន់ដៃក្មេងប្រុសម្នាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្មីៗកន្លង ទៅដោយរៀបរាប់ដូច្នេះថា «នេះហើយគឺជាអ្នកដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការតស៊ូនៅក្នុងជីវិត ដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ និងផ្ដល់ភាពកក់ក្ដៅឱ្យគាត់ជានិច្ច»។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IMG_20220609_103720.jpg)
ដោយឡែកកាលពីម្សិលមិញតារាស្រី ព្រីម លីហ្សា ក៏បានចេញសារថ្មីមួយទៀតដោយលើកឡើងថា មិនចូលចិត្តមិនចង់សរសើរ មិនចង់លើកទឹកចិត្តតែកុំព្យាយាមវ៉ៃបំបាក់ទឹកចិត្តអ្នកដទៃ ដោយសម្តីរបស់អ្នកពីព្រោះអ្នកនឹងជួបថ្ងៃណាមួយសម្រាប់ជីវិតរបស់អ្នក ថ្ងៃដែលអ្នកបាក់ទឹកចិត្តនៅរឿងអ្វីម្យ៉ាងដែលនឹកស្មានមិនដល់ ពីព្រោះនៅលើលោកនេះគ្មាននរណាគេល្អគ្រប់ដប់នោះទេ៕
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក