ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើល ខណៈតួឯកស្រីក្នុងរឿង ”I fine thank you love you” បង្ហោះរូបដេកឈឺក្នុងពេទ្យ
តារាសម្ដែងស្រី Ice Preechaya បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីឃើញតារាស្រីរូបនេះ បង្ហោះរូបដេកឈឺ នៅមន្ទីរពេទ្យ ដោយដៃភ្ជួរសេរ៉ូមជាប់។

តួឯកស្រីក្នុងរឿង ”I fine thank you love you” រូបនេះ បានទម្លាយសារមួយអមជាមួយរូបថត ពីមូលហេតុដែលធ្វើឲ្យនាងចូលមន្ទីរពេទ្យជាបន្ទាន់ថា ដោយសារតែនាងមានអាស៊ីដខ្លាំងនៅក្នុងឈាម ដែលមានគ្រាប់ឈាមសច្រើន រហូតធ្វើឲ្យក្ដៅខ្លួន ចង្អោរ ក្អួតគ្រប់ពេល ញ៉ាំអ្វីមិនបាន។ ទន្ទឹមនោះ គ្រូពេទ្យសន្មតថា មកពីអាហារដែលតារាស្រីរូបនេះញ៉ាំ គឺដោយសារតែពោះវៀន និងក្រពះរលាក រហូតធ្វើឲ្យឆ្លងមេរោគ ហើយឈាមមានជាតិអាស៊ីដខ្ពស់។


នៅក្នុងសារដែលនាងបង្ហោះលើអ៊ីនស្តាក្រាម Ice ក៏បន្ថែមទៀតថា “ពេលយើងឈឺឬដួល គឺមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះដែលនៅក្បែរយើង ជួយយើងពេលយើងមានបញ្ហា។ ពួកគាត់ពិតជាស្រឡាញ់យើង មិនរំពឹងផលប្រយោជន៍ណាមួយពីយើង អរគុណសម្រាប់ការស្រលាញ់ រាប់អាន របស់អ្នកទាំងអស់គ្នា។”


យ៉ាងណាមិញ ក្រោយឃើញសំណេរដ៏វែងអន្លាយនេះរួចមក បណ្ដាអ្នកគាំទ្ររបស់នាងប្រញាប់ចូលទៅខមិនលើកទឹកចិត្ត និងជូនពរឲ្យនាងកាន់តែឆាប់ជាសះស្បើយលឿនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយធ្លាយរូបភាព Aum ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង
ចុចអាន៖កាន់តែជិតដល់ថ្ងៃ Pancake ទម្លាយរ៉ូបអាពាហ៍ពិពាហ៍ ១ ក្នុងចំណោម ១០ ឈុត

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច