Connect with us

ជីវិតកម្សាន្ដ

តារា​ជើងចាស់​លោក សំ តារា​វុទ្ធី បាត់​ខ្លួន​យូរ​ពី​សិ​ល្បៈ​ តាមពិត​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​គ្មាន​ប្រាក់​ព្យាបាល​

បានផុស

នៅ

តារា​ស​ម្តែង​ជើងចាស់​ធ្លាប់​ល្បីឈ្មោះ​លើ​វិថី​សិល្បៈ​លោក សំ តារា​វុទ្ធី បន្ទាប់ពី​ស្ងប់ស្ងាត់​បាត់មុខ​ពី​​​​​​សិល្បៈ​​អស់​មួយ​សន្ទុះ​ធំ​​កន្លងមក​នោះ ត្រូវ​បាន​អ្នកគាំទ្រ ​និង​មហាជន​នឹក​ស្មានថា​តារា​ប្រុស​រូប​នេះ​បាន​ចេញ​ទៅ​សម្ងំ​រស់​នៅ​ឯ​ក្រៅ​ប្រទេស​បា​ត់​ទៅ​ហើយ​។​

ប៉ុន្តែ ​ផ្ទុយ​ពី​កា​រគិ​ត​របស់​មហាជន​ពេលនេះ​ក៏​ស្រា​ប់តែ​លេចឮ​ដំណឹង​ថា ​តារា​ស​ម្តែង​ជើងចាស់​​លោក សំ​ តារា​វុ​ទ្ធី បច្ចុប្បន្ន​បាន​នឹង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​គ្មាន​លុយ​ព្យាបាល​ជំងឺ​ ហើ​យ​រ​ត់​ទៅ​ដេក​នៅ ផ្ទះ​ខ្ទម​កំ​សត់​ឯ​ស្រុកកំណើត​ខេ​ត្តតាកែវ​យ៉ាង​គួរ​ឲ្យ​អាណិត​បំផុត​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​ភ្ជាប់​សំណេរ​និង​រូបភាព​ដ៏​ស​ង្វេក​នោះ​ថា​ អនិច្ចា​តារា​ជើងចាស់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​គ្មាន​លុយ​ព្យាបាល​ជំងឺ រត់​ទៅ​ដេក​នៅផ្ទះ​ខ្ទម​កម្សត់​។​ សព្វថ្ងៃ​លោក សំ​ តារា​វុទ្ធី កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជី​វភាព​គ្រួសារ​ខ្វះខាត​ណាស់​ដូច្នេះ​មេត្តា​ផង​បង​ប្អូន​លើ​ប​ណ្តាញ​ហ្វេ​ស​ប៊ុ​ក និងបណ្តា​បងប្អូន​សិល្បករ មេត្តា​ជួយ​គាត់​ផង ។​

លោក អ៊ឹម ជី​វ៉ា បាន​ប​ន្តទៀត​ថា​ បងប្អូន​ប្រហែល ជា​ស្គាល់​គាត់​ហើយ​តាមរយៈ​រឿងបុរាណ​ខ្មែរ មួយ ចំនួន​ដែល​លោក សំ តារា​វុទ្ធី បាន​ស​ម្តែង ​ហើយ​មួយ​រយៈ​ក្រោយមក​ក៏​បាត់​ខ្លួន​សូន្យឈឹង​តែម្ដង​។​ម្យ៉ាងទៀត​ដោយ​មហាជន​មួ​យ​ចំនួន​បា​នគិត​ថា ​ប្រហែលជា​លោកទៅ​រស់នៅ​ស្រុក​ក្រៅ​ហើយ​មើល​ទៅ តែ​តាមពិត​វិញ គាត់​កំពុង​ធ្លាក់ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​នៅ​ថវិកា​ស្បៀងអាហារ​សព្វ​បែប​យ៉ាង​។​

លោក​បាន​បន្ថែម​ដោយ​អំពាវនាវ​ដក់​សប្បុរស​ជន​ទៀត​ថា​ ដូច្នេះ​សូម​បងប្អូន​សមាគម​សិ​ល្បៈ​មេត្តា​ជួ យ​សង្គ្រោះ​ដល់​គាត់​ផង ខ​ណះ​ប​ច្ចុ​ប្ប​ន្ម​គាត់​រស់នៅ​ភូមិ​ជួស ឃុំ​ជី​ខ្មា​រ ស្រុក​ទ្រាំង ខេ​ត្តតាកែវ​។​ ជា មួយ​គ្នា​នៃ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ដែរ​ ក៏មា​ន​ទ​ស្ស​និក​ជន​និង​អ្នកគាំទ្រ ​ស​ម្តែង​អារម្មណ៍​អាណិត​អា​សូរ​ដល់​លោក​ផ​ងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ នាទីutes មុន

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនចៅសង្កាត់​រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសារធារណៈ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១៤ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម