ជីវិតកម្សាន្ដ
ដោយសារក្ដីស្រឡាញ់ បវរកញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវវិស្វករម្នាក់បោកលុយរត់បាត់
ម្ចាស់មកុដMiss Grand Cambodia2021 កញ្ញា ប៉ូគឹមថេង សុតធីតា ទម្លាយរឿងឈឺចាប់បង្កការភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រ ពិសេសមិត្តភក្តិអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីត្រូវបានគេបោកលុយរត់ទៅបាត់ស្រមោល។

បើតាមការបញ្ជាក់ឲ្យដឹងពីបវរកញ្ញា ប៉ូគឹមថេង សុតធីតា បានលើកឡើងថា អ្នកដែលបោកលុយរបស់នាង គឺជាវិស្វករដែលខ្លួនជួលឲ្យមករៀបចំដេគ័រលម្អផ្ទះ។ ប៉ុន្តែផ្ទុយទៅវិញជននោះបែរជាប្រើល្បិចបោកលុយដែលនាងខំរកដោយកម្លាំងញើសឈាមទៅបាត់តែម្តង។ យ៉ាងណាមិញនាងមិនបានបញ្ជាក់ប្រាប់ពីទំហំទឹកប្រាក់ដែលត្រូវគេបោកនោះទេ។

ស្រីស្អាត ប៉ូគឹមថេង សុតធីតា បានរៀបរាប់ទាំងក្តីឈឺចិត្តបែបនេះថា «វិស្វករបោកលុយរត់ សុខចិត្តគេងពិបាកចិត្តម្នាក់ឯង ព្រោះស្រឡាញ់សុខចិត្តចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្តធ្វើផ្ទាល់ដៃដើរទិញអីវ៉ាន់ឱ្យជាង ច្នៃដេគ័រ ដេកគិត ដើរគិត ស្រមៃឱ្យចេញស្អាតមួយថ្ងៃៗប្រឡាក់ពេញខ្លួនព្រោះខ្ញុំហួងហែងរបស់ខ្ញុំ» ។

ប៉ូគឹមថេង សុតធីតា បាននិយាយបន្ថែមទៀតថា នាងស្រឡាញ់អ្វីដែលកើតចេញពីកម្លាំងញើសឈាមខ្លួនឯង ចុះហេតុអ្វីបានមកបំផ្លាញរបស់ញើសឈាមនាង បំផ្លាញបានសម្រេចម្ដងហើយចង់មកធ្វើម្ដងទៀត។ នាងថា ខ្លួននាងគឺជាពលរដ្ឋស្របច្បាប់ មិនបានសាងកំហុសអី្វទេហើយនាងក៏មានសិទ្ធិក្នុងការរស់នៅ និងទាមទារយុត្តិធម៌សម្រាប់ខ្លួនដូចគ្នាដែរ៕
អត្ថបទ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង