ជីវិតកម្សាន្ដ
តារា ៧ រូបវះកាត់កែភេទបានជោគជ័យ សឹងមិនគួរឲ្យជឿ
សម័យនេះ ជាសម័យជឿនលឿន ដូចនេះនរណាៗ ក៏អាចកែប្រែអ្វីមួយដែលគេចង់បាន តាមលទ្ធភាពពួកគេ។ ដូចគ្នានេះ តារាបរទេសល្បីៗប៉ុន្មានរូបដែលយើងមិនធ្លាប់ដឹងប្រវត្តិ តាមពិតពួកគេមិនមែនជាស្រីសុទ្ធឬប្រុសពិត១០០% ដូចដែលយើងឃើញឡើយ។
Kpt Plus សូមចែករំលែកតារាទាំង៧ដួងដែលទទួលបានជោគជ័យខ្លាំង បន្ទាប់ពីពួកគេបានកែភេទរួច៖
១. តារាម៉ូឌែល Geena Rocero

Geena Rocero ជាតារាម៉ូឌែលលដ៏ជោគជ័យមួយរូប។ អ្វីដែលមិនគួរឲ្យជឿគឺថា មនុស្សស្រីដ៏ស្រស់ស្អាតម្នាក់នេះការពិតជាបុរសសោះ។ តារារូបនេះចាប់ផ្តើមកែរូបរាងនិងភេទរបស់ខ្លួន នៅកំឡុងឆ្នាំ ២០១៤ ហើយបន្ទាប់ពីនោះមក គេក៏បានក្លាយជាតារាម៉ូឌែលដ៏មានប្រជាប្រិយម្នាក់។
២. តារាសម្ដែង Lana Wachowski

The Wachowski sisters ជាបងប្អូនស្រី២នាក់ដែលទស្សនិកជនភាគច្រើនបានស្គាល់តាមរយៈការសម្តែងនៅក្នុងរឿង The Matrix រឿង Cloud Atlas រឿង V for Vendetta និងរឿងជាច្រើនទៀត។ Lana Wachowski បានកែភេទរបស់ខ្លួនពីមនុស្សប្រុសទៅជាស្រីមុនប្អូនប្រុស ឯប្អូនប្រុសរបស់គាត់ក៏បានកែភេទបន្ទាប់គ្នា។ អ្វីដែលសំខាន់ពួកគេទាំងពីរធ្លាប់ទទួលពានរង្វាន់សិទ្ធិមនុស្សទៀតផង ដោយសារតែសកម្មភាពជួយសង្គមនានា។
៣. តារាយូធ្យូប Aydan Dowling

អាចទេដែលមនុស្សស្រីកែភេទទៅជាប្រុស បានក្លាយទៅជាអ្នកផ្តល់ប្រឹក្សាអំពីសុខភាពបុរស? មិនឆ្ងល់នោះទេ! យើងអាចចូលទៅកាន់ YouTube Chanel របស់ Aydan Dowling និងមើលវីដេអូគាត់ជាច្រើនបាន។ ពេលនេះ តារាយូធ្យូបរូបនេះ ក្លាយជាឪពុកម្នាក់ និងក៏ជាអ្នកជំនាញខាងកាយសម្បទាម្នាក់ផងដែរ។ អ្វីដែលសំខាន់គេគឺជាស្រ្តីកែភេទទៅជាបុរស ហើយបានណែនាំដល់មនុស្សដែលកែភេទមួយចំនួនមកប្រើពីវិធីហាត់ដ៏មានប្រសិទ្ធភាពសម្រាប់រាងកាយ។
៤. គ្រូបង្វឹក Balian Buschbaum

Balian ធ្លាប់ប្រើជីវិតរបស់នាងក្នុងវិស័យកីឡាក្នុងការប្រកួតនានារបស់ប្រទេសអាល្លឺម៉ង់។ កំឡុងឆ្នាំ២០០៧ នាងបានឈប់ពីវិស័យកីឡាមួយនេះ ដោយសារតែមានរបួសក្នុងពេលប្រកួត។ បន្ទាប់មកនាង ក៏បានប្រែភេទទៅជាបុរសតាមដំណាក់កាលនៃការវះកាត់។ បច្ចុប្បន្ននេះ Balian គឺជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ ព្រមទាំងជាឪពុកម្នាក់ និងជាអ្នកនិពន្ធផងដែរ។
៥. ផលិតករកម្មវិធីទូរទស្សន៍ Jazz Jennings

Jazz មានចរិតជាមនុស្សស្រី តាំងពីអាយុ ៩ ឆ្នាំ ហើយគេធ្លាប់បានផ្ញើវីដេអូមួយទៅកាន់លោកអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ដើម្បីស្នើសុំសិទ្ធិឲ្យមនុស្សកែភេទ។ ប៉ុន្មានឆ្នាំក្រោយមក គេក៏បានក្លាយទៅជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ដែលគ្រប់គ្នាបានដឹងថា នាងកែភេទជោគជ័យហើយ។ ពេលនេះនាងជាផលិតកម្មករវិធីទូរទស្សន៍មួយដែលហៅថា “I Am Jazz TV show” ។
៦. តន្ត្រីករ Laura Jane Grace

Laura Jange Grace ជាឈ្មោះដែលបានប្តូរពីឈ្មោះដើម Thomas James Gabel។ នាងជាអ្នកលេងហ្គីតាម្នាក់ក្នុងក្រុមតន្ត្រី Against Me។ ក្នុងនាមជាតន្ត្រីការិនីដ៏ល្បីម្នាក់មិនបានធ្វើឲ្យនាងសប្បាយចិត្តនោះទេ។ រហូតដល់ឆ្នាំ ២០១២ នាងបានប្រកាសជាសាធារណៈថា ខ្លួនធ្វើការកែភេទ។ បច្ចុប្បន្នគាត់ពេញចិត្តនូវរូបរាងដ៏ថ្មីរបស់ខ្លួន បន្ទាប់ពីបានកែភេទជាស្រីរួចជាស្ថាពរ។
៧. តារាម៉ូឌែល Lea T

Leandra Medeiros Cerezo ជាម៉ូឌែលដ៏ជោគជ័យម្នាក់ដែលគ្រប់គ្នាសឹងមិនជឿថា នាងជាមនុស្សប្រុសកែភេទទៅជាស្រ្តីឡើយ។ គេជាកូនរបស់តារាបាល់ទាត់ម្នាក់ឈ្មោះ Toninho Cerezo ហើយនាងក៏ធ្លាប់ជាមនុស្សដំបូងដែលបានចូលប្រកួតកីឡាអូឡាំពិកផងដែរ។ កាលមិនទាន់កែភេទ គេធ្លាប់ដឹកនាំក្រុមកីឡាករជិះកង់របស់ប្រទេសប្រេស៊ីលឲ្យទទួលជោគជ័យក្នុងការប្រកួត។ ក្រោយទទួលជ័យជម្នះ គេរកចំណូលបានច្រើនឡើង រហូតមានឱកាសអាចកែភេទបានដោយជោគជ័យ ៕
ប្រែសម្រួល៖ Blossom
ចុចអាន៖
ចុចអាន៖ មកស្គាល់ការងារដំបូងៗនៃកំពូលតារាទាំងនេះមុនពេលបានល្បីល្បាញ

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ