ជីវិតកម្សាន្ដ
អាពាហ៍ពិពាហ៍របស់ Pancake ប្រើឈុតអស់ ៧ ម៉ូដ សុទ្ធតែជាម៉ាក់យីហោល្បីៗ ក្នុងប្រទេស ថៃ
កាលពីថ្ងៃទី ១០ ម្សិលមិញនេះ ជាថ្ងៃរៀបមង្កលការរបស់តារាសម្ដែងស្រី Pancake ជាមួយឧត្តមសេនីយ៍ទោ Saksunthorn ក្រោមបរិយាកាសផ្អែមល្ហែម និងកក់ក្ដៅបំផុត។ ខណៈភ្ញៀវកិត្តិយសដែលចូលរួមពិធី បាននិយាយថា សម្រស់កូនកំលោះនិងកូនក្រមុំក្នុងឈុតអាពាហ៍ពិពាហ៍ ពិតជាស្រស់ស្អាតខ្លាំង។
ក្រៅពីមានសម្រស់ស្រស់សង្ហាក្នុងពិធីមង្គលការ ភ្ញៀវដែលមកចូលរួមនិងទស្សនិកជនទាំងអស់ ក៏បានចាប់អារម្មណ៍ខ្លាំងលើឈុតទាំង ៧ ម៉ូដរបស់ Pancake ដែលលាក់បង្កប់ដោយអត្ថន័យផងដែរ។

ចាប់ផ្តើមជាមួយនឹងរ៉ូបទី១ ពីម៉ាកយីហោ KANAPOT គឺជារ៉ូបចងពុងគ្មានខ្សែ ដែលមកជាមួយភាពគួរឲ្យស្រលាញ់ ប៉ុន្តែនៅតែផ្តល់នូវភាពប្រណីត គ្របដណ្ដប់ដោយប៉ាក់ផ្កាចម្រុះពណ៌តាមគំនិតនៃ “អារម្មណ៍ស្រស់ស្អាតនៅក្នុងសួនបេះដូងរបស់អ្នកស្លៀក” ។

រ៉ូបចង់ពុងអត់ដៃទី២នេះ ធ្វើឲ្យ Pancake ដូចជាព្រះនាងក្នុងរឿងព្រេង វាជាការប៉ាក់ដ៏ប្រណិតនៅលើផ្ចិតនៃសំពត់។ សំណុំដ៏ស្រស់ស្អាត ដោយបានមកពីម៉ាក Tube Gallery។

ឈុតទី៣នេះមានឈ្មោះថា Princess Look Salad មើលទៅសាមញ្ញណាស់ ប៉ុន្តែបើនិយាយពីតម្លៃវិញពិតជាមិនធម្មតានោះទេ។ ឈុតនេះដែរ គឺបានមកពីម៉ាក NARONG KETKAEW ដ៏ល្បីប្រចាំប្រទេសថៃ។

ឈុតទី៤នេះ មានដៃអាវប៉ាក់ និងបានដិនថ្ងៃខែដែលគូស្នេហ៍នេះរៀបការ ព្រមទាំងប៉ាក់ជាភាសាអគ្លេសថា Love ពីម៉ាកយីហោ JANESUDA ។

រ៉ូបទី៥នេះ Pancake មកជាកូនក្រមុំបែបកូនកាត់ ដោយឈុតនេះមានជាយអាវពណ៌ក្រហមស្អាតលេចធ្លោ ឯសាច់រ៉ូបពណ៌ស ដោយបានពីម៉ាក Theatre។ ចំណែកមុខមាត់ និងសក់របស់កូនក្រមុំក៏បានផ្លាស់ប្តូរដែរ ដោយមានមាត់ពណ៌ក្រហម រួមជាមួយនឹងសក់សេះដ៏ស្រស់ស្អាត សមនឹងទម្រង់មុខនាង។

ឈុតទី ៦ នេះនាងនៅតែជាព្រះនាង ជាពិសេសរូបរាងនេះ ជាមួយនឹងរ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ដែលមានប៉ាក់ពណ៌ភ្លឺចាំងនៅលើរ៉ូបខាងលើ និងនៅលើដៃ។ ឈុតនេះបានសម្រិតសម្រាំងយ៉ាងខ្លាំង ពីម៉ាកយីហោដ៏ល្បីប្រចាំប្រទេសថៃ គឺ FINALE WEDDING។

ឈុតទី ៧ ដែលជាឈុតចុងក្រោយនៅតែឆើតឆាយ និងមើលទៅស្រស់ស្អាតដដែល។ រ៉ូបដែល Pancake ស្លៀកនេះមានលាយសសៃសូត្រពណ៌ស សំពត់ប្រវែងអូសដី ដែលបានមកពីយីហោ Tutti ។
គួររំលឹកដែរថា តារាសម្ដែងស្រី Pancake និងមិត្តប្រុសបានស្រលាញ់គ្នាមកជាង១០ឆ្នាំហើយ ទើបអ្នកទាំងពីរសម្រេចចិត្តរៀបការជាមួយគ្នានាថ្ងៃម្សិលមិញនេះ។ ទន្ទឹមនោះ គេឃើញកូនកំលោះនិងកូនក្រមុំ ពិតជាមានសម្រស់ស្រស់ស្អាតស័ក្តិសមនឹងគ្នាជាខ្លាំង រហូតមានមនុស្សជាច្រើនបានជូនពរពួកគេឲ្យស្រលាញ់គ្នារហូតរៀងទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អើលក្នុងពិធីមង្គលការ Pancake ខ្ទប់មុខយំក្នុងថ្ងៃពិសេស (មានវីដេអូ)
ចុចអាន៖ទិដ្ឋភាព Pancake កាន់ដៃកូនកំលោះ ចូលរោងការយ៉ាងកក់ក្ដៅ (មានវីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត