ជីវិតកម្សាន្ដ
ក្មេងស្ទាវ ៣ នាក់ជិះបុករថយន្តទំនើបលោក ករុណា ពេជ្រ ទាំងកំរោល
តារាចម្រៀងលោកករុណា ពេជ្រ បានជួបគ្រោះថ្នាក់ បន្ទាប់ពីមានយុវជនគ្នា ៣ នាក់ជិះម៉ូតូមកបុកពីមុខទាំងកំរោលបណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។
បើតាមការបញ្ជាក់ពីតារាចម្រៀងលោក ករុណា ពេជ្រ បានឲ្យដឹងថា រថយន្តរបស់លោករងការខូចខាតផ្អែកស្តុកខាងមុខមួយចំហៀង ដោយសារជួបគ្រោះថ្នាក់ត្រូវម៉ូតូក្មេងស្ទាវជិះបុកនៅម៉ោងជាង ៨ យប់ ខណៈចេញពីកម្មវិធីបុណ្យត្រឡប់ជិតដល់ផ្ទះ។
បើតាមតារាចម្រៀងរូបនេះ ក្មេងស្ទាវទាំង ៣ នាក់នោះមិនមានប៉ះពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូឌុបគ្នាទៅទៀតបានដោយមិនមានរបួសធ្ងន់។ សំណាងហើយដែលប៉ះខាងមុខឡានប្រសិ នបើបុកចំកណ្តាលតួឡានវិញមិនដឹងអ្នកទាំងបីគ្រោះថ្នាក់ខ្លាំងដល់កំរិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងយ៉ាងទេ។
លោក ករុណា ពេជ្រ បន្ថែមថា ស្ថានភាពរបស់ក្មេងៗទាំង៣នោះមើលទៅមិនសូវធូរធារទេ ហើយមានអាយុប្រហែល២០ ឆ្នាំចុះក្រោម។
កាល ពីប៉ុន្មានថ្ងៃមុនបញ្ហានេះធ្លាប់កើតលើតារាចម្រៀងកញ្ញា រ៉ាប៊ី និងលោក ពេជ្រ ថាណា ជាបន្តបន្ទាប់តែពេលនេះបែរមកធ្លាក់លើលោក ករុណ ពេជ្រ ម្តងវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់