ជីវិតកម្សាន្ដ
តុលាការសម្រេចឲ្យ Ronaldo រួចផុតបណ្ដឹងក្ដីក្ដាំ ដែលអូសបន្លាយពេល ១៣ ឆ្នាំមកហើយ
តារាបាល់ទាត់ពិភពលោក Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United បានរួចផុតការចោទប្រកាន់ ក្រោយត្រូវបានគេចោទប្រកាន់ថា លោកចាប់រំលោភ Kathryn Mallorca ស្ត្រីម្នាក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៩។
ហេតុការណ៍នេះបានកើតឡើងក្នុងឆ្នាំ ២០០៩ នៅពេលដែលកីឡាករបាល់ទាត់វ័យ៣៧ឆ្នាំរូបនេះ បានទៅវិស្សមកាលនៅ Las Vegas ជាមួយប្អូនថ្លៃ និងបងប្អូនជីដូនមួយ។ មុនពេលជួប Kathryn ដែលធ្វើការនៅក្លឹបរាត្រី Palms Casino Resort ពួកគេបានបន្តទៅបន្ទប់ឯកជនមួយ ដែល Mallorca អះអាងថា តារាបាល់ទាត់នេះបានបង្ខំនាង ទោះបីជានាងបដិសេធក៏ដោយ។
ទោះជាយ៉ាងណា Ronaldo បានបដិសេធការចោទប្រកាន់នេះ ហើយក្នុងឆ្នាំ ២០១០ ភាគីទាំងពីរបានឈានដល់ការដោះស្រាយនៅក្រៅតុលាការ និងយល់ព្រមបង់ប្រាក់ចំនួន ៤៦ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែនៅឆ្នាំ ២០១៨ Mallorca បានដាក់ពាក្យបណ្ដឹងម្ដងទៀត ហើយបានស្នើឲ្យមានការស៊ើបអង្កេតថ្មី។ ដោយនាងបានអះអាងថា ពេលយល់ព្រមធ្វើកិច្ចព្រមព្រៀង គឺបណ្ដាលមកពីនាងរងការគំរាមកំហែងពីភាគីម្ខាងទៀត។ ដោយកាលណោះ នាងទាមទាររហូតដល់ ៦៦លានដុល្លារ សម្រាប់ការឈឺចាប់ពីអតីតកាល និងការផាកពិន័យចំនួន ២២លានដុល្លារ ពីការឈឺចាប់ដែលអាចនឹងកើតឡើងនាពេលអនាគតផងដែរ។
យ៉ាងណាមិញ Jennifer Dorsey ដែលជាចៅក្រមតុលាការសហព័ន្ធអាមេរិក បានសម្រេចបញ្ចប់សំណុំរឿងនេះជាបន្ទាន់ ព្រោះស្ត្រីរូបនេះបានបំពានលើកិច្ចព្រមព្រៀង ដែលបានចរចានៅក្រៅតុលាការ។ ប៉ុន្តែនាងបាននាំរឿងនេះទៅករណីមួយទៀត និងបង្កើតភាពអាម៉ាស់ដល់តារាបាល់ទាត់ដ៏ល្បីល្បាញនេះជាហូរហែ។
គួរបញ្ជាក់ថា Leslie Mark Stovall មេធាវីរបស់ស្រ្តីរូបនេះ បានបរិហារកេរ្តិ៍ Ronaldo ថា បានប្រើប្រាស់ឯកសារលួច ដើម្បីកេងបន្លំប្រាក់ដើមបណ្ដឹង ដោយអយុត្តិធម៌។ ហេតុនេះហើយទើបតុលាការសុំដីកាដោះស្រាយជាបន្ទាន់។ចំណែកមេធាវីរបស់ Ronaldo លោក Peter Christiansen បាននិយាយថា គាត់រីករាយនឹងសាលក្រមនេះ។ លោកបានបន្តថា “យើងរីករាយដែលតុលាការបានដោះស្រាយបញ្ហានេះយ៉ាងហ្មត់ចត់ ហើយអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដែលនាំឲ្យករណីនេះ បញ្ចប់ជាយថាហេតុ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Johnny Depp ស្តារកេរ្តិ៍ឈ្មោះវិញ ក្រោយជាប់ឈ្មោះអាក្រក់ ក្នុងភ្នែកមនុស្សទូទាំងសកលលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ