Connect with us

ជីវិតកម្សាន្ដ

លើកទី១ ដែលតារាស្រីចាស់វស្សា Nun Woranuch ហ៊ានបង្ហាញក្បាច់រាំដ៏សិចស៊ី មុខមហាជន

បានផុស

នៅ

តារាសម្ដែងស្រីជើងចាស់ Noon Woranuch បានបង្ហាញក្បាច់រាំដ៏ស៊ិចស៊ី តាមរយៈឃ្លិបវីដេអូមួយជាសាធារណៈ ខណៈ​មហាជនគ្រប់គ្នា​លាន់មាត់​សឹង​មិន​ជឿ​នឹង​ភ្នែក ព្រោះ​មិន​ធ្លាប់​ឃើញ​នាង​ធ្វើ​បែប​នេះ​ពី​មុន​មក​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួឯក​ស្រី​ក្នុង​រឿង “ភ្លើង​ស្នេហ៍​បញ្ញើ​ក្អែក” រូប​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ភ្ញាក់ផ្អើល ​ជាមួយ​នឹង​ស្ទីល​រាំ​ដ៏​សិច​ស៊ី​របស់​នាង​នៅ​ក្នុង​បទចម្រៀង DEEP របស់ HYO ដែល​មាន​ចំណងជើង​ថា “Super Flutter” រហូត​មាន​មហាជន​ជាច្រើន​ចុច​ Like បេះដូង​ ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ ដោយ​និយាយ​ថា ​ស្ទើរ​មិន​ជឿ​ថា​នាង​នឹង​បង្ហាញ​ក្បាច់​បែប​នេះ​ជា​សាធារណៈ។ ចំណែក​អ្នក​ខ្លះ​ក៏​ថា​ មិន​ដែល​ឃើញ​តារា​ស្រី​ចាស់​វស្សា​នេះ ​បង្ហាញ​សកម្មភាព​បែប​នេះ​ទេ ទើប​​តែ​ឃើញ និងជាលើកទី១ហើយ។ លើស​ពី​នេះ​ទៀត​ ​អ្នកគាំទ្រ នៅ​តែ​ទាមទារ​ឲ្យ Woranuch រាំ Cover បទ​ផ្សេង​ៗ​ជា​ច្រើន​ទៀតផង​ដែរ។

គួរ​បញ្ជាក់​ថា តារា​សម្ដែង​ឆ្នើម និង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​នេះ ក្រៅពី​តួនាទី​ក្នុង​ការ​សម្ដែង​ នាង​ក៏​ជា​តារា​ពហុ​ជំនាញ ហើយ​រាល់​ភាពយន្ត​​របស់​នាង​ គឺ​បាន​ឆក់​យក​បេះដូង​អ្នកគាំទ្រ​ទាំងស្រុង​ និង​មិនដែល​ធ្វើឲ្យ​ទស្សនិកជន​ខកចិត្ត​ឡើយ។ បើ​និយាយ​ពី​របៀប​សម្ដែង Noon Woranuch គឺ​ជា​អ្នក​តារា​ស្រី​មាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យ​នេះ។ ដូច្នេះ​មិន​ចម្លែក​ ដែល​នាង​អាច​ទាញ​អ្នក​គាំទ្រ​បាន ​រហូត​មក​ទល់​សព្វថ្ងៃនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាពាហ៍ពិពាហ៍របស់ Pancake ប្រើឈុតអស់ ៧ ម៉ូដ សុទ្ធតែជាម៉ាក់យីហោល្បីៗ ក្នុងប្រទេស ថៃ

ចុចអាន៖ក្រោយឃើញជំនួយការ Supachai បង្ហោះរូបកាលនៅជាប្រុស Aum ចូលខមិនគ្មានសំចៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្តរតនគិរី មានភ្លៀងកក់ខែ៦០% ជាមួយផ្គររន្ទះចំនួន៣ថ្ងៃនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព១២ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម