ជីវិតកម្សាន្ដ
ក្រោយរងការរិះគន់យ៉ាងចាស់ដៃ Mario បង្ហោះឃ្លិបសុំទោស Lisa ភ្លាមៗ
ឃ្លិបវីដេអូរបស់តារាសម្ដែងប្រុស Mario Maurer កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកលើអ៊ិនធើណេត បន្ទាប់ពីលោកនិងអ្នកគ្របគ្រង និយាយពីឈ្មោះរបស់ Lisa បែបលេងសើច។

មូលហេតុនៃរឿងនេះ ផ្ដើមចេញពីការសន្ទនាគ្នា នៅពេលតារាសម្តែងវ័យ៣៣ ឆ្នាំនេះ កំពុងធ្វើម៉ូដសក់នៅមុនកម្មវិធី Louis Vuitton Fall Winter 2022 នៅមជ្ឈមណ្ឌលផ្សារទំនើបមួយនៅ Icon Siam ជាមួយតារាកូរ៉េ Park Bo Gum។ ខណៈនោះ Cho ដែលជាអ្នកគ្រប់គ្រងរបស់ Mario បាននិយាយថា ” កាត់សក់សេះបែបនេះហើយ តិចទៀតនឹងថតរូបផ្ញើឲ្យ Lisa មើល។ តែMario ឆ្លើយបែបកំប្លែងទៅវិញថា ឈប់រញ៉េរញ៉ៃជាមួយ Lisa ទៅ! តែអ្នកគ្រប់គ្រងនេះនៅតែនិយាយលេងថា អូន Lisa ច៎ា តើអូនទំនេរទេ បង Mario ចង់អញ្ចើញអូនមកកម្មវិធី Oh Lunla។ បន្ទាប់មកលោក ស្រាប់តែចូលមើលមើលគណនី Lisa ម្តងទៀត លែងកើតទៅហើយ។

លោកក៏បានបន្ថែមទៀតថា អ្នកគ្រប់គ្រង់របស់ខ្លួនបានផ្ញើសារទៅ Lisa ដោយចង់ឲ្យនាងមកក្នុងកម្មវិធី Oh Lunla ជាមួយនឹងខ្លួន ប៉ុន្តែមិនមានការឆ្លើយតប ថែមទាំងត្រូវនាងប្លុក មិនឲ្យតាមដានបានទៀត។

បន្ទាប់ពីរឿងរ៉ាវក្នុងវីដេអូឃ្លីបនេះត្រូវបានបង្ហាញ វាបានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ រហូតមកដល់នេះ នៅលើ Channel YouTube របស់ Mario វីដេអូឃ្លីប ៣៥វិនាទីត្រូវបានបង្ហោះជាមួយនឹងខេបសិនថា “Sorry Lisa “ជំរាបសួរ ខ្ញុំគឺ Mario! ខ្ញុំចង់សុំទោសអ្នកគាំទ្រ Lisa ទាំងអស់គ្នា សូមកុំយល់ច្រលំ ឬគិតរឿងផ្សេង តាមពិតខ្ញុំនិយាយលេងក្នុងឃ្លីប វាជាការលេងសើចរបស់បង Cho អ្នកគ្រប់គ្រងរបស់ខ្ញុំ។ ហើយ Lisa ពិតជាមិនបានប្លុកអ្នកគ្រប់គ្រងលោកទេ។ ប៉ុន្តែខណៈពេលដែលយើងកំពុងថតឃ្លីប បង Cho និយាយលេងសើចឲ្យសប្បាយ។ យ៉ាងណាមិញ ខ្ញុំពិតជាសុំទោសអ្នកគាំទ្រ Lisa ទាំងអស់ ចំពោះអ្វីដែលបានកើតឡើងនាថ្ងៃនោះ។
នៅចុងបញ្ចប់នៃឃ្លីបដែល Mario និយាយសុំទោសជំនួសអ្នកចាត់ការ គឺលោកនៅតែចង់ឲ្យនាងមកដូចគ្នា បើមកមែនក៏ល្អ លោកនឹងនាំនាងទៅញ៉ាំមីឆាតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លើកទី១ ដែលតារាស្រីចាស់វស្សា Nun Woranuch ហ៊ានបង្ហាញក្បាច់រាំដ៏សិចស៊ី មុខមហាជន
ចុចអាន៖អាពាហ៍ពិពាហ៍របស់ Pancake ប្រើឈុតអស់ ៧ ម៉ូដ សុទ្ធតែជាម៉ាក់យីហោល្បីៗ ក្នុងប្រទេស ថៃ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត