ជីវិតកម្សាន្ដ
រៀបការស្វាមីទី៣រួចភា្លម Britney Spears ចាយជិត ១២លានដុល្លារទិញវិមានថ្មី នៅជិតអតីតស្វាមីទី២
ទើបតែរៀបការរួចមិនបានប៉ុន្មានថ្ងៃ តារាចម្រៀងប៉ុប Britney Spears និងស្វាមីថ្មី Sam Asghari បានចំណាយប្រាក់ជិត ១២លានដុល្លាអាមេរិកទិញវិមានថ្មីដ៏ស្កឹមស្កៃមួយនៅជិតអតីតស្វាមី ក្នុងទីក្រុង Calabasas រដ្ឋ California ។

ក្រោយពីរៀបការរួចភ្លាម គូស្វាមីភរិយាថ្មីថ្មោងបានសង្វាតទិញវិមានថ្មីសន្លាងក្នុងតម្លៃរហូតដល់ ១១.៨លានដុល្លារ ខណៈការចំណាយមួយនេះ សុទ្ធសឹងជាប្រាក់របស់ Britney Spears ទាំងអស់។

វិមានស្កឹមស្កៃដែល Britney និងស្វាមីទើបតែទិញក្ដៅៗនេះ ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍មកថា វាមានទំហំ ១១,៦៥០ ហ្វីតការ៉េ មានទីធ្លាធំទូលាយ និងអាងហែលទឹកមួយផងដែរ។ វិមាននេះមានកម្រាលឥដ្ឋថ្មម៉ាប រូបចម្លាក់ដ៏ប្រណិត និងចង្កៀងគោមភ្លឺរន្ទាល មិនចាញ់វិមានរបស់អភិជនល្បីៗលើលោកនោះឡើយ។ អ្វីដែលគួរឱ្យចាប់ជាងនេះ ផ្ទះថ្មីដែលទើបតែទិញបាន មានទីតាំងនៅជិតផ្ទះរបស់អតីតស្វាមី Kevin Federline ទៀតផង៕















ប្រែសម្រួល៖ សន្យា
ចុចអាន៖ មង្គលការ Britney Spear សុទ្ធតែតារាជួរមុខចូលរួម បែរគ្មានវត្តមានសាច់ញាតិសោះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ