ជីវិតកម្សាន្ដ
សុខ ពិសី បញ្ជាក់ពីហេតុផលដែលមិនទាន់សម្រេចចិត្តយកស្វាមី
កំពូលតារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវបានគេចាត់ទុកថា នាងជាតារាស្រីដែលរក្សាបានការគាំទ្រនិងមានប្រជាប្រិយភាពមិនចេះថមថយ។ មិនតែប៉ុណ្ណោះ ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅតែគិតថា ពិសី ជារាជនីយសម្រស់ដែលស្រស់ស្អាតខ្លាំងផងដែរ។

ដោយសារហេតុផលនេះហើយ ទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀត ទាំងរូបសម្ផស្ស អាជីពសិល្ប: និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត ពិសី ក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានទីផ្សាចម្រៀងខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ ខណ:រូបសម្រស់ សុខ ពិសី គឺរក្សាបានភាពស្រស់ស្អាត និងមានរាងតូចច្រឡឹងគូរឲ្យស្រលាញ់។
ដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហាររបស់តារាចម្រៀង សុខ ពិសី ឯណ្ណោះវិញ កន្លងមកមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថា តើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រម៉ៃចូលរោងការដូចតារាប្រុស-ស្រីឯទៀត ព្រោះថា ពិសី ក៏មានវ័យកាន់តែច្រើន។ ប៉ុន្តែកន្លងមកនាងតែងឆ្លើយបដិសេធន៍ចំពោះរឿងនេះជាបន្តបន្ទាប់។

ជាការស្រាយមន្ទិលនិងចម្ងល់របស់អ្នកគាំទ្រ គេនៅចាំបានថា កាលពីថ្មីៗកន្លងទៅតារាចម្រៀងមុខស្រទន់កញ្ញា សុខ ពិសី បានថ្លែងប្រាប់ដោយខ្លីថា កុំភ័យរឿងគូរស្រករដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿងខំរកលុយអោយបានច្រើនៗទុកពេលចាស់ទៅដើរលេងអោយណាណីតែម្តង។

យ៉ាងណាមិញមុននេះ សុខ ពិសី ក៏បានចេញមកបញ្ជាក់ជាថ្មីទៀតថា កុំគិតថាអ្នកអន់ បើរកសង្សារមិនទាន់បានហើយក៏កុំគិតថាអ្នកដែលមានសង្សារសុទ្ធតែមានសេចក្ដីសុខ ក្ដីសុខពិតគឺមានលុយចាយពេញដៃ ចង់ទៅណាក៏បាន និងមានសុខភាពល្អ ។

សូមបញ្ជាក់ដែរថា រឿងដែលគេឲ្យកត់សម្គាល់ គឺកញ្ញា សុខ ពិសី អំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅក្នុងអាជីពព្រោះថ្មីៗកន្លងទៅនាងទើបបានចេញមុខក្លាយជាតំណាងឲ្យផលិតផលធំមួយយ៉ាងភ្ញាក់ផ្អើល៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ