ជីវិតកម្សាន្ដ
ពែកមី ត្រៀមដើរចេញពីCTN ម្ដងទៀត ជាមួយក្រុមកំប្លែងខ្លួន
អ្នកគាំទ្រ និងមហាជនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ខណ:ដែលមានការលើកឡើងថា ក្រុមកំប្លែងនាយ ពែកមី ត្រៀមចាកចេញពីការសម្តែងនៅ សុីធីអិន ដែលជាទីកន្លែងសាងកេរ្តិ៍ឈ្មោះល្បីល្បាញរយ:ពេលជាង១០ឆ្នាំមកហើយ។ ដំណឹងនេះអ្នកគាំទ្រគេកំពុងតែតាមដានជាថ្មីថា តើវាសនារបស់ក្រុមនេះ នឹងយ៉ាងណា?។

ប្រភពបានឲ្យដឹងថា នាយ ពែកមី និងតារាកំប្លែងមួយចំនួនទៀត ក៏បានត្រៀមដើរចេញពីស្ថានីយ៍ទូរទស្សន៍CTNជាថ្មី ខណ:ក្រុមតារាកំប្លែងទាំងនេះ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះថ្នាក់ដឹកនាំថ្មី ដែលជាជនជាតិបរទេសស្របពេលពួកគេយល់ថា មានការកៀបសង្កត់ និងរិតត្បិតខ្លាំងពេកទៅលើបុគ្គលិកនៅក្នុងនោះ។
បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមTik Tok តារាកំប្លែងនាយ ពែកមី បានប្រកាសថា លោកប្រហែលជាអាចចាកចេញពី CTN មែនទែនហើយ ដោយសារតែកម្មវិធីមួយដែលលោកធ្លាប់សម្តែងនោះ ត្រូវបានគេដកលោកចេញទាំងស្រុង ធ្វើឲ្យលោកមិនសូវមានការងារធ្វើនៅស្ថានីយទូរទស្សន៍មួយនេះ។ នាយ ពែកមី សង្កត់ធ្ងន់ថា “ខ្ញុំប្រហែល ជាឈប់ពីCTNហើយ ដោយសារកម្មវិធី” បាទមេ “ដែលខ្ញុំធ្លាប់ថតនោះឥឡូវវគ្គ២នេះគេដកខ្ញុំចេញទាំងស្រុងហើយ”។

នាយ ពែកមី បញ្ជាក់ថា ប្រហែលអំឡុងខ្ទង់ដើមខែ៧ នឹងមានការចេញជាលិខិតស្នាមត្រឹមត្រូវដោយនៅក្នុងនោះលោកប្រាកដថាមានរូបលោក ,នាយក្រូច, នាយ គ្រឿន និងលោកតា វ៉ិចទ័រ ដែលនឹងត្រូវចាកចេញ ហើយក៏មានពិធីករផ្នែកកីឡាមួយចំនួនទៀតក៏ចាកចេញដូចគ្នា។ លោកថានិយាយនេះប្រាកដជាមានគេស្អប់លោក ប៉ុន្តែលោកត្រូវតែនិយាយខ្លះព្រោះលោកបាននៅCTNនេះប្រមាណ១០ឆ្នាំហើយ ដូច្នេះកុំឲ្យបរទេសដែលមកដឹកនាំថ្មី នេះអាចធ្វើឲ្យពួកលោកខ្ចាត់ខ្ចាយអស់បែបនេះ។

នាយ ពែកមី ក៏ថ្លែងអរគុណដល់CTNផងដែរ ដែលបានផ្តល់កំណើតកំប្លែង និងភាពល្បីល្បាញរហូតមកដល់ពេលសព្វថ្ងៃនេះ។ លោកថា បើលោកឈប់ពី CTN នឹងបន្តធ្វើវីដេអូពីខេត្តស្វាយរៀងឲ្យបងប្អូនបានសើចលេងសប្បាយជាធម្មតា ខណ:បច្ចុប្បន្នលោកក៏ឧស្សាហ៍ទៅស្រុកកំណើតជាញឹកញាប់ដោ យសារនៅស្ថានីយលោកមិនសូវមានការងារធ្វើដូច មុនឡើយ។គេនៅចាំបានថាកន្លងមកនាយ ពែកមី ក៏ ធ្លាប់បានប្រកាសជាសាធារណៈម្តងរួចមកហើយ ពីការដើរចេ ញពីCTNប្រសិនបើមិនមានដំណោះ ស្រាយសម ស្របណាមួយជុំវិញខាងលើនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ