ជីវិតកម្សាន្ដ
ក្រុមចម្រៀង BTS ប្រកាសបំបែកគ្នា
ក្រុមចម្រៀងប្រុស K-Pop ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្លាទូទាំងពិភពលោក BTS ប្រកាសបំបែកគ្នាមួយរយៈ ខណៈសមាជិកម្នាក់ៗសន្យានឹងត្រឡប់មករួមក្រុមគ្នាវិញ នៅពេលណាមួយខាងមុខនេះ។

ក្រុមតន្រ្តីកូរ៉េខាងត្បូងដ៏ល្បី BTS បានចែករំលែកថា ពួកគេកំពុងស្ថិតក្នុងការសម្រាកច្រៀងនិងសម្ដែងរួមគ្នាជាបណ្តោះអាសន្នសិន ដើម្បីស្វែងរកអាជីពទោលវិញ។ ដំណឹងនេះបានកើតឡើងក្នុងអំឡុងអាហារពេលល្ងាច FESTA ប្រចាំឆ្នាំ ពេលពួកគេកំពុងប្រារព្ធខួប ៩ឆ្នាំដែលបានរួមក្រុមតន្រ្តីជាមួយគ្នា។


BTS គឺជាក្រុមចម្រៀងប្រុសកូរ៉េខាងត្បូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ និងបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៣។
គួររំលឹកថា វាមិនមែនជាលើកទីមួយទេដែលពួកគេប្រកាសសម្រាកបែបនេះ។ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ពួកគេធ្លាប់និយាយថា ពួកគេត្រូវការពេលវេលាសម្រាកខ្លះ ដើម្បីបញ្ចូលថាមពលឡើងវិញ ខណៈកាលពីឆ្នាំ ២០១៩ ក្រុម BTS ក៏ធ្លាប់ផ្អាកការងារជាក្រុមមួយរយៈផងដែរ។

ទោះយ៉ាងណា ក្រុមនេះនឹងមិនបំបែកគ្នាជារៀងរហូតនោះទេ ដោយពួកគេសន្យាថានឹងត្រឡប់មកធ្វើការជួបជុំរួមក្រុមនឹងគ្នាម្ដងទៀតនៅថ្ងៃណាមួយ៕













ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ Mario បង្ហោះឃ្លិបសុំទោស Lisa ភ្លាមៗ

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច