ជីវិតកម្សាន្ដ
ជីវិតកម្សត់នៅពីក្រោយភាពល្បីល្បាញរបស់តារាកូរ៉េ ៨ដួង គ្មានអ្នកធ្លាប់ដឹង
មិនមែនតារាកូរ៉េគ្រប់រូបសុទ្ធតែមានប្រវត្តិគ្រួសារធូរធារស្រាប់នោះទេ មុនពេលពួកគេប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត។ តារាមួយចំនួនធំធាត់ឡើងក្នុងស្ថានភាពក្រីក្របំផុត ហូបចុកខ្វះមុខខ្វះក្រោយ ប៉ុន្តែពួកគេបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះឧបសគ្គ ទម្រាំក្លាយជាសិល្បករ-ការិនីជួរមុខលំដាប់ប្រទេសដូចសព្វថ្ងៃ។
តារាស្រី IU

មុនឈានជើងចូលសិល្បៈ IU ធ្លាប់រស់នៅជាមួយជីដូន ដោយសារគ្រួសារជំពាក់បំណុលគេ។ នាងបានធ្វើការសឹងគ្រប់យ៉ាងដែលនាងអាចធ្វើបានដើម្បីចិញ្ចឹមខ្លួនឯង និងប្អូនប្រុស។ មិនតែប៉ុណ្ណោះ នាងថែមទាំងធ្លាប់រស់នៅជាមួយសត្វកន្លាត ដោយសារផ្ទះធ្លុះធ្លាយ។

IU ថែមទាំងធ្លាប់បរាជ័យក្នុងការសវនកម្មចំនួន ២០ រួមទាំងផលិតកម្ម JYP ផងដែរ។ មុនល្បីល្បាញ មិនមានក្រុមហ៊ុនកម្សាន្តច្រើនទេដែលទទួលស្គាល់ទេពកោសល្យរបស់នាង។ ទោះយ៉ាងណា ជាចុងក្រោយ ដោយសារការខិតខំប្រឹងប្រែង មិនព្រមចុះចាញ់ IU ត្រូវបានគេទទួលស្គាល់ជាសិល្បការិនីទោលកំពូលម្នាក់នៅក្នុងប្រទេសកូរ៉េ។
តារាប្រុស Taeyang អតីតសមាជិក BIGBANG

Taeyang មានវ័យកុមារភាពលំបាកខ្លាំងណាស់ ខណៈគ្រួសាររបស់លោករកអាហារមួយពេលហូបឱ្យគ្រប់ សឹងមិនបានផង។ ភាពលំបាកនេះក៏ជាហេតុផលមួយដែល Taeyang ប្ដេជ្ញាចិត្តចង់ក្លាយជាតារាចម្រៀង ព្រោះចង់ជួយគ្រួសារឱ្យរួចផុតពីភាពក្រីក្រ។ ទីបំផុត Taeyang បានបង្ហាញខ្លួនជាសមាជិកក្រុម BIGBANG ហើយត្រូវបានគេចាត់ទុកជាតារា K-pop ដ៏ជោគជ័យ ។
តារាប្រុស Sungyu សមាជិកក្រុម INFINITE

Sunggyu មិនត្រូវបានចិញ្ចឹមក្នុងបរិយាកាសសុខស្រួលនោះទេ ព្រោះឪពុកម្តាយ ប្រឆាំងនឹងសុបិនរបស់លោកដែលចង់ក្លាយជាអ្នកចម្រៀង។ គ្រួសាររបស់ Sunggyu ក៏មានការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ ដូច្នេះហើយពេលខ្លះតារាប្រុសរូបនេះត្រូវស្នាក់នៅផ្ទះរបស់មិត្តភក្តិ។ Sunggyu ក៏ធ្លាប់ត្រូវឆ្លងកាត់ការធ្វើសវនកម្មជាច្រើន មុននឹងត្រូវបានគេទទួលធ្វើជាអ្នកហ្វឹកហាត់នៅ Woolim ។ ទីបំផុត លោកបានបង្ហាញខ្លួនជាអ្នកដឹកនាំក្រុម INFINITE។
តារាស្រី Dara អតីតសមាជិកក្រុម 2NE1

Dara ត្រូវផ្លាស់ទៅប្រទេសហ្វីលីពីន កាលពីក្មេង ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារ។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺថា ឪពុករបស់នាងមានគ្រួសារសម្ងាត់មួយទៀតនៅប្រទេសកូរ៉េ ហើយចុងក្រោយបានបោះបង់ចោលនាង ហើយថែមទាំងលួចលុយទាំងអស់រត់ចោលនាងទៀតផង។
វិបត្តិនេះក្លាយជាកម្លាំងជំរុញដែលធ្វើឱ្យ Dara ទទួលភាពជោគជ័យយ៉ាងត្រចះត្រចង់។ នាងបានក្លាយជាតារាសម្តែង និងជាតារាចម្រៀងក្នុងប្រទេសហ្វីលីពីនយ៉ាងឆាប់រហ័ស ហើយទីបំផុតនាងបង្ហាញខ្លួនជាសមាជិកក្រុម 2NE1 ក្រោយពេលផ្លាស់ទៅប្រទេសកូរ៉េវិញ។
តារាប្រុស Yunho

គ្រួសាររបស់ Yunho មានការលំបាកផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងត្រូវបានបណ្តេញចេញពីផ្ទះទៀតផង។ ពេលខ្លះ ពួកគេថែមទាំងត្រូវដេកនៅស្ថានីយ៍រថភ្លើង ព្រោះគ្មានកន្លែងផ្សេងសម្រាប់សម្រាក។
ភាពលំបាកកាន់តែកើនឡើង ពេលឪពុកម្ដាយរបស់ Yunho ប្រឆាំងមិនឱ្យលោកចូលប្រឡូកជាតារាចម្រៀង។ ដូច្នេះហើយ លោកប្រឹងធ្វើការក្រៅម៉ោងជាច្រើនកន្លែង ដើម្បីសម្រចក្តីសុបិនរបស់ខ្លួន។ ទីបំផុតអ្វីៗបានសម្រចនៅពេលដែល Yunho បានទទួលចូលផលិតកម្ម SM ហើយបានក្លាយជាសមាជិករបស់ TVXQ ។
តារាប្រុស Eunhyuk

ស្រដៀងនឹង Yunho ស្ថានភាពគ្រួសាររបស់ Eunhyuk ក៏ពិបាកខ្លាំងណាស់ដែរ ហើយមិនមានសូម្បីបង្គន់អនាម័យប្រើប្រាស់។ Eunhyuk មានចំណង់ចំណូលចិត្តលើការសម្ដែងតាមដងផ្លូវកាលពីក្មេង ដែលនេះជាមូលហេតុបណ្ដាលឱ្យលោកស្រឡាញ់ការរាំ។ SM បានរកឃើញទេពកោសល្យរបស់ Eunhyuk ហើយលោកបានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម Super Junior ។
តារាប្រុស V សមាជិក BTS

បច្ចុប្បន្ន V ត្រូវបានគេស្គាល់ជាតារាលំដាប់ពិភពលោក ប៉ុន្តែមិនបើងាកទៅអតីតកាលវិញ តារាប្រុសរូបនេះចាប់ផ្តើមអាជីពសិល្បៈមិនងាយស្រួលនោះទេ។ កើតក្នុងគ្រួសារលំបាកក្នុងភូមិក្រីក្រ តាំងពីតូច V ត្រូវរស់នៅជាមួយជីដូន ព្រោះឪពុកម្ដាយត្រូវធ្វើការនៅឆ្ងាយ។
V ធ្លាប់គិតថាខ្លួននឹងក្លាយជាកសិករជំនួសឱ្យការឈរលើឆាកដូចពេលនេះ។ ដំបូងឡើយបុរសម្នាក់នេះបានទៅចូលរួមលើកទឹកចិត្តមិត្តភក្តិពេលប្រឡងចម្រៀង ហើយលោកក៏គ្មានចេតនាចង់ចូលរួមវិស័យចម្រៀងអ្វីដែរ។ ប៉ុន្តែនៅទីបញ្ចប់ V បានបង្ហាញខ្លួនជាមួយក្រុម BTS ដ៏ល្បីល្បាញ សឹងមិនគួរឱ្យជឿ។
តារាប្រុស Seo In Guk

Seo In Guk ធ្លាប់ជាតារាចម្រៀងទោលដែលជោគជ័យខ្លាំង ហើយបច្ចុប្បន្នជាតារាសម្តែងដ៏ល្បីល្បាញនៅក្នុង Kbiz ។ ទម្រាំមានជីវិតជោគជ័យដូចសព្វថ្ងៃ លោកបានឆ្លងកាត់កុមារភាពដ៏លំបាកមួយ។ ម្តាយរបស់ Seo In Guk ធ្លាប់ប្រមូលក្រដាសកាតុងធ្វើកេស ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ប៉ុន្តែពេលនេះលោកអាចមើលថែគ្រួសារវិញហើយ ថែមទាំងអាចជួយម្ដាយរស់នៅសុខស្រួលជាងមុន។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងរ៉ាវរបស់តារាកូរ៉េទាំងនេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនពេលល្បី តារាកូរ៉េ ៤រូប ធ្លាប់ត្រូវហ្វេនរិះគន់មិនសំចៃមាត់ សឹងដើរចេញពីក្រុម
ចុចអាន៖ តារា ថៃ ៧ ដួង ជម្នះឧបសគ្គក្នុងវិស័យ K-Pop រហូតមានឈ្មោះល្បីល្បាញ ទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ