ជីវិតកម្សាន្ដ
នៅឥណ្ឌា៖ ការបរិភោគអាហារដោយដៃ គឺធ្វើឱ្យអាហារកាន់តែមានរសជាតិឆ្ងាញ់
ការទទួលទានអាហារនៅប្រទេសឥណ្ឌាភាគច្រើន គឺទទួលទានដោយដៃរបស់គេផ្ទាល់ ដោយការបរិភោគនេះ ជាទំនៀមទម្លាប់ដ៏យូរលង់ណាស់មកហើយនៅក្នុងប្រទេសឥណ្ឌា។ តើការទទួលទានអាហារដោយដៃផ្ទាល់នៅប្រទេសឥណ្ឌា ជារឿងមួយដែលចម្លែក និងគគ្រិច ឬជាវប្បធម៌របស់ពួកគេ?

នៅប្រទេសឥណ្ឌា គេចាត់ទុកម្រាមដៃជាផ្នែកបន្ថែមនៃធាតុទាំង៥ គឺខ្យល់ ភ្លើង ផែនដី ទឹក និងលំហ។ ដូច្នេះ គេមិនដែលគិតថា វាជារឿងគគ្រិច ឬមិនសមរម្យនោះទេ នៅពេលដែលគេយកម្រាមដៃទៅប៉ះ ឬចាប់កាន់ម្ហូប គឺធ្វើឱ្យពួកគេមានភាពស្និតស្នាល បង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាហារ និងបង្កើនការយល់ដឹងអំពីរសជាតិនៃអាហារ ដោយបរិភោគផ្តោតទៅដោយការយកចិត្តទុកដាក់ ធ្វើឱ្យពួកគេទទួលទានមានរសជាតិឆ្ងាញ់ពិសា។ ប៉ុន្តែនៅឥណ្ឌា ត្រូវបានគេអនុញ្ញាតឱ្យប្រើប្រាស់តែដៃស្តាំប៉ុណ្ណោះសម្រាប់បរិភោគ ព្រោះគេយល់ថា ដៃឆ្វេងជាដៃដែលកង្វក់ ប្រើប្រាស់តែក្នុងបន្ទប់ទឹក។ ចំពោះបុគ្គលដែលត្រូវបានអញ្ញើញឱ្យទទួលទានអាហារនៅផ្ទះ ប្រសិនបើពួកគេមិនបរិភោគ ដោយប្រើដៃទេ ត្រូវបានគេយល់ថាមិនឱ្យតម្លៃម្ចាស់ផ្ទះ។

នៅទីនោះ គឺប្រើចុងម្រាមដៃដើម្បីញុំាអាហារ កុំឱ្យប៉ះដល់បាតដៃ មើលទៅគគ្រិចមិនសមរម្យ។ ចំពោះមុខម្ហូបវិញ ភាគច្រើនមាន បាយ គុយទាវ បន្លែ និងទឹកជ្រលក់ ដើម្បីមានភាពងាយស្រួលក្នុងការបរិភោគ គេប្រើចុងម្រាមរបស់ពួកគេ ទៅច្របល់បាយជាមួយទឹកជ្រលក់ នៅក្នុងចាន ឬស្លឹកចេក ដើម្បីឱ្យបាយស្អិត ស្រួលដាក់ចូលមាត់។ របៀបញុំារបស់ជនជាតិឥណ្ឌា គឺពួកគេយកមេដៃ ដើម្បីរុញម្ហូបចូលមាត់ មិនប្រើម្រាមផ្សេងសម្រាប់រុញបាយ ឬម្ហូបឡើយ។

ចំពោះអាហារមានសារធាតុរាវ ដូចជា សម្ល ឬស៊ុប គេអាចយកស្លាបព្រា ឬវែកមកដួសបាន។ ក្នុងនោះដែរ មិនថានៅផ្ទះ ឬនៅតាមភោជនីយដ្ឋាន ឬតាមពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ គឺតែងមានទឹក និងសាប៊ូ សម្រាប់ឱ្យប្រជាជនលាងដៃមុននឹងបរិភោគ ព្រោះគេខ្លាចមានបាត់តេរី និងមេរោគចូលក្នុងខ្លួនបង្កជាជំងឺរាគរូស ឬមានមេរោគក្នុងខ្លួន។
សូមជម្រាបជូនថា ប្រទេសនៅអាស៊ីអាគ្នេយ៍ មិនមែនមានតែឥណ្ឌាមួយទេដែលបរិភោគអាហារដោយដៃញឹកញាប់ ក្នុងនោះ ក៏មានប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងស្រីលង្កា។ ការទទួលទានអាហារដោយដៃ មើលទៅហាក់ចម្លែក និងកង្វក់សម្រាប់ប្រទេសលោកខាងលិច ឬប្រទេសជឿនលឿន ប៉ុន្តែនេះ គឺជាវប្បធម៌និងទំនៀមទម្លាប់របស់ប្រទេសមួយចំនួនដែលប្រជាជនតែងអនុវត្ត៕
អត្ថបទ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់