ជីវិតកម្សាន្ដ
ទំនៀមទម្លាប់ចម្លែកៗទាំង៥លើលោកដែលមិនសូវមានអ្នកដឹង
នៅលើពិភពលោកនេះ មានជំនឿវប្បធម៌ផ្សេងគ្នា ហើយប្រពៃណីទំនៀមទម្លាប់ក៏ខុសៗគ្នាដែរ។ប៉ុន្តែមានប្រទេសខ្លះ ក៏ដូចជា កុលសម្ព័ន្ធមួយចំនួន មានទំនៀមទម្លាប់ប្រពៃណីចម្លែកៗ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ខាងក្រោមនេះ គឺជាទំនៀមទម្លាប់ចម្លែកៗចំនួន ៥ នៅជុំវិញពិភពលោក៖

១. ការប្រមាញ់រកគូស្នេហ៍នាពេលយប់ នៅក្នុងប្រទេសប៊ូតាន
ពិធីនេះពេញនិយមបំផុតសម្រាប់បុរសវ័យក្មេងដែលកំពុងស្វែងរកគូស្នេហ៍ ហើយគេប្រមាញ់រកគូស្នេហ៍នេះនៅពេលយប់។ នៅពេលបុរសស្វែងរកស្ត្រីឃើញហើយ មានន័យថា គាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីនោះបាន។

២. ការពាក់ស្រោមដៃស្រមោចភ្លើងរបស់កុលសម្ព័ន្ធ Satere-Mawe
ប្រពៃណីរបស់កុលសម្ព័ន្ធនេះ ក្មេងប្រុសដែលឈានដល់ពេញវ័យ ត្រូវពាក់ស្រោមដៃដែលពោរពេញស្រមោចភ្លើង។ គេគិតថា ការឈឺចាប់បន្ទាប់ពីការខាំរបស់ស្រមោចនេះប្រៀបដូចការត្រូវគ្រាប់កាំភ្លើងពិតៗ។ បុរសកុលសម្ព័ន្ធនេះ ត្រូវឆ្លងកាត់ពិធីនេះយ៉ាងហោចណាស់ ២០ ដងក្នុងមួយជីវិតរបស់ពួកគេ។

៣. ពិធីបុណ្យស្បែកកម្ម Thaipusam
ពិធីនេះប្រារព្ធឡើងដោយពួកហិណ្ឌូនៅភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីបង្ហាញជ័យជំនះរបស់ អាទិទេព Lord Murugan លើវិញ្ញាណអាក្រក់ៗ។ អ្នកកាន់សាសនានេះ បានចាក់ទម្លុះខ្លួនដោយវត្ថុមុតស្រួចតាមផ្នែកផ្សេងៗនៃខ្លួនប្រាណរបស់ពួកគេរួចដើរដង្ហែជាក្បួនតាមផ្លូវ។

៤. ការហាមឃាត់មិនឲ្យចូលបន្ទប់ទឹកបន្ទាប់ពីរៀបការរួច
គូស្វាមីភរិយាថ្មីថ្មោងនៃសហគមន៍ Tidong ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានហាមឃាត់មិនឱ្យប្រើ ប្រាស់បន្ទប់ទឹករយៈពេល ៣ ថ្ងៃ បន្ទាប់ពីរៀបការរួច។ បើហ៊ានបំពានច្បាប់នេះ នោះនឹងនាំមកនូវសំណាងអាក្រក់នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

៥. ការបោះទម្លាក់ក្មេង នៅប្រទេសឥណ្ឌា
នៅក្នុងរដ្ឋ Gujarat, Maharashtra និង Karnataka នៅប្រទេសឥណ្ឌា កុមារដែលទើបចេះដើរតេះតះ ត្រូវបានបោះទម្លាក់ពីលើដំបូលប្រាសាទ ហើយត្រូវយកភួយមកទ្រ។ ការធ្វើបែបនេះគេជឿថា នាំសំណាងដល់កូនក្មេង៕
ដោយ ៖នាងតូច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ