ជីវិតកម្សាន្ដ
តារាស្រី ១០រូប ធ្លាប់បង្កភាពភ្ញាក់ផ្អើលលើបណ្ដាញសង្គម ដោយសារតែរូបសិចស៊ីពេក
នៅក្នុងពិភពឧស្សាហកម្មកម្សាន្តរបស់ថៃ មិនខ្វះទេតារាស្រីល្បីៗនិយមស្លៀកពាក់បង្អួតភាពសិចស៊ីដល់មហាជនគ្រប់ស្រទាប់។ ខណៈតារាខ្លះ បានយកវិស្សមកាលឯកជនរបស់ខ្លួន មកថតបង្ហាញពីឈុតសិចស៊ី ផ្ញើជូនដល់អ្នកគាំទ្ររបស់គេផងដែរ។
ដូច្នេះហើយ ទើបកម្ពុជាថ្មីបានសម្រិតសម្រាំងនូវរូបថតសិចស៊ី ដែលធ្លាប់បង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់តារាស្រីៗក្នុងប្រទេសថៃ មកចែកជូនដល់មិត្តអ្នកអាន ដែលជាអ្នកគាំទ្រពួកគេ។
១ Aum patcharapa
![](https://www.kampucheathmey.com/wp-content/uploads/2022/06/១-24.jpg)
ឈុតពណ៌ខ្មៅនេះ ធ្លាប់ទទួលបានការគាំទ្រដ៏ច្រើនលើសលប់មិនធម្មតាឡើយ។ នេះក៏ដោយសារតែវាមានភាពទាក់ទាញខ្លាំង ចេញពីក្នុងខ្លួនតារាជួរមុខរូបនេះ ជាពិសេសចង្កេះតូចនេះដែរ។
២ Chompoo Araya
![](https://www.kampucheathmey.com/wp-content/uploads/2022/06/២-23-818x1024.jpg)
ឈុតនេះ បើទោះជាកំពុងតែពរពោះកូនស្រីពៅ Abigil ក្ដី តែ Chompoo នៅតែទាក់ទាញប្រជាប្រិយភាពនៃភាពសិចស៊ីប្រចាំប្រទេសដដែល។
៣ Mai Davika
![](https://www.kampucheathmey.com/wp-content/uploads/2022/06/៣-18.jpg)
តួឯកស្រីក្នុងរឿង “”អ្នកគឺជាបេះដូងខ្ញុំ” ដែលកំពុងតែល្បីល្បាញនេះ ក៏ត្រូវគេដាក់រហស្សនាមថា តារាស្រីចង្កេះអក្សរ S ។ បើនិយាយពីឈុតដែលនាងស្លៀក គ្មានមួយណាដែលមិនលេចធ្លោ និងសិចស៊ីផ្អើលអ្នកគាំទ្រនោះទេ។
៤ Kwan
![](https://www.kampucheathmey.com/wp-content/uploads/2022/06/4-16-576x1024.jpg)
ក្រោយស្ងប់ស្ងាត់ការសម្ដែងភាពយន្តមួយរយៈធំ Kwan ក៏បានបង្កើតនូវរូបភាព និងឃ្លិបដើរលេងតាមឆ្នេរសមុទ្រ ក្នុងសំលៀកបំពាក់ពណ៌ស រហូតធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត ហាក់ភ្ញាក់ផ្អើលខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបង្ហាញរាងដ៏សិចស៊ី គួរឲ្យទាក់ទាញ និងមើលមិនចេះធុញទ្រាន់សោះឡើយ។
៥ Praya Lundberg
![](https://www.kampucheathmey.com/wp-content/uploads/2022/06/5-12-873x1024.jpg)
ថ្មីៗនេះ តារាស្រីចាស់វស្សានេះបានបង្អួតអារម្មណ៍ថ្មី ដោយបញ្ចេញរូបថតក្នុងឈុតសិចស៊ីរិបរាង មិនធម្មតាឡើយ។ យ៉ាងណាមិញ រូបនោះដែរក៏បានធ្វើឲ្យអ្នកគាំទ្រចុច Like យ៉ាងច្រើនសន្ធឹកសន្ធាប់ ថែមទាំងដាក់ឈ្មោះហៅក្រៅឲ្យនាងថា នារីសិចស៊ីថែមទៀត។
៦ Ice Apisada
![](https://www.kampucheathmey.com/wp-content/uploads/2022/06/៦-4-818x1024.jpg)
ទើបទម្លាយចិញ្ចៀនរៀបការពេជ្រធំចាំងភ្នែកមហាជនមិនទាន់បានប៉ុន្មានផង តារាស្រីនិយមដើរតួកាចឆ្នាសនេះ ស្រាប់តែបង្ហោះរូបសិចស៊ីខ្លាំង ទាក់ភ្នែកអ្នកគាំទ្រ ឲ្យគយគន់នាងមិនជិនណាយសោះឡើយ។
៧ Cris Horwang
![](https://www.kampucheathmey.com/wp-content/uploads/2022/06/7-8-909x1024.jpg)
តារាសម្ដែងនិងបង្ហាញម៉ូដរូបនេះ និយមស្លៀកពាក់សិចស៊ីគ្រប់ឈុត បើទោះបីជានៅផ្ទះក៏ដោយ។ ក្នុងឈុតនេះនាំធ្លាប់បង្កព្យុះភ្លៀងដល់អ្នកគាំទ្រឲ្យជក់ចិត្ត តាមដានជីវិតនាង ខ្លាំងមិនធម្មតាឡើយ។
៨ Dew Arisara
![](https://www.kampucheathmey.com/wp-content/uploads/2022/06/៨-1-819x1024.jpg)
អ្នកម្ដាយថ្មីថ្មោងរូបនេះ ត្រូវបានគេចាត់ទុកថាជាតារាមួយរូបទៀត ដែលមានភាពសិចស៊ីគ្រប់ពេលទាំងអស់។ ជាពិសេសជាមួយនឹងរ៉ូបមានផ្ទៃពោះ ដែលមានរចនាម៉ូដឡូយឆាយ។ លើសពីនេះ ស្ទីលថតរូបនៅតែអស្ចារ្យ និងទាក់ទាញភ្នែកសម្រាប់អ្នកគាំទ្រដដែល។
៩ Kratae Rsiam
![](https://www.kampucheathmey.com/wp-content/uploads/2022/06/៩-819x1024.jpg)
នាងជាតារាចម្រៀងដែលនិយមភាពសិចស៊ី ទាំងក្រៅនិងក្នុងបទចម្រៀងរបស់ខ្លួន។ គ្រប់ស្ទាយដែលនាងបញ្ចេញ គ្មានមួយណាមិនទាក់ភ្នែកអ្នកគាំទ្រឲ្យភ្លឹកស្មារតីនោះទេ។ ជាក់ស្ដែងបទចម្រៀងដែលទើបចេញថ្មីៗនេះ មានចំណងជើងថា “MAKE IT RAIN ( MONEY )” បានបញ្ចេញភាពសិចស៊ីហួសហេតុ រហូតមហាជនប្រតិកម្ម ប៉ុន្តែក៏ទទួលបានភាពល្បីល្បាញខ្លាំងដូចគ្នា។
១០ Patricia Good
![](https://www.kampucheathmey.com/wp-content/uploads/2022/06/១០-867x1024.jpg)
តួឯកស្រីក្នុងរឿង “សត្រូវមិត្ត” រូបនេះ ក៏សិចស៊ីខ្លាំង មិនខុសពីមិត្តរួមអាជីពខាងលើនេះដែរ។ គ្រប់រូបភាពដែលនាងបញ្ចេញលើអ៉ិនធើណេតម្ដងៗ គ្មានមួយណាដែលមិនសាងភាពទាក់ទាញ ដល់មហាជននោះទេ៕
យ៉ាងណាហើយ! ក្រោយបានទស្សនាតារាថៃ ១០ ដួង រួចមក តើប្រិយមិត្តកម្ពុជាថ្មីគិតថារូបណាសិចស៊ីជាងគេ?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រេចចិត្តមួយខែ ទើប Aum Patcharapa ហ៊ានកាត់សក់ ដើម្បីតែរឿងមួយ
ចុចអាន៖ថ្វីត្បិតមានកូនកម្លោះ-ក្រមុំ តែតារាប្រុស ៥ រូបនេះ នៅតែសង្ហា មិនចាស់តាមវ័យសោះឡើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច