Connect with us

ជីវិតកម្សាន្ដ

ស្រស់ស្អាត មានន័យ ឈុតតំណាងជាតិ “សុវណ្ណទេពីមណីសាគរ” របស់ សៃ ហ្វុន ត្រៀមប្រកួតបវរកញ្ញាភេទទី៣

បានផុស

នៅ

ពិតជាស្រស់ស្អាតប្លែក ឈុតតំណាងជាតិ “សុវណ្ណទេពីមណីសាគរ” របស់ សៃ ហ្វុន បវរកញ្ញាភេទទី៣ ថែមទាំងមានអត្ថន័យល្អ និងគួរឲ្យទាក់ទាញ ជាពិសេសការបញ្ចប់ភាពរើសអើងភេទថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមរយៈហ្វេសប៊ុកផេក Team Cambodia បានបង្ហោះថា ឈុ​តៈ សុវណ្ណ​ទេពី​មណី​សាគរ ពស្ត្រ​ដ៏​វិចិត្រ​នេះ បាន​រចនា​ច្នៃប្រឌិត​ឡើង​ក្រោម​ទម្រង់​នៃ​តួអង្គ​ទេពី (​ទេវី​) មួយអង្គ ជា​តំណាងឱ្យ​អ្នក​ឃុំគ្រង ថែរក្សា​ដែនទឹក ព្រមទាំង​បាន​ផ្តល់នូវ​វារិដែល​មិនចេះ​រីងស្ងួត​ដល់​សព្វ​សត្វ ក្នុងការ​រស់រានមានជីវិត​នៅលើ​ដែន​ប្រឹថពី​ពសុន្ធរា​នេះ ជាង​នេះទៅទៀត​ព្រមទាំង​បាន​ពាំនាំ​ភោគទ្រព្យ​ដ៏​មានតម្លៃ ជា​ប្រភព​នៃ​អាហារ និង​ការប្រើប្រាស់​ផ្សេងៗ ផ្តល់​ជា​សំណើម​ដល់​ភាវៈមានជីវិត​ទាំងឡាយ​លើ​ផែនដី នេះ​តាម​ដំណើរ​នៃ​វដ្ដសន្ធិ​ដែល​មិនចេះ​ឈប់​។ តាមរយៈឈុត​ពស្ត្រ​នេះ បាន​តំណាង​ជា​សំឡេង​ប្រៀប​ដូច​មហា​វា​រិ ​ដែលជា​មគ្គ​មួយ​ដ៏​ត្រកាល​ដែល​បាន​តំណាង​នូវ​ការតភ្ជាប់​ពី​ទ្វីប​មួយ​ទៅកាន់​ទ្វីប​មួយទៀត​នៅលើ​សកលលោក​យើង​នេះ​បង្កើតបានជា​ចក្រ​វា​ឡ និង​សព្វ​សត្វ​។ នៅទីណាៗ មហា​វា​រិ ដ៏​មាន​គុណូបការៈ​ដ៏​មានតម្លៃ សម្រាប់​ជីវិត ទោះជា​ស្ថិត​នៅទីណាៗ ក្នុងការ​ចាប់បដិសន្ធិ​ក្រោម​ការតាក់តែង នៃ​ធម្មជាតិ បុថុជ្ជន​គ្រប់ៗ​រូប​សុទ្ធតែ​មានតម្លៃ និង​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្សជាតិមួយរូប​ដ៏​ប្រពៃ​។ សូម​បញ្ឈប់​នូវ​ការរើសអើង​ភេទ ចាប់ពីពេលនេះ​តទៅ មនុស្ស​ពុំ​អាច​ជ្រើសរើស​យោនយកកំណើត ប៉ុន្តែ​មនុស្ស​អាច​ជ្រើសរើស​បដិបទា ជា​បែបណា​ក្នុង​សង្គមជាតិ​។

សូមបញ្ជាក់ថា កញ្ញា សៃ ហ្វុន បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ទៅប្រកួតកម្មវិធី Miss International Queen នៅប្រទេសថៃ។ គួររំលឹកដែរថា នៅរសៀលនេះ នឹងមានកម្មវិធី Miq Pride Together Big Day ដែលមានការប្រកួត ៣ គឺ People Of Pride Talk, National Costume និងTalent Quest៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម